រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជាបានសម្តែងប្រតិកម្មយ៉ាងខ្លាំងទៅលើកការលើកឡើងរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី ថា វៀតណាមឈ្លានពានទឹកដីកម្ពុជា ។ នេះបើតាមលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ។
លោកឈុំ សុជាត បានសរសេរលើបណ្តាញសង្គមយ៉ាងដូច្នេះថា« ខ្ញុំពិតជាមានការសោកស្តាយជាខ្លាំងដែលឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី ភាន់ច្រឡំចំពោះប្រវត្តិសាស្ត្រ រហូតដល់និយាយថា «វៀតណាមបានឈ្លានពានកម្ពុជា» គ្រាដែលវៀតណាមបានធ្វើពលិកម្ម រួមកម្លាំងជាមួយកងទ័ពប្រជាជនកម្ពុជារំដោះប្រជាពលរដ្ឋខ្មែរចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពិភពលោកស្អប់ខ្ពើម» ។
លោកបានបន្តថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីសិង្ហបុរីបានស្តែងឱ្យឃើញថា សិង្ហបុរីពេលនោះបានគាំទ្ររបបប្រល័យពូជសាសន៍ដែលបានកាប់សម្លាប់ប្រជាជនកម្ពុជារាប់លាននាក់ និងចង់ឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញដែរ ។ លោកបានហៅការលើកឡើងរបស់នាយករដ្ឋមន្ត្រីសិង្ហបូរីយ៉ាងដូច្នេះថា៖«ការលើកឡើងនេះក៏ជាការប្រមាថដល់ពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍នោះ» ។ ជាមួយគ្នានោះដែរអ្នកនាំពាក្យក្រសួងការជាតិរូបនេះក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាយុទ្ធជនកម្ពុជា និងពលរដ្ឋកម្ពុជាចេះទទួលស្គាល់ការពិតនៃការធ្វើពលិកម្មរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ។
បើគ្មានការចូលរួមពីកងទ័ពវៀតណាមក្នុងការវាយផ្តួលរំលំរបបប៉ុលពតទេ ម្ល៉េះពេលនោះ ប្រជាជនកម្ពុជាត្រូវពួកប៉ុល ពត សម្លាប់យ៉ាងអយុត្តិធម៌ ហើយគ្មានបរទេសណាជួយរកយុត្តិធម៌ឱ្យទេ ។ លោកបញ្ជាក់ថា« ខ្ញុំធ្លាប់ជាប់ក្នុងគុករបស់ប៉ុល ពត ដោយរង់ចាំតែថ្ងៃស្លាប់ទេ ពេលនោះ គឺរស់បានមួយថ្ងៃសម្រាប់តែមួយថ្ងៃ ។ រាល់ដង្ហើមចេញចូលបានបន់ស្រន់អស់ហើយឱ្យតែមានអ្នកណាមកសង្គ្រោះជីវិត ។ ប្រជាជនកម្ពុជាក្នុងរបប ប៉ុល ពត មិនអាចបំភ្លេចគុណកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពរណសិរ្យសាមគ្គីសង្រោះជាតិបានទេ» ។ លោកបានបន្ថែមថា៖« ខ្ញុំសូមគាំទ្រជានិច្ចចំពោះជំហររាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់ រួមទាំងក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជាដែលប្រតិកម្មចំពោះការភាន់ច្រឡំប្រវត្តិសាស្ត្ររបស់ឯកឧត្តម នាយករដ្ឋមន្ត្រីសិង្ហបុរី» ។ លោកបន្តថា លោកនាយករដ្ឋមន្ត្រីសិង្ហបុរីមិនមែនជាប្រជាពលរដ្ឋខ្មែរដែលធ្លាប់រស់នៅក្នុងសម័យប៉ុលពត និងរងឥទ្ធិពលដោយរបបឃោរឃៅនេះ គឺពិតជាមិនបានដឹងអំពីទុក្ខវេទនារបស់ប្រជាជនកម្ពុជា ដែលត្រូវការអ្នកជួយសង្គ្រោះជីវិតក្នុងពេលដែលខ្លួនកំពុងតែរងគ្រោះដោយរបបយង់ឃ្នងពេលនោះឡើយ ។
លោកគូសបញ្ជាក់ថា រឿងនេះលោកនាយករដ្ឋមន្ត្រីសិង្ហបុរី គួរតែកែតម្រូវចំពោះការលើកឡើងដោយភាន់ច្រឡំប្រវត្តិសាស្ត្រ ខ្វះសច្ចភាពដែលអាចបង្កឱ្យមានការយល់ច្រឡំចំពោះ កិច្ចសហប្រតិបត្តិការរវាងកងទ័ពស្ម័គ្រចិត្តវៀតណាមជាមួយកងទ័ពរណសិរ្យសាមគ្គីសង្គ្រោះជាតិ ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ៕ កែសម្រួលដោយ ៖សុឃាក់
នៅដើមសប្តាហ៍នេះ សូមបង្ហាញអំពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបជាមួយដុល្លារអាមេរិក អឺរ៉ូ និងប្រាក់បណ្តាប្រទេសអាស៊ីមួយចំនួន ។ ធនាគារ អេស៊ីលីដា ភីអិល...
រាជធានីភ្នំពេញ ៖ បើតាមគម្រោងរបស់សាលាសិល្បៈហ្វូណន នឹងដាក់គម្រោងថា នាខែវិច្ឆិកា ឆ្នាំ២០២០ ឆ្នាំក្រោយនេះ សាលានឹងក្រុមការងារត្រៀមកញ្ចប់ថវិកាដ៏ច្រើន ដើម្បីឈុត...
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទំនប់ទឹកឃាត់ខ្លួនយកទៅសួរនាំ បន្ទាប់ពីឆែកឆេររកឃើញនូវថ្នាំញៀន១កញ្ចប់តូច កាលពីវេលា...
ខេត្តសៀមរាប ៖ កីឡាករជាមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ជាមួយភាគីពាក់ព័ន្ធ បានស្ម័គ្រចិត្តប្រមាណជាង១២០០០នាក់ ...
អ្នកទស្សនវិជ្ជាព្រះពុទ្ធសាសនាបានទាញយកហេតុដែលនាំឱ្យកើតមានសេចក្តីទុក្ខមកអាងយ៉ាងនេះថា សេចក្តីទុក្ខរបស់សត្វលោកកើតមកអំពីយើងនៅមានឧបាទាន គឺសេចក្តីប្រកាន់មាំ...
ការហាត់ប្រាណដើរតួនាទីដ៏សំខាន់មួយទៅលើសុខភាពទូទៅ។ ការសិក្សាអាចបន្ថយការប្រឈមនឹងជំងឺជាច្រើនទៀតដែរដូចជា ការធាត់ជ្រុល ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ខ្សែបម្រើជើងចាស់ប្រេស៊ីល Ronaldinho បានសម្តែងការគាំទ្រ Neymar តារាឆ្នើម Paris Saint-Germain ត្រលប់ទៅអតីតក្លិប FC Barcelona វិញ។អនាគតរបស់ Neymar ជាមួយនឹងក្លិប...
រាជធានីភ្នំពេញ ៖ កញ្ញា Valentina. Miss Grand International 2019 CoCoMiss Grand ចំណាត់ថ្នាក់លេខ៣ នៃប្រទេសថៃ បានមកដល់ប្រទេសកម្ពុជាយើង កាលពីព្រឹកថ្ងៃទី៨ ខេធ្នូ ឆ្នាំ២០១៩។ ដោយមានការភ្ញាក់ផ្អើលជាច្រើន...
ខេត្តក្រចេះ ៖ បុរសជាព្រូត្រាក់ទ័រភ្ជួរដីចម្ការម្នាក់ ត្រូវបាននគរបាលស្រុកសំបូរឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធករណីឃាតកម្ម បន្ទាប់ពីបុរសជាតៃកុងត្រាក់ទ័រ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ក្លិបយក្សនៃក្របខ័ណ្ឌ Premier League តោខៀវ Chelsea នឹងអាចមានសិទ្ធិក្នុងការទិញដូរកីឡាករម្តងទៀតបន្ទាប់ពីតុលាការនៃអាជ្ញាកណ្តាលសម្រាប់កីឡា (CAS)...
ខេត្តប៉ៃលិន ៖ គេសង្កេតឃើញមនុស្សម្នាគ្រប់គ្នាសុទ្ធតែនាំគ្នាស្នាក់នៅក្នុងផ្ទះបិទទ្វារជាតិឈឹង ខណ:ពេលអាកាសធាតុត្រជាក់ខ្លាំងបែបនេះ ដោយឡែកស្ត្រីក្រីក្រម្នាក់...
រាជធានីភ្នំពេញ ៖ ក្រសួងធនធាទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែធ្នូ ប្រទេសកម្ពុជានឹងបន្តទទួលភាពត្រជាក់ចាប់ពី១៧ដល់១៩អង្សាសេ។នេះបើ...
ហ្វីលីពីន៖ តាមសេចក្ដីរាយការណ៍ពីទីក្រុងម៉ានីលបានឱ្យដឹងថា កីឡាការិនី ស៊ន សៀវម៉ី ដណ្ដើមបានមេដាយមាស១គ្រឿង ពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលី...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា អ្នកចាត់ការទូទៅនៃក្របខ័ណ្ឌ Premier League ម្នាក់ទៀតបានបាត់បង់ការងារ បន្ទាប់ពីក្លិបបាល់តាត់ Everton បានបណ្តេញលោក Marco Silva ចេញ ក្រោយពីចាញ់ការ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ជាមួយនឹងពាក្យចចាមអារាមដែលថា Lionel Messi អាចចាកចេញពី FC Barcelona តែងតែធ្វើឱ្យអ្នកគាំទ្រនឹកមិនឃើញពីមូលហេតុ។ នៅពេលនេះ Messi បានប្រាប់ពីមូលហេតុ...
ខេត្តបាត់ដំបង ៖ ក្រុមអ្នកស្រាវជ្រាវបានរកឃើញក្រុងចាស់បុរាណ បានកើតឡើងពីអតីតកាលនេះ តាមបច្ចេកវិទ្យាទំនើបដោយសារស្កែនតំបន់នោះ ហើយបានបញ្ជាក់ថា ក្រុងនោះប្រហែលជា...
ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី រស់នៅក្នុងស្រុកព្រៃឈរ និងតាមបណ្ដាស្រុកមួយចំនួន បានស្គាល់បុរសចំណាស់វ័យ៦៣ឆ្នាំ រស់នៅភូមិស្វាយពិន ឃុំគរ ស្រុក...
សហរដ្ឋអាមេរិក-អ៊ីរ៉ង់ ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ កាលពីថ្ងៃទី៧ធ្នូ បានពោលពាក្យវិជ្ចមានដ៏កម្រមួយចំពោះអ៊ីរ៉ង់ ដោយថ្លែងអំណរគុណក្រុងតេហេរ៉ង់...
រាជធានីភ្នំពេញ ៖ ក្នុងឆ្នាំ ២០១៩នេះ វិស័យសំណង់និងអចលនទ្រព្យនៅតែឈានមុខគេនាំមុខវិស័យផ្សេងៗលើការទាក់ទាញទុនវិនិយោគទាំងក្នុងនិងក្រៅស្រុក ជាក់ស្ដែងក្នុងឆ្នាំ...
ប្រទេសអ៊ីរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី៧ធ្នូ បានបង្ហាញយន្តហោះគ្មានមនុស្សបើកប្រយុទ្ធតាមជើងទឹកថ្មី មានឈ្មោះថា SIMORGH ក្នុងឱកាសនៃពិធីមួយនាទីក្រុងជាប់មាត់...