ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេ​មរ​នាម​មាន​ន័យ​ប្រពៃ​ថ្លៃថ្លា​ណាស់

4 ឆ្នាំ មុន

អ្នកប្រាជ្ញ​ទាំងឡាយ​​បាន​ពោល​សរសើរ​មាតាបិតា​ដែល​ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូន​ឱ្យ​ខ្ពស់ត្រដែត​។ អក្ខរ​ព្យញ្ជនៈ​ទាំង​៣៣​តួ​ត្រូវ​បាន​បែងចែក​ទៅ​តាម​កម្លាំង​ថ្ងៃ​ទាំង​៧​ងាយស្រួល​លោក​អ្នក​ជ្រើសរើស​ឈ្មោះ​កូន​ឱ្យ​ត្រូវ​ទៅ​តាម​តម្រា​ក្បួនច្បាប់ ៖ ថ្ងៃ​ចន្ទ​មាន​អក្សរ​៥​តួ ក ខ គ ឃ ង​, ថ្ងៃ​អង្គារ​មាន​អក្សរ​៥​តួ…

អ្នកប្រាជ្ញ​ទាំងឡាយ​​បាន​ពោល​សរសើរ​មាតាបិតា​ដែល​ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូន​ឱ្យ​ខ្ពស់ត្រដែត​។ អក្ខរ​ព្យញ្ជនៈ​ទាំង​៣៣​តួ​ត្រូវ​បាន​បែងចែក​ទៅ​តាម​កម្លាំង​ថ្ងៃ​ទាំង​៧​ងាយស្រួល​លោក​អ្នក​ជ្រើសរើស​ឈ្មោះ​កូន​ឱ្យ​ត្រូវ​ទៅ​តាម​តម្រា​ក្បួនច្បាប់ ៖

ថ្ងៃ​ចន្ទ​មាន​អក្សរ​៥​តួ ក ខ គ ឃ ង​, ថ្ងៃ​អង្គារ​មាន​អក្សរ​៥​តួ ច ឆ ជ ឈ ញ​, ថ្ងៃ​ពុធ​មាន​អក្សរ​៥​តួ ដ ឋ ឌ ឍ ណ​, ថ្ងៃ​ពុធ​ពេល​យប់​មាន​អក្សរ​៤​តួ យ រ ល វ​, ថ្ងៃ​ព្រហស្បតិ៍​មាន​អក្សរ​មាន​អក្ស​៥​តួ ប ផ ព ភ ម​, សុក្រ​មាន​អក្សរ​៣​តួ ស ហ ឡ​, ថ្ងៃ​សៅរ៍​មាន​អក្សរ​៥​តួ ត ថ ទ ធ ន និង​អាទិត្យ​មាន​អក្សរ ៨​តួ អ អា អិ អី អុ អូ អេ អោ ។

តទៅ​នេះ​នឹង​មានការ​ស្រាវជ្រាវ​រាវរក​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ​តាំងពី​អក្សរ ក រហូត​ដល់​អក្សរ អ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

គជ់​- វត្ថុ​អ្វីមួយ​ជា​ដុំ​ពក មាន​សាច់​រឹង​ដូច​ជា​កែវ កើត​មាន​ក្នុង​សរី​រាង​កាយ ឬ​ក្នុង​ក្បាល​របស់​សត្វ​ទាំងឡាយ​ដូច​ជា គជ់ដំរី គជ់ខ្យង គជ់គ្រំ​។ ជា​ឈ្មោះ​របស់​អ្នក​ដែល​មាន​ប្រាជ្ញា​ដុះ​ចេញពី​កំណើត បានជា​អ្នកប្រាជ្ញ ។

គង្គា​- ជា​ឈ្មោះ​របស់​ទន្លេធំ​មួយ​នៅ​ក្នុង​មជ្ឈិមប្រទេស ដែល​មាន​ក្បាល​ជាប់​មក​ពី​ភ្នំ​ហិមពាន្ត​ហូរ​ចុះ​មក​ដល់​សមុទ្រ​ឥណ្ឌា ។ ឈ្មោះ​នេះ​ច្រើន​ជា​មនុស្ស​មិនសូវ​គិត​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​ជា​ធំ​ទេ គេ​ជា​បុគ្គល​ដែល​សង្គម​ជាតិ​ត្រូវការ​បំផុត ។

គណ​- អាន​ថា គន់ ឬ​គុណ បាន​ន័យ​ថា ពួក ក្រុម ហ្វូង ។ ប្រើ​ជា​មេគណ បាន​ដល់​ប្រធាន​សង្ឃ​តាម​ខេត្ត ស្រុក ។ ព្រះ​មេគណ​ខេត្ត ព្រះ​មេគណ​ស្រុក មាន​តួនាទី​ដូច​ជា​ចៅហ្វាយខេត្ត ចៅហ្វាយស្រុក ។ ឈ្មោះ​គណ ច្រើន​ជា​មនុស្ស​ឧត្តុង្គឧត្តម ។

គ​ន្ធា​- អ្នកមាន​ក្លិនក្រអូប អ្នក​សម្បូរ​ក្លិនក្រអូប​ដូច​ជា​ផ្កា ។

គ​ន្ធី​- ជា​នាម​កូន​ទេវតា​ដែល​គ្រប់គ្រង​ទិស​ខាងកើត ជា​ឈ្មោះ​អ្នកមាន​ប្រាជ្ញា​វាងវៃ​។ នៅ​មាន​ត​…