ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានខ្នាតយក្ស​ក្រឡាប់ក្អួតចេញសុទ្ធ​តែ​ឈើ​​ឧកញ៉ា..!

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ មនុស្ស​ម្នា​ក្មេង​ចាស់​ប្រុស​ស្រី ​ដែល​បាន​ធ្វើ​ដំណើរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨ ត្រង់​ចំណុច​ភូមិ​អំពិល ឃុំ​កក់ ស្រុក​ពញាក្រែក ព្រលឹង​ចុង​សក់​ស្ទើរ​គ្រប់​គ្នា ​ដោយសារ​ឃើញ​រថយន្ត​ធុន​យក្ស​វេ​អង​១​គ្រឿង បាន​ប្រះ​​ខ្លួន​ដេក​នៅ​លើ​ផ្លូវ​និង​ក្អួត​ចេញ​សុទ្ធតែ​ឈើ​ឡាំង​៤​ជ្រុង​ធំ​ៗ…

ខេត្ត​ត្បូងឃ្មុំ ៖ មនុស្ស​ម្នា​ក្មេង​ចាស់​ប្រុស​ស្រី ​ដែល​បាន​ធ្វើ​ដំណើរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨ ត្រង់​ចំណុច​ភូមិ​អំពិល ឃុំ​កក់ ស្រុក​ពញាក្រែក ព្រលឹង​ចុង​សក់​ស្ទើរ​គ្រប់​គ្នា ​ដោយសារ​ឃើញ​រថយន្ត​ធុន​យក្ស​វេ​អង​១​គ្រឿង បាន​ប្រះ​​ខ្លួន​ដេក​នៅ​លើ​ផ្លូវ​និង​ក្អួត​ចេញ​សុទ្ធតែ​ឈើ​ឡាំង​៤​ជ្រុង​ធំ​ៗ តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ណា​ម្នាក់​ឡើយ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​៥ មិថុនា ហើយ​បានឃើញ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​មក​ជួយ​សម្រួល​ចរាចរណ៍ មិន​ឲ្យ​កកស្ទះ​ផង​ដែរ ។សមត្ថកិច្ច​មួយ​រូប​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​វេ​អង​នេះ​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច​តាម​ផ្លូវជាតិ​លេខ​៧ ដើម្បី​ឆ្ពោះទៅ​កាន់​គោលដៅ​របស់​ខ្លួន​មិនដឹង​ទៅ​ដល់​ណា​ទេ ។ ស្រប​ពេល​មក​ដល់​ត្រង់​ចំណុច​ភូមិ​អំពិល ស្រាប់​គេ​ឃើញ​រថយន្ត​ក្រឡាប់​ដេក​ស្តូក​នៅ​លើ​ថ្នល់​ដែល​ក្រោយមក​ថា​មក​ពី​អ្នកបើកបរ​ងងុយដេក ព្រោះ​រកស៊ី​បើកបរ​យប់​អធ្រាត្រ​ដឹក​ចេញ​មក​ពី​ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ច​បាន​ប្រាប់​បន្ត​ថា ក្រោយ​ពី​រថយន្ត​ក្រឡាប់​ឃើញ​មាន​កំណាត់ឈើ​ឡាំង​៤​ជ្រុង​ធំ​ៗ​ជា​ច្រើន​បាន​ធ្លាក់​រាយ​ប៉ាយ​ទៅ​លើ​ដី ។ បន្ទាប់​មក​ប្រជាពលរដ្ឋ​រាយការណ៍​មក​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក​ចុះ​មក​ជួយ​សម្រួល​ចរាចរណ៍​មិន​ឲ្យ​កកស្ទះ ។ ក្រោយមក​ម្ចាស់​ឈើ​បាន​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​យក​យ៉ាង​ស្រួល ដាក់​លើ​រថយន្ត​១​គ្រឿង​ផ្សេង​ទៀត​ដើម្បី​បន្តដំណើរ​ទៅ​មុខ ទំនង​កាច់ចង្កេះ​ចូល​ទៅ​ព្រំដែន​វៀតណាម ។

សមត្ថកិច្ច​បញ្ជាក់​ថា ដោយសារ​តែ​រថយន្ត​ដឹកឈើ​នោះ​បាន​បង្ក​ឲ្យុ​ខូច​ផ្លូវជាតិ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​បណ្តោះអាសន្ន រង់ចាំ​មាន​ដំណោះស្រាយ​សង​ថ្លៃ​ខូចខាត​ផ្លូវ​រួច​សិន​ទើប​អាច​ឲ្យ​បន្តដំណើរ​ទៅ​កាន់​គោលដៅ ។ រថយន្ត​ដឹកឈើ​ត្រូវ​បាន​មន្ត្រី​ម្នាក់​នៅ​ទីនោះ​និយាយ​ថា​ជា​របស់​ឧកញ៉ា អុល ដែល​មាន​របរ​ដឹកឈើ​ហូរហែ អ្នក​ណា​ក៏​ល្បីឈ្មោះ​គាត់​ដែរ ដំណឹង​ចុង​ក្រោយ​រថយន្ត​នោះ​បាន​បន្តដំណើរ​ទៅ​មុខ​ហើយ ។

កោះសន្តិភាព​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ឧកញ៉ា អុល​ដែរ ប៉ុន្តែ​មិន​អាច​ទាក់ទង​តាម​ទូរស័ព្ទ​បាន​ទេ​កាលពី​ម្សិល​មិញ​នេះ ។ ដូច្នេះ​ប្រ​សិន​មាន​ព័ត៌មាន​ណាមួយ​ពី​ឧកញ៉ា អុល យើង​នឹង​ផ្សាយ​ជូន​បន្ត​ទៀត​ជុំវិញ​ព័ត៌​មាន​ដែល​បាន​កើតឡើង​នេះ ៕ ​

អត្ថបទសរសេរ ដោយ