ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​តារា FACEBOOK​ ​ម្នាក់​ ក្រោយ​បង្ហោះនូវ​អត្ថបទ​នានា​ប្រឆាំង​រដ្ឋា​ភិបាល​

4 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ យោង​តាម​សារព័ត៌មាន​វៀតណាម​ថា សកម្មជន​បរិស្ថាន​វៀតណាម​ម្នាក់​កាលពី​ថ្ងៃ​ទី​៦ ​មិថុនា ២០១៩ ត្រូវ​កាត់ទោស​ដាក់គុក​៦​ឆ្នាំ​ពី​បទ បង្ហោះ​តាម ​FACEBOOK​ នូវ​អត្ថបទ​នានា​ប្រឆាំង​រដ្ឋាភិបាល​។…

ប្រទេស​វៀតណាម ៖ យោង​តាម​សារព័ត៌មាន​វៀតណាម​ថា សកម្មជន​បរិស្ថាន​វៀតណាម​ម្នាក់​កាលពី​ថ្ងៃ​ទី​៦ ​មិថុនា ២០១៩ ត្រូវ​កាត់ទោស​ដាក់គុក​៦​ឆ្នាំ​ពី​បទ បង្ហោះ​តាម ​FACEBOOK​ នូវ​អត្ថបទ​នានា​ប្រឆាំង​រដ្ឋាភិបាល​។ នេះ​ជា​ការ​កាត់ទោស​ថ្មី​មួយទៀត ក្នុង​រលក​នៃ​ការ​បង្ក្រាប​ពួក​អ្នកលេង​អុី​ន​ធើ​រ​ណេ​ត​ប្រឆាំង​។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​វៀតណាម​VNA រាយការណ៍​ថា បុរស​ឈ្មោះ​NGUYEN NGOC ANH អាយុ​៣៩​ឆ្នាំ​ត្រូវ​បាន​តុលាការ​មួយ នៃ​ខេត្ត​បេន​ទ្រី​ភាគ​ខាងត្បូង​ប្រទេស កាត់ទោស​ពី​បទ​បង្កើត​និង​ផ្សព្វផ្សាយ​ព័ត៌​មាន​ព្រមទាំង​ឯកសារ​ទាំងឡាយ សំដៅ​បំផ្លាញ​របប​កុំ​មុ​យ​នី​ស្ត​។ តាម​បទចោទប្រកាន់​លោក​NGUYEN NGOC ANH កាលពី​ខែមិថុនា​និង​ខែកញ្ញា​ឆ្នាំ​២០១៨ បាន​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​នានា​។ ខ្លឹមសារ​នៃ​បណ្ដា​អត្ថបទ​របស់​គេ ដែល​បង្ហោះ​តាម​អុី​ន​ធើ​រ​ណេ​ត​ពុំ​ត្រូវ​បាន​បង្ហាញ​ឡើយ តែ​ទទួល​បានការ​LIKE៤៥.០០០​និង​ការ​ធ្វើ​អត្ថាធិប្បាយ​ដល់​ជាង​១៣០.០០០​។

យោង​តាម​ពួក​អ្នក​ការពារ​បរិស្ថាន​ថា លោក​NGUYEN NGOC ANH​ជា​អ្នក​ចិញ្ចឹម​បង្គារ បាន​បង្ហាញ​ពី​ការ​ប្រឆាំង​ខ្លាំងក្លា​បំផុត ចំពោះ​ក្រុមហ៊ុន​អារឈើ​តៃវ៉ាន់​មួយ ដែល​បញ្ចេញ​កាក​សំណល់​ពុល​នានា ចូល​ក្នុង​ទឹក​វៀតណាម​កាលពី​ឆ្នាំ​២០១៦​។

មនុស្ស​យ៉ាងតិច​១២៨​នាក់​ហើយ​បច្ចុប្បន្ន កំពុង​ជាប់​ឃុំឃាំង ដោយសារ​ទោស​បញ្ចេញមតិ​នៅ​វៀត​ណាម ក្នុង​នោះ​១០%​មក​ពី​សកម្មភាព​របស់​ពួក​គេ​ក្នុង​បណ្ដាញ​សង្គម​។ តាម​អង្គការសិទ្ធិមនុស្ស​AMNESTY INTERNATIONAL ថា ការ​បង្ក្រាប​ប្រឆាំង​ពួក​អ្នកលេង​BLOG និង​ពួក​អ្នកកាសែត​ឯករាជ្យ ក្នុង​ប្រទេស​មួយ​ដែល​សារព័ត៌មាន​ភាគច្រើន​ត្រួតត្រា​ដោយ​រដ្ឋាភិបាល មានការ​កើនឡើង​ចាប់តាំងពី​ការ​ចូល​ជា​ធរមាន​នៃ​ច្បាប់​ថ្មី​មួយ ស្ដី​ពី​សន្តិសុខ​ព័ត៌មានវិទ្យា​កាលពីដើម​ឆ្នាំ​នេះ​មក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ