ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ដី​រវាង​ឧកញ៉ា សុខ ប៊ុ​ន និង​អ្នក​ស្រុក​​៤២​គ្រួសារ ធ្លាយ​កាន់តែ​ធំ​ហើយ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​ស៊ី​ហ​នុ ៖ ក្រោយ​ពេល​ដែល​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​បាន​អូស​បន្លាយ​ពេលវេលា​ប្រមាណ​ជាង​មួយ​ឆ្នាំ​កន្លង​​ផុត​ទៅ ដែល​ប្រជាពលរដ្ឋ​ចំនួន​៤២​គ្រួសារ នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះ​រ៉ុ​ង ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ បាន​ប្តឹង​លោក សុខ ប៊ុ​ន…

ខេត្ត​ព្រះ​ស៊ី​ហ​នុ ៖ ក្រោយ​ពេល​ដែល​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​បាន​អូស​បន្លាយ​ពេលវេលា​ប្រមាណ​ជាង​មួយ​ឆ្នាំ​កន្លង​​ផុត​ទៅ ដែល​ប្រជាពលរដ្ឋ​ចំនួន​៤២​គ្រួសារ នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះ​រ៉ុ​ង ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ បាន​ប្តឹង​លោក សុខ ប៊ុ​ន ទៅ​សាលាសង្កាត់​កោះ​រ៉ុ​ង និង​សាលាខេត្ត​ព្រះ​សីហ​នុ ដើម្បី​សុំ​ការ​ជួយ​អន្តរា​គមន៍​ពី​អាជ្ញាធរ​ដែនដី ខណៈ​ដែល​ពួក​គាត់​បាន​កាន់កាប់​ដីធ្លី​រស់នៅ និង​អាស្រ័យ​ផលដំណាំ​លើ​ទីតាំង​ដី​ជា​ច្រើន​ឆ្នាំ​កន្លង​មក ហើយ​ត្រូវ​បាន​លោក សុខ ប៊ុ​ន​ថា ជា​ដី​របស់​លោក​ទៅ​វិញ​។

បើ​ទោះបីជា​ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ហើយ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ជា​លទ្ធផល​ពី​អាជ្ញាធរ​ដែន​ក្តី ក្រោយមក​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ទាំង​៤២​គ្រួសារ បាន​បែកធ្លាយ និង​ធ្លាក់​ដល់​អង្គភាព​ប្រឆាំង​អំពើ​រពុក​រលួយ (ACU) ហើយ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​អង្គភាព​ខាងលើ យក​ចិ​ត្ត​ទុកដាក់ និង​បញ្ជូន​មន្ត្រី​មក​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) មក​បើក​ការ​ស៊ើបអង្កេត​ជា​បន្ទាន់ កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៩ កន្លង​មក​។

ហើយនឹង​បាន​ចុះ​ស្រង់​ទិន្នន័យ​ក្បាលដី​របស់​ប្រជាពលរដ្ឋ​ទាំង​៤២​គ្រួសារ ដែល​មាន​ដី​ស្ថិត​នៅ​ពយ​ថ្ម​ជញ្ជាំង ពយ​អា​ពត និង​ពយ​តា​ផេង ស្ថិត​ក្នុងភូមិ​ព្រែក​ស្វាយ សង្កាត់​កោះ​រ៉ុ​ង ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​វិវាទ​ជាមួយ​លោក ឧកញ៉ា សុខ ប៊ុ​ន ក្រុមហ៊ុន​សុខ ប៊ុ​ន គ្រុប ដើម្បី​ត្រួតពិនិត្យ​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​ប្រកបដោយ​តម្លាភាព​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មហាជន​គិត​ថា ធ្លាយ​កាន់តែ​រីក​ធំ​ហើយ​… នឹង​មាន​យុត្តិធម៌​យ៉ាង​ពិតប្រាកដ ប្រ​សិន​នៅ​លើ​ដៃ​ប្រធាន​ប្រឆាំង​អំពើ​ពុក​រលួយ​។

លោក ​កែវ សោម ប្រជាពលរដ្ឋ​ក្នុង​ចំណោម​៤២​គ្រួសារ ​ដែល​មាន​វិវាទ​ដី​.​ធ្លី ជាមួយ​លោក ​សុខ ប៊ុ​ន​ បាន​ឲ្យ​ដឹង​ថា ​៖

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ