ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​ស្គាល់​អត្តសញ្ញាណ​អ្នក​ស្លា.ប់​…​គឺជា​អំពើ​​ប្លន់​​សម្លា.ប់

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ សាកសព​ដែល​គេ​សម្លាប់​ហើយ​ដឹក​យក​ទៅ​ចោះ​ចោល​ក្នុង​ទឹកស្រះ​មួយ​កន្លែង​ នៅ​ស្រុក​មោង​ប្ញ​ស្សី​នោះ​ ត្រូវ​បាន​គេ​ស្គាល់​អត្ត​សញ្ញា​ហើយ តែ​មិនមែន​ជា​អំពើ​ឃាតកម្ម​ទេ គឺជា​អំពើ​ប្លន់​សម្លាប់ ​។ នេះ​បើ​តាម​លោក​ឧត្តមសេនីយត្រី ជេ​ត…

ខេត្តបាត់ដំបង ​៖ សាកសព​ដែល​គេ​សម្លាប់​ហើយ​ដឹក​យក​ទៅ​ចោះ​ចោល​ក្នុង​ទឹកស្រះ​មួយ​កន្លែង​ នៅ​ស្រុក​មោង​ប្ញ​ស្សី​នោះ​ ត្រូវ​បាន​គេ​ស្គាល់​អត្ត​សញ្ញា​ហើយ តែ​មិនមែន​ជា​អំពើ​ឃាតកម្ម​ទេ គឺជា​អំពើ​ប្លន់​សម្លាប់ ​។ នេះ​បើ​តាម​លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត ដែល​បាន​ថ្លែងប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ មិថុនា នេះ ​តាម​ទូរស័ព្ទ​ ។ គួររំលឹកថា៖ មិនដឹង​​​ជាអ្វីពិតប្រាកដ?…​តែសង្ស័យ​​ឃាត​​កម្ម​ដឹក​សពទម្លាក់​ចោល​​ទីនេះ

លោក​ជេ​ត វណ្ណ​នី បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​ឈ្មោះ​ម៉ិ​ល សុខុម​ អាយុ​២២​ឆ្នាំ ​ជាកម្មករ រស់នៅ​ភូមិ​ប្រឡាយ​ស្តៅ ឃុំ​តា​លាស់ ស្រុក​មោងប្ញ​ស្សី​ ។ លោកស្នងការ​រង​បាន​បញ្ជាក់​ថា ក្រោយ​ពី​បាន​ធ្វើការ​ស្រាវជ្រាវ​នា​ប៉ុន្មាន​ម៉ោង ក្រោយ​ពី​ប្រទះ​ឃើញ​សាកសព​ជន​រង​គ្រោះ​ខាងលើ​នេះ និង​បន្ទាប់​ពី​ស្វែងរក​ឃើញ​សាច់ញាតិ និង​ទ​ទួលបានការ​បំភ្លឺ​ខ្លះ​ៗ​ពី​ក្រុម​គ្រួសារ ទើប​កម្លាំង​ជំនាញ​ធ្វើការ​សន្និដ្ឋាន​ថា ការ​ស្លាប់​របស់​យុវជន​រូប​នេះ ​មិនមែន​ជា​អំពើ​ឃាតកម្ម​ទេ វា​គឺជា​អំពើ​សម្លាប់​ប្លន់​យក​ម៉ូតូ​និង​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ ហើយ​ជន​ដៃដល់​គឺជា​មនុស្ស​ស្គាល់គ្នា​យ៉ាង​ជិត​ស្និទ្ធ​​ទៀត​ផង ​។

លោក​មិ​ុ​ល ផា​ន់​ណា​វុ​ធ ដែល​ជា​ឪពុក​ជន​រង​គ្រោះ​បាន​និយាយ​ថា កូនប្រុស​គាត់បាន​បាត់​ដំណឹង​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ តាំង​កាល​ថ្ងៃ​ទី​០៤ មិថុនា ពេល​ដែល​ទៅ​លេង​ផ្ទះ​មិត្តភក្តិ​របស់​គេ​ ឈ្មោះ​ប៊ិ​ន នៅ​ភូមិ​រកា​ឈ្មោល ឃុំ​គារ (​កន្លែង​កើតហេតុ​) សូ​ម្បី​ទូរស័ព្ទ​ក៍​ហៅ​មិន​ចូល​ដែរ​ ។ លោក​និយាយ​ថា ជាមួយនឹង​ការ​បាត់​ដំណឹង​នេះ គាត់​បាន​ស្វែងរក​កូន​រហូត​នៅ​តែ​គ្មាន​ដំណឹង លុះ​នៅ​រសៀល​ថ្ងៃ​ទី​០៧​ មិថុនា ក៏​ឃើញ​សារ ព​័ត៌ មាន​នានា​ផ្សាយ​ពី​ការ​ប្រទះ​ឃើញ​សាកសព​ ដែល​មាន​ភិនភាគ​ដូច​កូនប្រុស​គាត់​ក៏​នាំ​គ្នា​ទៅ​មើល ស្រាប់តែ​ជា​កូនប្រុស​គាត់​មែន​ ទើប​មានការ​ភ្ញាក់ផ្អើល​ និង​គួរ​ឲ្យ​តក់ស្លុត​បំផុត​។

សូម​បញ្ជាក់​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​ថ្ងៃ​ទី​០៧ មិថុនា អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ត្រូវ​គេ​សម្លាប់​រួច​យក​ទៅ​បោះចោល​នៅ​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង​នៅ​ចំណុច​ព្រៃ​ពពេល ស្ថិត​ក្នុងភូមិ​រកា​ឈ្មោល ឃុំ​គារ ស្រុក​មោង​ប្ញ​ស្សី​ ។ សាកសព​នោះ​ មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ហើយ​មាន​ស្នា​មរឹតក​និង​ស្នាម​ចាក់​នឹង​កាំបិត​ត្រង់​ក​ទៀត​ផង​ ។

ក្រោយ​ពី​ធ្វើការ​ពិនិត្យ​ជំ​ហានដំបូង​ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជាបឋម​ថា ការ​ស្លាប់​របស់​ជន​រង​គ្រោះ ​គឺ​អាច​ជា​អំពើ​ឃាតកម្ម ដែល​ជន​ដៃដល់​បាន​សម្លាប់​នៅ​កន្លែង​ផ្សេង​រួច​ដឹក​ជន​រង​គ្រោះ​ទៅ​បោះចោល​ក្នុង​ទឹកស្រះ​ខាងលើ​នេះ​។ ប៉ុន្តែ​បន្ទាប់​កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​នា​ប៉ុន្មាន​ម៉ោង​ក្រោយមក ទើប​រក​ក្រុម​គ្រួសារ​ឃើញ​និង​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ ហើយ​ថែម​ទាំង​ធ្លាយ​ព័ត៌មាន​ជាក់លាក់​ថា ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ឈ្មោះ ម៉ិ​ល សុខុម នេះ ​មិនមែន​ជា​អំពើ​ឃាតកម្ម​ទេ វា​ជា​អំពើ​«​ប្លន់​សម្លាប់​»​។

ជុំវិញ​អំពើ​ប្លន់​សម្លាប់​នេះ លោក​ជេ​ត​វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​សម្លាប់​រួច​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ​និង​ទូរស័ព្ទ​មួយ​គ្រឿង​ ។ លោក​បាន​បន្ថែម​ថា ជន​ដៃដល់​អាច​មាន​បក្សពួក​លើស​ពី​ម្នាក់ ហើយ​ពេល​នេះ​ យើង​អាច​កំណត់​បាន​​​មុខសញ្ញា​ជនសង្ស័យ​ខ្លះ​ៗ​ហើយ ដែល​កម្លាំង​ជំនាញ​កំពុង​ប្រតិបត្តិការ​ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ