ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារខឹងព្រះសង្ឃ​មួយ​អង្គ១០០០​អង្សា​រ ទើបនាងបា.ញ់​​ផ្អើល​​​ទាំងយប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បាន​បន្តឱ្យ​ដឹង​ទៀត​លើ​ករណី​​​ស្ត្រី​ម្នាក់ ​ដែលមក​ផ្ទុះអាវ​ុធ២គ្រាប់​​នៅក្នុងវត្ត​សារាវ័ន្តនោះ នា​ព្រឹកថ្ងៃទី​០៨ មិថុនា នេះ ​​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បីសាកសួរនិង​​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​និ​តី​វិធី ។…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បាន​បន្តឱ្យ​ដឹង​ទៀត​លើ​ករណី​​​ស្ត្រី​ម្នាក់ ​ដែលមក​ផ្ទុះអាវ​ុធ២គ្រាប់​​នៅក្នុងវត្ត​សារាវ័ន្តនោះ នា​ព្រឹកថ្ងៃទី​០៨ មិថុនា នេះ ​​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បីសាកសួរនិង​​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​និ​តី​វិធី ។ ខណៈបានដឹងថា ដោយសារ​តែនាង​ខឹង​ព្រះ​មួយអង្គ​ បាន​ធ្វើមន្តអាគមន៍គាថាដាក់ហើយ កាន់តែឈឺ​និងកាន់តែក្ររបរ​រកស៊ីមិនកាក់
កប ។

គួរបញ្ជាក់ថា ស្ត្រី​ដែល​ហ៊ាន​បាញ់នៅ​​ក្នុង​វត្ត មាន​​ឈ្មោះ ផា​ន ស្រី​លី​ន អាយុ​២៩​ឆ្នាំ ​​មានទីលំ​នៅក្នុង​ជួល​ជាន់​ទី​៤ ផ្លូវ​២១៧ សង្កាត់​អូរ​ប្ញស្សី​៤ ខណ្ឌ​៧​មក​រា មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ដូង​ហែម ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ​។ ប្រភពឱ្យ​ដឹងទៀតថា ស្ត្រី​​រូប​នេះ ​ដោយសារខឹងធ្វើមន្តអាគមន​៍​​និងស្រោចទឹក​នៅក្នុងវត្ត​ខាងលើហើយ នៅតែ​រកស៊ី​មិន​កាក់កបទៀត ​​​។ ហើយ​ខឹងរហូត​តាំង​ចិត្ត ​​ទិញ​កាំភ្លើងខ្លី​ពី​ប្រទេស​ថៃបានយក​មក​បាញ់​ ជាក់ស្តែង​ចំនួន​​២​គ្រាប់​នៅ​ក្នុង​វត្ត​សារា​វន្ត​ ដែលបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ ចេញ​មក​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ភ្លាម​ៗ នៅ​វេលា​ម៉ោង​៦​និង​១៥​នាទី​​យប់​ថ្ងៃ​ទី​០៧ មិថុនា ​នៅ​​​កុដិ​លេខ​២៣ ក្នុង​វត្ត​សារា​វ័​ន្ត សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ​ព្រះបានខឹងជាមួយ​​ព្រះសង្ឃ​ព្រះ​នាម ស៊ូ ពិសិដ្ឋ ព្រះ​ជន្ម​៣២​វស្សា ដែលក​ំពុង​គង់នៅ​​ក្នុងកុដិ ។

តាម​ប្រភព​​​ពី​សមត្ថកិច្ច​ខណ្ឌដូនពេញបាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេឃើញ​ស្ត្រី​​រូបនេះ​​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ មក​ពី​​មក​ឈប់​ពីមុខ​កុដិ​លេខ​២៣ រួច​ក៏​បាន​ដើរ​ចូល​ទៅ​ខាងក្នុង​កុដិ​លេខ​២៣ ស្រាប់តែ​ឮ​សំលេង​ស្រែក​ឡូឡា​ ​ហើយក៏ផ្ទុះអាវុធ​​១​គ្រាប់​នៅ​ខាងក្នុង​ ។ រួច​ហើយ​បាន​ដើរ​ចេញ​មក​ខាងក្រៅ​បាញ់​​១​គ្រាប់​ទៀត បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​វត្ត​តែ​ម្តង ​។ ​

​គួរបញ្ជាក់ទៀតថា​ កន្លងមក ប្តីរបស់​​​ស្ត្រី​ខាងលើ​ បាន​ធ្លាប់​ឱ្យព្រះសង្ឃ ព្រះ​នាម ស៊ូ ពិសិដ្ឋ ធ្វើ​មន្តអាគម​ន៍​និងដាក់​ឱ្យ​​ប្រពន្ធ​ស្រឡាញ់​កាន់តែ​ខ្លាំង ។ ក្រោយ​ពី​សង្ឃ​ដាក់​មន្តអាគម​ន៍​រួច​មក ប្តី​ចេះតែ​ឈឺ​មិន​ដែល​លស់​ថ្ងៃ​សោះ ហើយរកស៊ី​មិនសូវ​បានទៀត ។ ដោយសារតែ​​មានការ​អន់ចិត្តជាមួយ​ព្រះសង្ឃអង្គនេះ ទើប​គាត់​ទៅ​ប្រទេស​ថៃ​ទិញ​កាំភ្លើងខ្ល​មួយ​ដើម ​៉ាក (​ឡុ​ក​អូ​ទ្រី​ស​មី​នី​) ក្នុង​តម្លៃ​១៥០០$​សហរដ្ឋអាមេរិក យក​មក​ទុក​ ហើយក៏ជម្រះកំហឹង​នៅ​យប់​ថ្ងៃ​កើតហេតុ​​នេះតែម្តង ។​ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្ត​ ។

អត្ថបទសរសេរ ដោយ