ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វីរបុរសម្ល៉េះលោក​ ច្របាច់កនាងដល់ក្នុង​បន្ទប់…លូកនេះលូកនោះប្រុងអីអី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​ចាប់​ច្របាច់ក​ស្ត្រី​ម្នាក់ដល់​ក្នុង​បន្ទប់​ជួល​ ដែល​នាង​ស្នាក់​នៅ​ រួច​ហើយ​ប្រើ​ម្រាមដៃ​លូក​ចូល​ប្រដាប់​ភេទ​របស់​នាង​ម្ដង​ហើយ​ម្តងទៀត ក្នុង​បំណង​រំលោភ​សេព​សន្ថវៈ ។ ប៉ុន្តែ​មិន​បាន​សម្រេច​ឡើយ ដោយសារ​តែ​នាង​ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ ។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​ចាប់​ច្របាច់ក​ស្ត្រី​ម្នាក់ដល់​ក្នុង​បន្ទប់​ជួល​ ដែល​នាង​ស្នាក់​នៅ​ រួច​ហើយ​ប្រើ​ម្រាមដៃ​លូក​ចូល​ប្រដាប់​ភេទ​របស់​នាង​ម្ដង​ហើយ​ម្តងទៀត ក្នុង​បំណង​រំលោភ​សេព​សន្ថវៈ ។ ប៉ុន្តែ​មិន​បាន​សម្រេច​ឡើយ ដោយសារ​តែ​នាង​ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង
​ថ្ងៃ ។

បន្ទាប់​មក​លោក​វរសេនីយ៍ឯក ជឹ​ម សុ​ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​បញ្ជា​កម្លាំង​ឲ្យ​ចុះ​ទៅ​អន្តរា​គមន៍ ឃាត់ខ្លួន​ជន​នេះ​បាន​ភ្លាម​ៗ ប៉ុន្តែ​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ព្រោះ​នៅ​ពេល​ទៅ​ដល់​ជន​នោះ មិន​ព្រម​ឲ្យ​ចាប់ខ្លួន​ងាយស្រួល​ទេ​ដោយ​បាន​ប្រើ​កាំបិត​បុ័ងតោ​គំរាម​កាប់​នគរបាល រហូត​មានការ​ប្រទូស្ត​រា​៉​យ​មួយ​ប្រា​វនា​ទើប​ឃាត់ខ្លួន​បាន ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៩
នៅ​ចំណុច​បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ជនសង្ស័យ​ឈ្មោះ រស់ នៅ អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ ហើយ​នគរបាល​បាន​ដកហូត​កាំបិត​បុ័ងតោ​១​ពី​ជនសង្ស័យ​ផង​ដែរ ។ ដោយឡែក​ស្ត្រី​រង​គ្រោះ​អាយុ​២០​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​កើតហេតុ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខណៈ​ដែល​នារី​រង​គ្រោះ​កំពុង​បោសសម្អាត​នៅ​ក្នុង​បន្ទប់​ដែល​នាង​ជួល​ស្នាក់​នៅ ស្រាប់តែ​ជនសង្ស័យ​ខាងលើ បាន​ស្ទុះ​ចូល​ទៅ​ចាប់​ច្របាច់ក​នាង រួច​ហើយ​រុញ​ទ្វារ​បិទ​ប៉ុនប៉ង​ចាប់រំលោភ​ដោយ​បាន​យក​ម្រាមដៃ​បៀ​ន​បៀ​ន​កេរ្តិ៍ខ្មាស (​ប្រទូស្ត​កេរ្តិ៍​) ហើយ​នារី​រង​គ្រោះ​បាន​ព្យាយាម​ចាប់​បេះ​ដៃ​ជន​នេះ​ចេញ ។ ខណៈនោះ​នាង​និយាយ​ថា​មិន​អាច​ស្រែក​រួច​ទេ ព្រោះ​ជន​នេះ​បាន​ច្របាច់ក​នាង​ជាប់​ហើយ​នាង​បាន​ត្រឹមតែ​រើបម្រះ​ប៉ុណ្ណោះ​តែ​ក៏​រើ​មិន​រួច​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយមក​ជនសង្ស័យ​ក៏​បាន​ច្រាន​ផ្ដួល​នាង​ទៅ​លើ​កម្រាល​ឥដ្ឋ ហើយ​ក៏​នៅ​តែ​ប្រទូស្ត​កេរ្តិ៍​ម្ដងទៀត​រហូត​ដល់ទី​ជម្រៅ និង​បម្រុង​រំលោភ​សេពសន្ថវៈ​ទៅ​ហើយ ប៉ុន្តែ​សំណាងល្អ​នាង​បាន​ខំ​រើបម្រះ​រួច​និង​ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ ជា​ហេតុ​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ ។ ប៉ុន្តែ​មុន​ពេល​អ្នក​ជិតខាង​ទៅ​ដល់​ជនសង្ស័យ​ខាងលើ​ក៏​បាន​ទាត់​នាង​១​ជើង​ត្រូវ​ចំ​ក្បាល​ផ្នែក​ខាងក្រោយ​បណ្ដាល​ឲ្យ​ពក​មួយ​កន្លែង ។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នោះ​ហើយ​លោក​វរសេនីយ៍ឯក ជឹ​ម សុ​ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​បញ្ជា​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឲ្យ​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ដើម្បី​អន្ដរាគមន៍​ចាប់ខ្លួន​ជនសង្ស័យ ។ ប៉ុន្តែ​ពេល​ទៅ​ដល់​ជន​នេះ​មិន​បាន​ខ្លាច​នគរបាល​ទេ និង​បាន​ទាញ​កាំបិត​បុ័ងតោ​ពី​ចង្កេះ​កាន់​ក្នុង​ដៃ ហើយ​ស្រែក​គំរាម​កាប់​កងកម្លាំង​នគរបាល​មិន​ឲ្យ​ចូលចាប់​ខ្លួន​ឡើយ ។

នគរបាល​បាន​បញ្ជាក់​ទៀត​ថា ដោយ​មិន​អាច​បណ្ដោយ​ឲ្យ​ជន​នេះ​ធ្វើ​អ្វី​ៗ​តាមតែ​អំពើ​ចិត្តបាន​នោះ ទើប​កម្លាំង​នគរបាល​ស្ទុះ​ចូល​ទៅ​ធ្វើការ​ប្រតាយប្រតប់​ជាមួយ​ជនសង្ស័យ ទើប​ចាប់ខ្លួន​បាន​រួច​បាន​នាំ​ទៅ​ធ្វើ ការ​សាកសួរ​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ដង្កោ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ។ ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន ពិតជា​បាន​ធ្វើ​សកម្មភាព និង​មាន​បំណង​ចាប់រំលោភ​នាង​មែន ប៉ុន្តែ​ត្រូវ​នាង​ស្រែក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ និង​ត្រូវ​បាន​កម្លាំង​នគរបាល​រួម​ជាមួយ​អ្នក​ភូមិ​ចាប់ខ្លួន​តែ
​ម្ដង ​។

អត្ថបទសរសេរ ដោយ