ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរទៅ​មើល​បង្កៃ​ស្រាប់​ក្រឡេក​មើល​ស្រះ​ទឹក ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​លើ​ភ្នែក​ទាល់តែ​សោះ​…​ហួស ពេល​ទៅ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​សង្ស័យ​ជា​ជន​វិកលចរិត​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ដែល​កន្លង​មក​តែងតែ​ដើរ​តាម​ផ្លូវ​គ្មាន​គោលដៅ​នោះ ស្រាប់តែ​ពេល​នេះ​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ស្លាប់​អណ្តែត​ក្នុង​ទឹកស្រះ​ទៅ​វិញ ហើយ​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​ថា គាត់​ស្លាប់​ដោយសារ​តែ​មូលហេតុ​អ្វី​នៅឡើយ ដែល​ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​៩​ព្រឹក ថ្ងៃ​ទី​០៩ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ បុរស​សង្ស័យ​ជា​ជន​វិកលចរិត​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ដែល​កន្លង​មក​តែងតែ​ដើរ​តាម​ផ្លូវ​គ្មាន​គោលដៅ​នោះ ស្រាប់តែ​ពេល​នេះ​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ស្លាប់​អណ្តែត​ក្នុង​ទឹកស្រះ​ទៅ​វិញ ហើយ​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​ថា គាត់​ស្លាប់​ដោយសារ​តែ​មូលហេតុ​អ្វី​នៅឡើយ ដែល​ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​៩​ព្រឹក ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ក្នុង​បរិវេណ​ក្លឹ​ប​វាយ​កូន​ហ្គោ​ល រ៉ូ​យ៉ា​ល់​ភ្នំពេញ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

អ្នក​ភូមិ​បាន​និយាយ​ថា បុរស​ដែល​ស្លាប់​នោះ​មិន​មាន​អ្នក​ស្គាល់​ឡើយ គាត់​មាន​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ហើយ​សង្ស័យ​ជា ជន​វិកល​ច​រឹត ដោយ​កន្លង​មក​តែងតែ​ឃើញ​គាត់​ដើរ​តាម​ផ្លូវ​និយាយ​ម្នាក់ឯង ជួនកាល​ស្រាត​គ្មាន​សម្លៀក​បំពាក់​អស់ ដើរ​តែ​ខ្លួន​ទទេ​ក៏​មាន​ដែរ ។ ដោយឡែក​រយៈពេល​២​ទៅ​៣​ថ្ងៃ​ចុង​ក្រោយ​នេះ បាត់​មិនឃើញ​គាត់​ដើរ ហើយ​ក៏​គ្មាន​នរណា​ចាប់អារម្មណ៍​ដឹង​ថា គាត់​ទៅ​ណា​មក​ណា​ដែរ លុះដល់​ពេល​នេះ​ស្រាប់តែ​ប្រទះ​ឃើញ​ស្លាប់​អណ្ដែត​ទឹកស្រះ​បែប​នេះ​តែ​ម្ដង ហើយ​ក៏​មិន​ទាន់​ដឹង​ថា ស្លាប់​ដោយសារ​អ្វី​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​មានការ​ភ្ញាក់ផ្អើល​គាត់​បាន​ដើរទៅ​មើល​បង្កៃ​នៅ​ទីនោះ​ហើយ​ពេល​ក្រឡេក​ទៅ​មើល​ស្រះ​ទឹក​នោះ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​លើ​ភ្នែក​របស់​គាត់​ទាល់តែ​សោះ​ព្រោះ​បាន​ប្រទះ​ឃើញ​សាកសព​អណ្ដែត​ទឹក​ទាំង​ព្រឹក ។ ភ្លាម​ៗ​នោះ​គាត់​បាន​ស្រែក​ប្រាប់​អ្នក​ជិតខាង​នាំ​គ្នា​ទៅ​ចោមរោម​មើល ហើយ​បាន​ស្គាល់​ថា ជា​បុរស​វិកល​ច​រឹត បន្ទាប់​មក​បាន​រាយការណ៍​ជូន​នគរបាល​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង និង​ស្រាវជ្រាវ​រក​សាច់ញាតិ ។

នគរបាល​បាន​និយាយ​ថា ក្រោយ​ទទួល​បាន​ដំណឹង​នោះ​ភ្លាម​កម្លាំង​នគរបាល​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​ហើយ​បានឃើញ​សាកសព​បុរស​អណ្ដែត​ទឹក​ផ្កាប់មុខ ហើយ​គ្មាន​សម្លៀក​បំពាក់​ជាប់​ខ្លួន​ឡើយ គឺ​ស្រាត​ននលគក​តែ​ម្ដង ។ ដែល​តាម​ការ​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​សង្ស័យ​បុរស​នោះ​ចុះ​ងូតទឹក ឬ​ដើរ​ក្បែរ​ស្រះ​ហើយ​រអិល​ជើង​ធ្លាក់​ចូល​ទៅ បណ្ដាល​ឲ្យ​លង់​ស្លាប់​បែប​នេះ បន្ទាប់​មក​បាន​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​តិ​ក្ខ​ប​ញ្ញោ ស្ថិត​នៅ​ក្នុងភូមិ​តិ​ក្ខ​ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​នោះ​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ