ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេព រិ​ន​ដា​រ៉ូ សន្សំ​ចិត្ត​ស្រឡាញ់​សម្លៀក​បំពាក់​មួយ​កំ​ប្លេ​ដែល​ប្រទាន​ដោយ​ព្រះ​រាម​បុ​ប្ឋា​ទេវី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់ បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍ និង​ការ​សន្សំ​ចិត្ត​ស្រឡាញ់​មក​ជា​យូរ​នូវ​សម្លៀក​បំពាក់​កំ​ប្លេ​នា​សម័យកាល​អាណានិគម​បារាំង ដែល​ត្រូវ​បាន​ប្រទាន​ដោយ​ព្រះ​រាម​បុ​ប្ធា​ទេវី​។ ជាមួយនឹង​ចិត្ត​ស្រឡាញ់ ដោយ​មិន​អាច​កាត់ថ្លៃ​បាន​នេះ តារា​សម្តែង​ចាស់វស្សា​រូប​នេះ​ក៏​តែងតែ​បង្ហាញ​សម្លៀក​បំពាក់​មួយ​ឈុត​នេះ​ស្ទើរ​មិន​ដាច់ នៅ​ពេល​ដែល​លោក​មានឱកាស​បាន​សម្តែង​បង្ហាញ​ពី​សម័យកាល​អាណានិគមនិយម​បារាំង​។…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់ បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍ និង​ការ​សន្សំ​ចិត្ត​ស្រឡាញ់​មក​ជា​យូរ​នូវ​សម្លៀក​បំពាក់​កំ​ប្លេ​នា​សម័យកាល​អាណានិគម​បារាំង ដែល​ត្រូវ​បាន​ប្រទាន​ដោយ​ព្រះ​រាម​បុ​ប្ធា​ទេវី​។

ជាមួយនឹង​ចិត្ត​ស្រឡាញ់ ដោយ​មិន​អាច​កាត់ថ្លៃ​បាន​នេះ តារា​សម្តែង​ចាស់វស្សា​រូប​នេះ​ក៏​តែងតែ​បង្ហាញ​សម្លៀក​បំពាក់​មួយ​ឈុត​នេះ​ស្ទើរ​មិន​ដាច់ នៅ​ពេល​ដែល​លោក​មានឱកាស​បាន​សម្តែង​បង្ហាញ​ពី​សម័យកាល​អាណានិគមនិយម​បារាំង​។

លោក ទេព រិ​ន​ដា​រ៉ូ បាន​បញ្ជាក់​ថា ខ្ញុំ​ចូល​ចិត្ត​សំលៀក​បំពាក់​មួយ​កំ​ប្លេ​នេះ​ណាស់ ព្រោះ​ជា​ម៉ូត​សម័យ​បារាំង​​ដែល​សម្តេចព្រះរាម​បុប្ផា ទេវី ប្រទាន​ឱ្យ​កាលពី​ថត​បទ​ចំរៀង​មួយ​ថ្វាយ​សម្តេចឪ​នៅ​លើ​ភ្នំ​បូកគោ​។
លោក​បញ្ជាក់​ថា ឱ្យ​តែ​មានកម្ម​វិធី ឬ​សាច់​រឿង​ណា​ដែល​ពាក់ព័ន្ធ​នឹង​សម័យ​កាលនោះ ខ្ញុំ​តែងតែ​យក​មក​ពាក់​ជា​រឿយ​ៗ ជា​ពិសេស​ក្នុង​ពេល​ថ្មី​ៗ​កន្លង​មកនេះ ខ្ញុំ​យក​មក​ប្រើ​ក្នុង​បទ​ចំរៀង​របស់​ប្អូនស្រី ឈួ​ន សុវណ្ណ​ឆៃ ក្នុង​បទ​« បូ​រី​ជូ​ឡុ​ង​» ដែល​ឃើញ​មានការ​ទាក់ទាញ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​យ៉ាងច្រើន​ផង​ដែរ ។

តារា​សម្តែង​លោក ទេព រិ​ន​ដា​រ៉ូ គឺជា​តារា​សម្តែង​មួយ​រូប​ដែល​ឈរ​តំណែង​បាន​យូរ​ជាងគេ​ក្នុង​ចំណោម​តារា​រួម​ជំនាន់​ជាមួយ​លោក​តាំងពី​ទស្ស​វត្ស​ន៍​ឆ្នាំ​៩០​។ តារា​រូប​នេះ នៅ​តែ​មាន​ទីផ្សារ​ខ្ពស់​ដដែល ក្នុង​វិស័យ​សិល្បៈ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន ដោយ​លោក​បាន​បង្ហាញ​វត្តមាន​សម្តែង​ជា​បន្តបន្ទាប់ បើ​ទោះបីជា​ពេល​នេះ វ័យ​របស់​លោក​រាង​ជ្រេ​បន្តិច​ក្តី​។

ជាមួយនឹង​បទ​ពិសោធន៍​ទេព​កោសល្យ​សម្តែង និង​ការ​គោរព​ពេលវេលា​បាន​ល្អ លោក ទេព រិ​ន​ដា​រ៉ូ តែងតែ​ត្រូវ​បាន​ផ្តល់​ឱកាស​ម្តែ​ង​ក្នុង​ខ្សែភាពយន្ត​ជា​បន្តបន្ទាប់​ស្ទើរតែ​គ្រប់​ផលិតកម្ម បើ​ទោះបី​ភាគច្រើន លោក​តែង​ទទួល​បាន​តំណែង​ជា​តួ​ឪពុក​ក៏​ដោយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ