ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ា​ស់​! CPP និង​អតីត CNRP ប្រារព្ធ​ទិវា​ហូប​នំ​បញ្ចុក​ឆ្ងាញ់​រៀង​ៗ​ខ្លួន

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យោង​តាម​សេចក្ដី​រាយ​ការ​ណ៏​នានា​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ចូលរួម​ហូប​នំ​បញ្ចុក​នៅ​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា នេះ​សម្រាប់​ខេត្តបាត់ដំបង​បាន​ធ្វើ​ឡើង​ព្រម​ៗ​គ្នា​ដែល​មាន​មនុស្ស​យ៉ាងច្រើន​កុះករ​ទាំង​អ្នកគាំទ្រ​គណ​ប្រជាជន​កម្ពុជា ទាំង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​ពិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​តាម​ទីតាំង​ផ្សេង​ៗ​គ្នា និង​នៅ​តាម​មូលដ្ឋាន​រៀង​ៗ​ខ្លួន​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា…

ខេត្តបាត់ដំបង ៖ យោង​តាម​សេចក្ដី​រាយ​ការ​ណ៏​នានា​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ចូលរួម​ហូប​នំ​បញ្ចុក​នៅ​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា នេះ​សម្រាប់​ខេត្តបាត់ដំបង​បាន​ធ្វើ​ឡើង​ព្រម​ៗ​គ្នា​ដែល​មាន​មនុស្ស​យ៉ាងច្រើន​កុះករ​ទាំង​អ្នកគាំទ្រ​គណ​ប្រជាជន​កម្ពុជា ទាំង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​ពិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​តាម​ទីតាំង​ផ្សេង​ៗ​គ្នា និង​នៅ​តាម​មូលដ្ឋាន​រៀង​ៗ​ខ្លួន​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀបចំ​ពី​ធី​ហូប​នំ​បញ្ចុក​សាមគ្គី​នេះ​នៅ​តាម​បណ្ដា​ឃុំ សង្កាត់ ដែល​ពួក​គេ​រស់នៅ រីឯ​ក្រុម​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​រៀបចំ​បែប​នេះ​ដែរ​។ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ការ​ប្រមូលផ្ដុំ​គ្នា​ក្នុង​ថ្ងៃ​ទិវា​ហូប​នំ​បញ្ចុក​របស់​អ្នកគាំទ្រ​អតីត CNRP នេះ​ហាក់​មាន​ចំនួន​តិច​ជាង​អ្នកគាំទ្រ​CPP ដែល​មួយ​កន្លែង​ៗ​មាន​ប្រហែល​ជាង​៥០​នាក់​ប៉ុណ្ណោះ ខណៈ​ក្រុម​អ្នកគាំទ្រ​CPP កន្លែង​ខ្លះ​មាន​រហូត​រាប់រយ​នាក់​ឯណោះ​។

គិត​ត្រឹម​វេលា​ថ្ងៃ​ត្រង់នេះ មិន​ទាន់​មាន​សេចក្ដី​រាយ​ការ​ណ៏​ណាមួយ​ស្ដី​ពី «​ក្រុម​អ្នកគាំទ្រ​បក្សនយោបាយ​ទាំង​២​បាន​រួម​តុ​តែ​មួយ ដើម្បី​ហូប​នំ​បញ្ចុក​សាមគ្គី​ក្នុង​ថ្ងៃ​ទិវា​នេះ​នៅឡើយ​ទេ ហើយ​ក៏​មិន​ទាន់​មាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ភាគី​ទាំង​២​នេះ​ដែរ​»​។

បើ​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​ខេត្តបាត់ដំបង មិន​មានការ​រៀបចំ​កម្មវិធី​ហូប​នំ​បញ្ចុក​នេះ​នៅ​ទីតាំង​ណាមួយ​ឲ្យ​អ​ធឹ​ក​អធម​ជាងគេ​នោះ​ទេ តែ​គណបក្ស​ទាំង​២​បាន​រៀបចំ​នៅ​តាម​ឃុំ សង្កាត់​ដូច​ៗ​គ្នា​។ ប៉ុន្តែ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ និង​មន្ត្រី​នានា​យ៉ាង​ផុសផុល​ស្ទើរ​គ្រប់​ទីកន្លែង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ