ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់ឈាម​បណ្ឌិត​ជាទី​អាស្រ័យ​នៃ​គុណធម៌

4 ឆ្នាំ មុន

លក្ខណៈ​ផ្សេង​គ្នា​នៃ​ជីវិត​បុគ្គល​ពីរ​ពួក​គឺ​ពាល​និង​បណ្ឌិត​ដែល​មានការ​ប្រព្រឹត្ត​ខុស​គ្នា​ស្រឡះ ត្រង់​ថា បុគ្គល​ល្ងង់​តែង​ប្រព្រឹត្ត​ធ្វើ​អ្វី​ៗ​មានចិត្ត​គំនិត​ជា​អកុសល គេ​ខំ​បរិភោគ​នូវ​អាហារ​ដែល​មាន​រស់ជាតិ​ពិសេស​ៗ​ដើម្បី​បំប៉ន​សុខភាព បំប៉ន​ចំណង់ បង្កើន​តណ្ហា ចម្រើន​កាម​ទេព ចម្រើន​សាច់ឈាម ហើយ​សាច់ឈាម​នោះ​ទៀត​សោត​ទីបំផុត​បាន​ត្រឹមតែ​ជា​ចំណី​របស់​រុយ ចំណី​របស់​ដង្កូវ…

លក្ខណៈ​ផ្សេង​គ្នា​នៃ​ជីវិត​បុគ្គល​ពីរ​ពួក​គឺ​ពាល​និង​បណ្ឌិត​ដែល​មានការ​ប្រព្រឹត្ត​ខុស​គ្នា​ស្រឡះ ត្រង់​ថា បុគ្គល​ល្ងង់​តែង​ប្រព្រឹត្ត​ធ្វើ​អ្វី​ៗ​មានចិត្ត​គំនិត​ជា​អកុសល គេ​ខំ​បរិភោគ​នូវ​អាហារ​ដែល​មាន​រស់ជាតិ​ពិសេស​ៗ​ដើម្បី​បំប៉ន​សុខភាព បំប៉ន​ចំណង់ បង្កើន​តណ្ហា ចម្រើន​កាម​ទេព ចម្រើន​សាច់ឈាម ហើយ​សាច់ឈាម​នោះ​ទៀត​សោត​ទីបំផុត​បាន​ត្រឹមតែ​ជា​ចំណី​របស់​រុយ ចំណី​របស់​ដង្កូវ និង​ដី ទឹក ភ្លើង ខ្យល់ ប៉ុណ្ណោះ ។

ចំណែក​បណ្ឌិត​តែង​ប្រព្រឹត្ត​ធ្វើ​អ្វី​ៗ​ជា​ប្រយោជន៍​មនុស្ស​ទូទៅ មានចិត្ត​គំនិត​ជា​អំពើ​សុចរិត ឯ​សាច់ឈាម​របស់​បណ្ឌិត​អ្នកប្រាជ្ញ​ក៏​នឹង​ត្រូវ​វិនាស​ទៅ​ដូច​គ្នា​ដែរ តែ​មុន​ពេល​សាច់ឈាម​នោះ​វិនាស​ទៅ លោក​បាន​ប្រើប្រាស់​វា​ដោយ​ល្អ ធ្វើ​ឲ្យ​រូប​កាយ​របស់​លោក ក្លាយទៅជា​ទី​អាស្រ័យ​នៃ​បញ្ញា​ស្មារតី និង​គុណធម៌​ដទៃ​ទៀត​ដល់​សព្វ​សត្វ ។

ព្រះពុទ្ធ​ទ្រង់​តែង​តិះដៀល​បុគ្គល​ពាល​ជា​រឿយ​ៗ ដូចដែល​ព្រះ​អង្គ​ទ្រង់​ត្រាស់​សម្ដែង​នៅ​ក្នុង​គម្ពីរ​ធម្មបទ​ថា
បុរស​ល្ងង់ខ្លៅ​តែង​ចាស់​ទៅ​ឥតអំពើ ចាស់​ទទេ​ដូច​សត្វ​គោ សាច់ឈាម​របស់​វា​តែង​ចម្រើន​ឡើង តែ​ប្រាជ្ញា​របស់​វា​មិន​ចម្រើន​សោះឡើយ ។