ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រសិនបើ​ស្មា​ត​ហ្វូ​ន​ Huawei ប្រើ Face​book ​ឬ Google លែង​បាន ក្រុម​ហ៊ុន Yako ​សង​ពេញ​ថ្លៃ​

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Yako Technology Cambodia.,Ltd ដែល​ជា​តំណាង​ចែកចាយ​ផ្តាច់​មុខ​របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន…

​រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Yako Technology Cambodia.,Ltd ដែល​ជា​តំណាង​ចែកចាយ​ផ្តាច់​មុខ​របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន ដើម្បី​ធ្វើ​សេចក្តីថ្លែង​ការណ៍​ផ្លូវការ​មួយ ​កាលពី​ម្សិលមិញ នៅ Hard Rock Café ដើម្បី​ឆ្លើយ​តប​ទៅ​នឹងព័ត៌មាន​ផ្សេង​ៗ​ពី​ផលិត​ផល Huawei​។

លោក Jonny នាយក​ផ្នែក​ហរិ​ញ្ញ​វត្ថុ​របស់​ក្រុមហ៊ុន Yako Technology បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ថា «ប្រសិនបើ​ស្មា​ត​ហ្វូ​ន​ ឬ​ថេ​ប​ប្លេ​ត Huawei ណាមួយ ដែល​បាន​ចែកចាយ​ដោយ​ក្រុមហ៊ុន​យ៉ា​កូ ទាំង​ម៉ូ​ដែល​​ចាស់ ​និង​ម៉ូ​ដែល​កំពុង​មាន​លក់​នៅ​លើ​ទីផ្សារ មាន​បញ្ហា​ក្នុង​ការ​ប្រើប្រាស់ Facebook, You Tube, Google Gmail, Google Map ក្រុមហ៊ុន​យ៉ា​កូ នឹង​ធ្វើការ​ទទួលខុសត្រូវ ចំពោះ​អតិថិជន​។ ប្រសិនបើបន្ទាប់​ពី​ការ​ត្រួតពិនិត្យ ឬ​ការ​ជួសជុល​ដោយ​ក្រុមហ៊ុន​យ៉ា​កូ​រួច​ហើយ ប៉ុន្តែ​ស្មា​ត​ហ្វូ​ន​ឫ​ថេ​ប​ប្លេ​ត​នោះ នៅ​តែ​មាន​បញ្ហា​ក្រុមហ៊ុន​យ៉ា​កូ​នឹង​ធានា​ទិញ​ស្មា​ត​ហ្វូ​ន​ ឬ​ថេ​ប​ប្លេ​ត​នោះ ក្នុង​តម្លៃ​ដែល​ក្រុមហ៊ុន​បាន​លក់​ជូន​អតិថិជន ដោយ​អតិថិជន​គ្រាន់តែ​បង្ហាញ​នូវ​វិ​ក័យ​ប័ត្រ​របស់​ខ្លួន​» ។

សេចក្តីថ្លែងការណ៍​នេះ ហាក់បីដូចជា​ធ្វើ​ឲ្យ​អតិថិជន​នៅ​ប្រទេស​កម្ពុជា កាន់តែ​មាន​ទំនុកចិត្ត និង​មិន​មាន​ការ​ព្រួយបារម្ភ​ទៀត​ឡើយ លើ​ស្មា​ត​ហ្វូ​ន​ឫ​ថេ​ក​ប្លេ​ត Huawei​ ។ ក្រុមហ៊ុន Yako Technology បាន​ដំណើរការ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ​ជាង12ឆ្នាំ​មក​ហើយ​។ ក្រុមហ៊ុន​តែងតែ​យកចិត្តទុកដាក់​លើ​អតិថិជន ដើម្បី​ឲ្យ​ប្រាកដ​ថា​ពួក​គេ​ទទួល​បាន​បទ​ពិសោធន៍​ល្អ​បំផុត​ក្នុង​ការ​ប្រើប្រាស់​ផលិតផល Huawei ដោយ​មានការ​ពេញចិត្ត និង​តែងតែ​ផ្តល់​សេវាកម្ម​នានា​បន្ទាប់​ពី​ការ​លក់​ជូន​អតិថិជន ​។

ប្រសិនបើ​អ្នក ឬ​មិត្តភក្តិ​របស់​អ្នក​ដែល​កំពុង​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ឫ​ថេ​ប​ប្លេ​ត Huawei មាន​បញ្ហា​ទាំង​នេះ អ្នក​អាចយក​ស្មា​ត​ហ្វូ​ន​ឫ​ថេ​ប​ប្លេ​ត​នោះ ទៅ​ហាង​ទូរ​សព្ទ​ដែល​អ្នក​បាន​ទិញ​។ ក្រុមការងារ​របស់​ក្រុម​ហ៊ុន Yako នឹង​ត្រួតពិនិត្យ និង​ផ្តល់​ដំណោះស្រាយ​ដូច​អ្វី​ដែល​បាន​សន្យា​ ។ ដូច្នេះ សូម​អតិថិជន​ទាំងអស់
កុំ​បារម្ភ​ឲ្យ​សោះ​ថា ស្មា​ត​ហ្វូ​ន​ឫ​ថេ​ប​ប្លេ​តរបស់​អ្នក នឹង​ក្លាយជា​ដុំ​ថ្ម ដូច​ពាក្យ​ពាក្យ​ចចាមអារ៉ាម​។

អត្ថបទសរសេរ ដោយ