ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ នំ​បញ្ចុក​ថ្ងៃនេះ​គឺ​បង្ហាញ​ពី​មិត្តភាព សាមគ្គីភាព ការ​ស្រឡាញ់​រាប់អាន និង​ឯកភាព​ជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​ហូប​នំ​បញ្ចុក​នៅ​ថ្ងៃ​ទី​៩ មិថុនា​នេះ គឺ​នំ​បញ្ចុក​ថ្ងៃនេះ គឺ​បាន​បង្ហាញ​ពី​មិត្តភាព…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​ហូប​នំ​បញ្ចុក​នៅ​ថ្ងៃ​ទី​៩ មិថុនា​នេះ គឺ​នំ​បញ្ចុក​ថ្ងៃនេះ គឺ​បាន​បង្ហាញ​ពី​មិត្តភាព សាមគ្គីភាព ការ​ស្រឡាញ់​រាប់អាន និង​ឯកភាព​ជាតិ ។ សម្តេច​បាន​សរសេរ​លើក​បណ្តាញ​សង្គម​មុន​នេះ​យ៉ាង​ដូច្នេះ​ថា​«​សូម​បងប្អូន​ជនរួមជាតិ​ហូប​នំ​បញ្ចុក​អោយ​បាន​ឆ្ងាញ់ នៅ​ក្នុង​ថ្ងៃ​សម្រាក​ចុង​ស​ប្តា​ហ៍​នេះ​» ។

សម្តេច​បាន​បញ្ជាក់​ថា​«​អរគុណ​ដល់​បងប្អូន​ទាំងអស់​គ្នា ដែល​បាន​រៀបចំ​នំ​បញ្ចុក​ហូប​រួម​គ្នា ដោយ​មិន​ប្រកាន់​ក្រុម ប្រកាន់​ជំនឿ​សាសនា ឬ​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​» សម្តេច ក៏​បាន​គូសបញ្ជាក់​ថា​« បងប្អូន​ហូប​នំ​បញ្ចុក​ថ្ងៃនេះ គឺ​បាន​បង្ហាញ​ពី​មិត្តភាព សាមគ្គីភាព ការ​ស្រឡាញ់​រាប់អាន និង​ឯកភាព​ជាតិ​យើង​កាន់តែ​រឹង​មាំ​ថែម​ទៀត​។​» ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់​ៗ​គ្នា ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ