ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹង​សម្ព័ន្ធមេត្រីភាព​នៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រតិភូ​កងកម្លាំង​បូព៌ា​កងទ័ព​ភូមិភាគ​ទី​១ ប្រទេស​ថៃ បាន​ដឹកនាំ​កម្លាំង​ចំនួន​១៧​នាក់ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ពិ​យ៉ាក់​ផុង គ្លី​ន​ផា​ន់ មេបញ្ជាការ​កងកម្លាំង​បូព៌ា (​កងរក្សាព្រះអង្គ​)…

ខេត្តបាត់ដំបង ៖ ប្រតិភូ​កងកម្លាំង​បូព៌ា​កងទ័ព​ភូមិភាគ​ទី​១ ប្រទេស​ថៃ បាន​ដឹកនាំ​កម្លាំង​ចំនួន​១៧​នាក់ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ពិ​យ៉ាក់​ផុង គ្លី​ន​ផា​ន់ មេបញ្ជាការ​កងកម្លាំង​បូព៌ា (​កងរក្សាព្រះអង្គ​) ចូល​មក​កម្ពុជា តាម​ច្រកព្រំដែន​ប៉ោយ​ប៉ែ​ត មក​ខេត្តបាត់ដំបង​នៅ​វេលា​ព្រឹក​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​សម្តែង​ការ​គួរសម ដើម្បី​ពង្រឹង​សម្ព័ន្ធមេត្រីភាព នៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ។

មាន​លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន មេបញ្ជាការ​រង នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ លោក​ឧត្តមសេនីយ៍ទោ ច័ន្ទ រ​ដ្ឋា មេបញ្ជាការ​រង​ទទួល​បន្ទុក​ការងារ​ព្រំដែន ព្រមទាំង​មេបញ្ជាការ​តំបន់​១ មេបញ្ជាការ​កងពល​លេខ​៥១ និង​ការិយាល័យ​បាន​ចូលរួម​ប្រមាណ​២០​នាក់​ទទួល​ស្វាគមន៍ ។

លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន ភាគី​កម្ពុជា​បាន​ថ្លែង​ថា រាល់​សកម្មភាព​កន្លង​មក ដែល​យើង​តែងតែ​រួម​សហប្រតិបត្តិការ​រួម​គ្នា​ជាមួយ​ភាគី​ថៃ គឺ​សំខាន់​រក្សា​សន្តិសុខ និង​សុខ​សន្តិភាព​តាម​ព្រំដែន ជូន​ប្រជាជន​ទាំង​សងខាង​ឲ្យ​ទទួល​បាន​ក្តី​សុខ និង​ជីវភាព​ធូរធារ​ដូច​ៗ​គ្នា សំខាន់​ពង្រឹង​សន្តិសុខ​បន្ថែម​ទៀត លើ​ការ​ទប់ស្កាត់​រាល់​បទល្មើស​នានា​ដែល​កើត​មាន​ឆ្លងកាត់​ប្រទេស​ទៅ​វិញ​ទៅ​មក ។

លោក​ឧត្តមសេនីយ៍ឯក បាន​បន្ថែម​ទៀត​ថា យើង​បាន​រួម​សហការ​ពង្រឹង​បន្ថែម​អនុវត្តន៍​តាម​អនុស្សា​រណៈ MOU​ក្នុង​កិច្ចប្រជុំ​គណកម្មាធិការ​ថ្នាក់​ភូមិភាគ​ដែល​ប​នា​ចាប់ដៃ​គ្នា​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ គឺ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ហើយ​កំពុង​ត្រៀម​យក​លទ្ធផល​លើក​ទី​២៦ (RBC 26) ដើម្បី​រៀបចំ​ជួប​គ្នា​ប្រជុំ​លើក​ទី​២៧ ជាមួយ​បន្ថែម​ទៀត​នា​ពេល​ឆាប់​ខាង​មុខ​នេះ​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ត្រូវ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ហើយ​កន្លង​ទៅ​ថ្មី​ៗ​នេះ​សម្តេច​នាយក​រដ្ឋមន្ត្រី​តេ​ជោ​ហ៊ុន សែន បាន​ជួប​គ្នា​នៅ​ប៉ោយ​ប៉ែ​ត​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ​ប្រា​យោ​ទ ច័ន្ទ​អូ​ចា ដើម្បី​ជំរុញ​ការ​បើក​ច្រក​បន្ថែម និង​ជួយ​ប្រគល់​ក្បាលរថភ្លើង និង​ទូ​ដឹក​អ្នកដំណើរ​ជួយ​ដល់​កម្ពុជា​បន្ថែម​ទៀត​ផង ។

លោក​ឧត្តមសេនីយ៍ត្រី ពិ​យ៉ាក់​ផុង គ្លី​ន​ផា​ន់ មេបញ្ជាការ​កងកម្លាំង​បូព៌ា ភាគី​ថៃ​បាន​ឆ្លើយ​តប​វិញ​ថា លោក​ទើបតែ​ឡើង​កាន់​តំណែង​កាលពី​ខែតុលា​កន្លង​មកនេះ ដោយ​មាន​ភារកិច្ច​ជាប់រវល់​ខ្លាំង​ក្នុង​កិច្ចការ​ព្រះមហាក្សត្រ​ថៃ មិន​បាន​មក​ជួប​គ្នា​ដោយ​ត្រូវ​ពន្យា​ពេល​ទើបតែ​ពេល​នេះ តំណាង​ឲ្យ​លោក​មេបញ្ជាការ​កងទ័ព​ភូមិភាគ​ទី​១ ប្រទេស​ថៃ​ផង បាន​ពាំនាំ​ការ​នឹករលឹក និង​រួម​គ្នា​បន្ត​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​រួម​គ្នា​ជា​បន្ត​ទៅ​ទៀត ហើយ​ក៏​សូម​ជូនពរ​លោក​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ដែល​បាន​ឡើង​កាន់​តំណែង​ថ្មី​នេះ សូម​ប្រកបដោយ​ជោគជ័យ​ជំនះ​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ