ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នំ​បញ្ចុក​ប្រមាណ​ជា​40​តោន ត្រូវ​គេ​រៀបចំ​ពិសារ​សាមគ្គី​គ្រប់​ទីកន្លែង​ក្នុង​ខេត្ត​កំពង់​ឆ្នាំង

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ថ្ងៃ​ពិសារ​នំ​បញ្ចុក​សាមគ្គី​នៅ​ទូ​ទាំង​ប្រទេស​នា​ព្រឹក​ថ្ងៃ​ទី​9 ខែមិថុនា ឆ្នាំ 2019 នៅ​ខេត្តកំពង់ឆ្នាំង ក៏​បាន​រៀបចំ​ពិសារ​នំ​បញ្ចុក​ផ្សារ​សាមគ្គី​តាម​ភូម​-​ឃុំ​-​សង្កាត់​ផង​ដែរ​។ ដែល​ការ​រៀបចំ​នេះ គេ​ឃើញ​នៅ​តាម​វត្ត​អារាម…

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ថ្ងៃ​ពិសារ​នំ​បញ្ចុក​សាមគ្គី​នៅ​ទូ​ទាំង​ប្រទេស​នា​ព្រឹក​ថ្ងៃ​ទី​9 ខែមិថុនា ឆ្នាំ 2019 នៅ​ខេត្តកំពង់ឆ្នាំង ក៏​បាន​រៀបចំ​ពិសារ​នំ​បញ្ចុក​ផ្សារ​សាមគ្គី​តាម​ភូម​-​ឃុំ​-​សង្កាត់​ផង​ដែរ​។ ដែល​ការ​រៀបចំ​នេះ គេ​ឃើញ​នៅ​តាម​វត្ត​អារាម សាលារៀន និង​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត​។

យោង​តា​មន្ត្រី​របស់​គណៈបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ការ​រៀបចំ​ពិសារ​នំ​បញ្ចុក​សាមគ្គី គឺ​ធ្វើ​ឡើង​ទាំង​72​ឃុំ​-​សង្កាត់ និង​ខ្លះ​ទៀត​ធ្វើ​នៅ​តាម​ភូមិ ដែល​តាម​ប្រមាណ​នំ​បញ្ចុក​ទូ​ទាំង​ខេត្ត​មាន​ប្រមាណ​ជា​40​តោន ត្រូវ​រៀបចំ​នៅ​គ្រប់​ទីកន្លែង​ភូមិ​-​ឃុំ​នីមួយ​ៗ ។

ព្រឹក​នេះ​ដែរ គេ​សង្កេត​ឃើញ​សម្ដេចចៅហ្វា​វាំង គង់ សំ​អុល ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ព្រះ​បរមរាជវាំង អមដំណើរ​ដោយ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​អញ្ជើញ​ទៅ​ពិសា​នំ​បញ្ចុក​សាមគ្គី​នៅ​ស្រុក​កំពង់ត្រឡាច បន្ទាប់​មក​ក៏​អញ្ជើញ​មក​ជួបជុំ​នៅ​សាលា​នយោបាយ​បក្ស​នៅ​ក្រុង​កំពង់ឆ្នាំង វិញ ដោយ​បាន​ជួប​ជាមួយនឹង​កុមារ​កំព្រា​ដែល​គេ​រៀបចំ​ឱ្យ​ពិសារ​នំ​បញ្ចុក​ទី​រួម​គ្នា​ប្រមាណ​100​នាក់​។

នៅ​ក្នុង​ឱកាស​នោះ​សម្ដេច​បាន​ជួយ​ឧបត្ថម្ភ​ដល់​កុមារ​កំព្រា​ក្នុង​ម្នាក់​ៗ១​ម៉ឺន​រៀល​ផង​ដែរ ក្រោយ​ពេល​ពិសារ​នំ​បញ្ចុក​រួច និង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​មណ្ឌលកុមារ​កំព្រា​វិញ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ