ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​សិប្បកម្ម​ផលិត​នំ​បញ្ចុក ៖ នំ​បញ្ចុក​លក់ដាច់​លើស​ថ្ងៃ​ធម្មតា ប៉ុន្តែ​តម្លៃ​មិន​បាន​ឡើងថ្លៃ​ឡើយ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

មណ្ឌលគិរី ៖ ថ្ងៃ​ទី​០៩​នេះ មានការ​បញ្ជា​ទិញ​នំ​បញ្ចុក​លើ​ល​ពី​ថ្ងៃ​ធម្មតា​រហូត​ដល់​ទៅ​បី​ដង​ដល់​ថ្នាក់​បុគ្គល​ត្រូវ​ធ្វើការ​ថែម​ម៉ោង​ស្ទើរ​ពេញ​មួយ​យប់​ទល់​ភ្លឺ ។ លោក ហុង សុខ​ជា ម្ចាស់​សិប្បកម្ម​ផលិត​នំ​បញ្ចុក​នៅ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា…

មណ្ឌលគិរី ៖ ថ្ងៃ​ទី​០៩​នេះ មានការ​បញ្ជា​ទិញ​នំ​បញ្ចុក​លើ​ល​ពី​ថ្ងៃ​ធម្មតា​រហូត​ដល់​ទៅ​បី​ដង​ដល់​ថ្នាក់​បុគ្គល​ត្រូវ​ធ្វើការ​ថែម​ម៉ោង​ស្ទើរ​ពេញ​មួយ​យប់​ទល់​ភ្លឺ ។

លោក ហុង សុខ​ជា ម្ចាស់​សិប្បកម្ម​ផលិត​នំ​បញ្ចុក​នៅ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា នំ​បញ្ចុក​ចំនួន​១៥០០​គីឡូក្រាម ត្រូវ​បាន​ប្រជាពលរដ្ឋ មន្ត្រីរាជការ សម្រុក​ទិញ​រហូត​ត្រូវ​បន្ថែម​ការ​ផលិត​ទ្វេរ​មួយ​ជា​បី ។ លោក​សុខ ជា បន្ត​ថា ជា​ប្រចាំ​ថ្ងៃ​សិប្បកម្ម​របស់​លោក​ផលិត​នំ​បញ្ចុក​លក់​បាន​ត្រឹម​៤០០​គីឡូក្រាម ទៅ​៥០០​គីឡូក្រាម​ប៉ុណ្ណោះ តែ​ដោយ​មានការ​ប្រកាស​ពី​យុទ្ធនាការ​ហូប​នំ​បញ្ចុក​សន្តិភាព​ពី​សំណាក់​សម្តេច​តេ​ជោ​នៅ​ថ្ងៃ​ទី​០៩ នេះ ធ្វើ​ឲ្យ​សិប្បកម្ម​របស់​លោក​មិន​អាច​ផលិត​នំ​បាន​គ្រប់គ្រាន់​ទៅ​តាម​តម្រូវការ​ឡើយ ។

ម្ចាស់​សិប្បកម្ម​ផលិត​នំ​បញ្ចុក​បាន​បញ្ជាក់​ថា ទោះបី​នំ​បញ្ចុក​ត្រូវ​បាន​លក់ដាច់​លើស​ថ្ងៃ​ធម្មតា ប៉ុន្តែ​តម្លៃ​មិន​បាន​ឡើងថ្លៃ​ឡើយ ពោល គឺ​លក់​ដូច​សព្វមួយដង មួយ​គីឡូក្រាម​តម្លៃ​២០០០​រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ