ទីបំផុត ជី ឆៃ​លី ឈ្នះ​ដោយ​ស្វ័យប្រវត្តិ​ហើយ


រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត កីឡាករ​បង្គោល​ខៀវ ជី ឆៃ​លី បាន​ឡើង​ទៅ​កាន់​វគ្គ​១ ភាគ​៤ ដោយ​ស្វ័យ​ប្រវត្តិ ដោយសារ​តែ​កីឡាករ​បង្គោល​ក្រហម សូត្រ វាសនា បណ្ដោយ​ឱ្យ​លើស​ទម្ងន់​ផ្ទុយ​ពី​លក្ខន្តិកៈ​។ យ៉ាង​ណាមិញ​មួយគូ​នេះ ក៏​ត្រូវ​គណៈកម្មការ​តម្រូវ​ឱ្យ​ប្រកួត​អស់ពី​សមត្ថភាព​នៅ​លើ​រេញ​ផង​ដែរ​។

ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​៨ មិថុនា ឆ្នាំ​២០១៩ នោះ ជា​សង្វៀន​ប៉ុស្តិ៍​លេខ​៥ ក្នុង​ជា​ការ​ប្រកួត​ជ្រើសរើស​ជើងឯក TV5 Knock out Series by K-Cement រដូវ​កាល​ទី​៥ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។ ការ​ប្រកួត​ឃើញ​ថា មានការ​សាទរ​យ៉ាងច្រើន​ពី​សំណាក់​អ្នក​មក​មើល ដោយ​បាន​លើក​សរសេរ​ថា ម្នាក់​ៗ​មិន​គិត​រឿង​ឈ្នះ​ចាញ់ ក្រៅពី​ខំ​វាយ​យក​ស្នាដៃ​ឲ្យ​ទស្សនិកជន​បាន​សររ​សើរ​។

រយៈពេល​៣​ទឹក​ពេញ​មួយគូ​ពានរង្វាន់​នេះ វាយ​ដាក់​គ្នា​តាម​ក្បាច់គុន​ប្លែក​ៗ គួរ​ឲ្យ​ទាក់ទាញ​មិន​ខក​បំណង​​ឡើយ​។ កីឡាករ សូត្រ វាសនា មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​ឭ​បាន​បង្ហាញ​នូវ​អារម្មណ៍​សោកស្តាយ​ដែល​គេ​លើស​គីឡូ ទោះ​ខំ​ហាត់​សម្រក់​បែប​ណា​។ លោក​ក៏​បាន​ព្យាយាម​វាយលុក​ទៅ​លើ​ដៃគូ​ឲ្យ​ច្រើន​មិន​បង្អង់​ឡើយ​បំណង​ចង់​ឲ្យ​មាន​ស្នាដៃ​លើ​របៀប​ប្រដាល់​។

ចំណែក​កីឡាករ ជី ឆៃ​លី មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ បាន​និយាយ​ដែរ​ថា លោក​ដ្បិត​បាន​ឱកាស​ឈ្នះ​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មែន តែ​ក៏​មិនមែន​មក​វាយ​លើ​រេញ​លុំ​ៗ​ឡើយ គឺ​វាយ​ដោយ​លក្ខណៈ​បច្ចេកទេស​ល្អ​។ យ៉ាងណា​លោក​ពិតជា​រីករាយ​ដោយ​បាន​បង្ហាញ​ក្បាច់​ប្រយុទ្ធ​៣​ទឹក​ពេញ រហូត​ឈ្នះ​ពិតជា​ឈ្នះ​ដោយ​សមត្ថភាព​មែន​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ