ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុ​វ​ណ្ណា​ភូមិ ឡាយ​ហ្វ៍ បង្កើត​យុទ្ធនាការ «​ឈាម​ខ្ញុំ​» ដើម្បី​ស្វែងរក​វីរជន​ចូលរួម​សង្គ្រោះ​​ជីវិត

4 ឆ្នាំ មុន
  • ភ្នំពេញ

«​ឈាម​ខ្ញុំ​» ជា​យុទ្ធនាការ​សប្បុរសធម៌​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត សុ​វ​ណ្ណា​ភូមិ ឡាយ​ហ្វ៍ សហ​ការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដើម្បី​អបអរ​ទិវា​បរិច្ចាគ​ឈាម ដែល​នឹង​រៀបចំ​នៅ វិមាន​កា​ណា​ឌី​យ៉ា ថ្ងៃ​ទី​១១ មិថុនា…

«​ឈាម​ខ្ញុំ​» ជា​យុទ្ធនាការ​សប្បុរសធម៌​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត សុ​វ​ណ្ណា​ភូមិ ឡាយ​ហ្វ៍ សហ​ការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដើម្បី​អបអរ​ទិវា​បរិច្ចាគ​ឈាម ដែល​នឹង​រៀបចំ​នៅ វិមាន​កា​ណា​ឌី​យ៉ា ថ្ងៃ​ទី​១១ មិថុនា ២០១៩ ចាប់ពី​ម៉ោង ៩ ព្រឹក ដល់ ១២ ថ្ងៃត្រង់​។

មោទនភាព «​ឈាម​ខ្ញុំ​» ជា​ខ្លឹមសារ​នៃ​យុទ្ធនាការ​សប្បុរសធម៌​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត សុ​វ​ណ្ណា​ភូមិ ឡាយ​ហ្វ៍ ដែល​រៀបចំ​ឡើង​ដើម្បី​លើកទឹកចិត្ត​ឲ្យ​បុគ្គលិក និង​សាធារណជន​ចូលរួម​បរិច្ចាគ​ឈាម​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​កង្វះ​ឈាម​សង្គ្រោះ​ជីវិត ដែល​តម្រូវការ​ឈាម​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​រាប់​ម៉ឺន​ប្លោក​។

ឈាម​គួរតែ​លះបង់​ក្នុង​បុព្វហេតុ​ការពារ​ទឹកដី លើកមុខ​មាត់​ប្រទេស​ជាតិ ថែ​កេរ​ដូនតា បង្កើត​ជីវិត និង​សង្គ្រោះ​ជីវិត ដែល​ទ​ង្វើ​ទាំងនេះ ពិតជា​ផ្តល់​មោទនភាព​ចំពោះ​ខ្លួនឯង គ្រួសារ និង​ប្រទេស​ជាតិ​។
ដើម្បី​ដាស់​ស្មារតី​សាធារណជន​ទាំងអស់​ឲ្យ​ជ្រាប​ច្បាស់​អំពី​តម្លៃ​នៃ​ឈាម យើង​ក៏​បាន​បង្កើត​ជា​រូបភាព​ផ្សព្វផ្សាយ​ដែល​មាន​រូបតំណាង​ជាមួយ​អត្ថន័យ​ខាងក្រោម ៖

-​ ​កង​យោធា​កំពុង​ត្រូវ​របួស​។ យើង​ចង់​បង្ហាញ​ថា ពួក​គាត់​ហ៊ាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​ការពារ​ប្រទេស និង​សេចក្តីសុខ​របស់​គ្រួសារ​កម្ពុជា​។

-​ ​កីឡាករ​គុន​ខ្មែរ ប្រយុទ្ធ​តតាំង​បែក​ឈាម​ពេញ​មុខ និង​ខ្លួន​។ រូប​នេះ​ចង់​បង្ហាញ​ថា ពួក​គាត់​តស៊ូ ទោះបី​បែក​ឈាម​ក្តី ក៏​គាត់​នៅ​តែ​បន្ត ព្រោះ​ដើម្បី​ថែ​កេរ​ដូនតា និង​កសាង​មុខមាត់​ជូន​ប្រទេស​ជាតិ​។

-​ ​ម្តាយ​សម្រាលកូន​។ ម្តាយ​គ្រប់​រូប​មិន​ត្រឹម​ព្រម​ស្ម័គ្រ​ទទួល​លំបាក​ពេល​ពរ​ពោះ​កូន​នោះ​ទេ តែ​អ្នក​ម្តាយ​គ្រប់​រូប​ហ៊ាន​ប្រថុយ​ជីវិត និង​លះបង់​ឈាម​ទាំង​ថ្លុក​ដើម្បី​ផ្តល់​កំណើត​ឲ្យ​កូន​។

ស្រប​នឹង​នេះ​ផង​ដែរ យើង​ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​រូប​មួយទៀត​ដែល​ជា​រូបតំណាង​ឲ្យ​យើង​គ្រប់​គ្នា​ដែល​កំពុង​បរិច្ចាគ​ឈាម​។ អត្ថន័យ​រូប​នេះ ចង់​បង្ហាញ និង​ជម្រុញ​ឲ្យ​យើង​គ្រប់​គ្នា​ថា ទោះបី​យើង​អាច​មិនមែន​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​មាន​ភារកិច្ច​ក្នុង​ការ​តតាំង​ដើម្បី​ការពារ​ទឹកដី តស៊ូ​ថែ​កេរ ឬ​ផ្តល់​ជីវិត​ក្តី តែ​យើង​នៅ​តែ​អាច​ក្លាយជា​វិ​រ​ជន ដែល​អាច​ជួយ​សង្គ្រោះ​ជីវិត​ខ្មែរ​ដទៃ​ទៀត​ផង​ដែរ តាម​រយៈ​ការ​បរិច្ចាគ​ឈាម​។

គួរ​បញ្ជាក់​ផង​ដែរ​ថា យុទ្ធនាការ​នេះ​បង្កើត​ឡើង​ដោយ​សហការ​ចូលរួម​រវាង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត សុ​វ​ណ្ណា​ភូមិ ឡាយ​ហ្វ៍ និង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដែល​នឹង​រៀបចំ​នៅ​ថ្ងៃ​ទី​១១ មិថុនា ២០១៩ នៅ​វិមាន​កា​ណា​ឌី​យ៉ា ចាប់ពី​ម៉ោង ៩ ព្រឹក ដល់ ១២ ព្រឹក​។ ដើម្បី​ចុះ​ឈ្មោះ សូម​ទំនាក់ទំនង ៖ ១៨០០ ២១២២ (​ឥត​គិតថ្លៃ​) | ហ្វេ​ស​ប៊ុ​ក Sovannaphum Life (https://www.facebook.com/sovannaphumlifecambodia/​?​ref=bookmarks) ឬ​មក​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​បរិច្ចាគ​ឈាម​ផ្ទាល់​ក៏​បាន​។

អំពី​ក្រុមហ៊ុន ៖ ក្រុមហ៊ុន ធានា​រ៉ាប់រង​អាយុជីវិត សុ​វ​ណ្ណា​ភូមិ ឡាយ​ហ្វ៍ គឺជា​ក្រុមហ៊ុន វិនិយោគ​រួម​គ្នា​រវាង កា​ណា​ឌី​យ៉ា អី​ុ​ន​វេស​មេន ហូល​ឌី​ង (Canadia Investment Holding) និង​ក្រុមហ៊ុន ធានា​រ៉ាប់រង​អាយុជីវិត មឿង​ថៃ ឡាយ​ហ្វ៍ (Muang Thai Life Assurance PCL) ពី​ប្រទេស​ថៃ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ