ដាក់ម៉ូតូមុខផ្ទះស្រាប់តែបាត់ លុះម្ចាស់អង្គុយចាំម្តុំឃ្លាំងរំសេវ​ឃើញគាត់មកស្តែងៗយ៉ាងរំភើយ​


រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​រង​របួស​បែក​មុខមាត់​ បន្ទាប់​ពី​ធ្វើសកម្មភាព​លួច​ម៉ូតូ​បានសម្រេច​​យក​ទៅ​បញ្ចាំ​ ហើយ​ត្រូវ​ម្ចាស់​ម៉ូតូ​ប្រទះ​ឃើញ​ទ្រាំ​មិន​បានក៏​ចាប់​វាយ​ រួច​​ប្រគល់​អោយ​សមត្ថកិច្ច​កាលពី​វេលាម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ ខែ មិថុនា ឆ្នាំ ២០១៩ ​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៥ ផ្លូវ​១០៥ ក្រុម​២៥ ស្ថិត​នៅ​ភូមិ​៤ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

ជន​រង​គ្រោះ​​ជាម្ចាស់ម៉ូតូ​ឈ្មោះ ពិន វិច្ឆិកា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ជាងឈើ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។ ចំណែក​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ សុខ ពៅ ភេទ​ប្រុស ជនជាតិ​វៀតណាម អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ ។

លោក​សូ សំ​បាន មេ​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​កើតហេតុខាងលើ​ ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​គុប​ជ្រុង​ ធុន​សេ​៧០ ព​ណ៌​ទឹកប៊ិច ​ពាក់​ស្លាក​លេខ​ បាត់ដំបង​ ១B-៦៤៣៦ នៅ​មុខ​ផ្ទះ​ដោយ​មិន​បាន​ចាក់​សោ.ក​នោះ​ទេ រួច​ក៏​ដើរ​ចូល​ទៅ​ក្នុងផ្ទះ ។

​លោកមេប៉ុស្តិ៍ផ្សារដើមថ្កូវ​បា​នបន្ត​ថា លុះ​ពេលម្ចាស់​​ចេញ​មក​វិញ​ក៏​បាត់​ម៉ូតូ​ ហើយ​ក៏​បាន​នាំ​បងប្អូន​ជិះ​ម៉ូតូ​ដើរ​រក​ និង​ទៅ​អង្គុយ​ចាំ​នៅ​ម្ដុំ​ផ្សារ​ឃ្លាំង​រំសេវ ​ស្ថិត​នៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រហូត​ដល់​ម៉ោង​​វេលា​៦​និង​៣០​នាទី​យប់​ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​​របស់ជនរងគ្រោះ​​យក​ទៅ​បញ្ចាំ​មែន ធ្វើ​ឱ្យ​ជនរងគ្រោះ​​ខឹង​ពេក​ទ្រាំ​មិន​បាន​ក៏​ស្ទុះ​ទៅ​វាយ​ជនសង្ស័យ​ម្នាក់​មួយ​ដៃៗ ​បណ្ដាល​អោយ​ជនសង្ស័យ​បែក​មុខបែក​មាត់ ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច ។

ក្រោយពេល​សមត្ថកិច្ច​​​ធ្វើការ​សួរនាំ​ ជនសង្ស័យ​បាន​​ឆ្លើយសារភាព​ថាខ្លួ​ន​ពិតជា​បាន​លួច​ម៉ូតូ​របស់ជនរងគ្រោះ​មែន ​និង​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​ឆ្នាំ​កន្លង​មក​ហើយ ។

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ចំណែក​ម៉ូតូ​១​គ្រឿងដែលដកហូតពីជនសង្ស័យត្រូវបាន​​ប្រគល់​ទៅ អោយ​ជន​រង​គ្រោះ​វិញផងដែរ​​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ