ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​គ្រួ​ស​ត្រៀម​ផលិត​នំ​បញ្ចុក​ប្រ​មាណ​​១០០​តោន សម្រាប់​ថ្ងៃ​៩ មិថុនា (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នំ​បញ្ចុក​នឹង​ឡើងថ្លៃ​ខ្ពស់ និង​មាន​ហាងឆេង​នា​២​ថ្ងៃ​ខាង​មុខ​នេះ បន្ទាប់​ពី​សម្តេច​តេជោ​ហ៊ុន សែន ប្រកាស​យ៉ាង​ឱឡារិក​ថា យក​ថ្ងៃ​ទី​៩ ខែមិថុនា ជា​ថ្ងៃ​ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ…

រាជធានី​ភ្នំពេញ ៖ នំ​បញ្ចុក​នឹង​ឡើងថ្លៃ​ខ្ពស់ និង​មាន​ហាងឆេង​នា​២​ថ្ងៃ​ខាង​មុខ​នេះ បន្ទាប់​ពី​សម្តេច​តេជោ​ហ៊ុន សែន ប្រកាស​យ៉ាង​ឱឡារិក​ថា យក​ថ្ងៃ​ទី​៩ ខែមិថុនា ជា​ថ្ងៃ​ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ ។

ស្របពេលនេះដែរ សិប្បកម្ម​ផលិត និង​អ្នក​ធ្វើ​នំ​បញ្ច​ុក​លក់​នៅ​តាម​តំបន់​មួយ​ចំនួន​មិន​អាច​ធ្វើ​ទាន់​តាម​តម្រូវការ​បរិភោគ​នោះ​ទេ ដោយសារ​ការ​ផលិតកម្ម​នៅ​មាន​កំរិត​។ ទោះបីជា​យ៉ាងណា អ្នក​ផលិត​នំ​បញ្ចុក​លក់​នឹង​បង្កើន​ពេលវេលា​ដើម្បី​ធ្វើ​នំ​បញ្ចុក​នៅ​ពេល​យប់​រហូត​ដល់​ភ្លឺ​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន ។

ដោយឡែក​នៅ​សិប្បកម្ម​ផលិត​នំ​បញ្ចុក​ខ្នាត​តូច និង​អ្នក​ធ្វើ​នំ​បញ្ចុក​លក់​ជា​ច្រើន​គ្រួសារ​នៅ​ក្នុងភូមិ​គ្រូ​ស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ក៍បាន​ត្រៀម​ផលិត​នំ​បញ្ចុក​ប្រមាណ​១០០​តោន ដើម្បី​សម្រាប់​ការ​កម្ម​ង់​អោយ​អតិថិជន​យក​ទៅ​បរិភោគ​នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៩ ដែល​ជា​ថ្ងៃ​ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ​។
ទន្ទឹម​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែមិថុនា នេះ​តាម​ការ​ណែនាំ​របស់​លោក​រដ្ឋមន្ត្រី​សុខ​ភិ​បាល លោក​វេជ្ជបណ្ឌិត​វាល ច័ន្ទ​ដា​រិ​ទ្ធ អនុប្រធាន​ការិយាល័យ​សុវត្ថិភាព​ចំណីអាហារ​ទទួល​បន្ទុក អធិការកិច្ច​សុវត្ថិភាព​ចំណីអាហារ​របស់​នាយកដ្ឋាន ស​ថ​ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿង សំអាង នៃ​ក្រសួងសុខាភិបាល​ដល់​អ្នក​ផលិត ធ្វើ​យ៉ាងណា​អនុវត្តន៍​គោលការណ៍​អនាម័យ​ល្អ ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ ក៏បាន​ការ​ចូលរួម​ពី​មន្ទីរ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ខាងជើង និង​មណ្ឌល​សុខភាព​ផង​ដែរ​។

លោក ហុ​ក ឌ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​អ្នក​ធ្វើ​នំ​បញ្ចុក​លក់ បានអោយ​ដឹង​ថា នំ​បញ្ចុក​បាន​លក់ដាច់ ហើយ​មាន​គេ​មក​កុំ​ម្ម៉​ង់​ច្រើន​សម្រាប់​យក​ទៅ​ហូប​នៅ​ថ្ងៃអាទិត្យ ទី​៩ ខែមិថុនា ខាង​មុខ​នេះ តែ​គាត់​មិន​ហ៊ាន​ទទួល ព្រោះ​អត់​មាន​កម្មករ​សម្រាប់​ធ្វើ​ទៅ​អោយ​តាម​តម្រូវការ ។ ជា​ទូទៅ គាត់​និង​ក្រុម​គ្រួ​សារបាន​ធ្វើ​នំ​បញ្ចុក​លក់​ដោយ​ដៃ​បាន​ប្រមាណ​៩០០​គីឡូក្រាម តែ​ពេល​នេះ គាត់​ទទួល​ធ្វើ​សើ​ស​បន្តិចបន្តួច​ប៉ុណ្ណោះ ។

ដោយឡែក លោកស្រី បូ​ណា​វី ដែល​ជា​អ្នក​ធ្វើ​នំ​បញ្ចុក​លក់​ដែរ​នោះ​បានអោយ​ដឹង​ថា ជា​ទូទៅ គាត់​បាន​ផលិត​បាន​ប្រមាណ​៨០០​គីឡូក្រាម ដើម្បី​បោះ​អោយ​ម៉ូយ​នៅ​តាម​ផ្សារ តែ​សម្រាប់​ថ្ងៃ​ទី​៩ ខែមិថុនា មាន​គេ​មក​កុំ​ម្ម៉​ង់​ច្រើន​តែ​មិន​ហ៊ាន​ទទួល គឺ​ទទួល​លើស​តែ​ប្រមាណ​ជាង​៤០០​ទៅ​៥០០​គីឡូក្រាម​ទៀត​ប៉ុណ្ណោះ ព្រោះ​បារម្ភ​ធ្វើ​មិន​ទាន់ គឺ​យើង​ធ្វើ​ទៅ​តាម​លទ្ធភាព ។ ក្រៅពី​នោះ មាន​សិប្បកម្ម​គេ​ជា​ច្រើន​ទៀត​ដែល​មាន​ម៉ាស៊ីន ស្វ័យប្រវត្តិ បាន​ទទួល​កុំម្ម​៉​ង់​ច្រើន ដែល​ខ្លះ​ប្រមាណ​១០​ទៅ​២០​តោន ។ អាជីវករ​លក់​នំ​បញ្ចុក​ផ្សារ​ជម្ពូ​វ័ន​ម្នាក់​បានអោយ​ដឹង​ដែរ​ថា គាត់​ត្រូវ​បាន​ម៉ូតូ​មក​កុំ​ម្ម៉​ង់​នំ​បញ្ចុក​ជា​ច្រើន​ផង​ដែរ​។

លោក ចៅ វាសនា ប្រធាន​ភូមិ​គ្រួ​ស និង​ជា​អ្នក​រកស៊ី​ផលិត​នំ​បញ្ចុក​លក់ បានអោយ​ដឹង​ថា ជា​ទូទៅ​គាត់​បាន​ផលិត​នំ​បញ្ចុក​លក់​ទៅ​លើ​ទីផ្សារ​ក្នុង​មូ​យ​ថ្ងៃ ប្រមាណ​៨០០​ទៅ​៩០០​គីឡូក្រាម តែ​សម្រាប់​ថ្ងៃ​ទី​៩ មិថុនា គាត់​បាន​ទទួល​ធ្វើ​នំ​បញ្ចុក​ដែល​គេ​មក​កុំ​ម្ម៉​ង់​ឡើង​ដល់​ប្រមាណ​៥​តោន​។

លោក​មេ​ភូមិ ក៏​បាន​បញ្ជាក់​ថា នៅ​ក្នុងភូមិ​គ្រួ​សបាន​ត្រៀម​ធ្វើ​នំ​បញ្ចុក​ប្រមាណ​ជា​១០០​តោន ដើម្បី​លក់​អោយ​ម៉ូយ​តាម​ការ​កុំ​ម្ម៉​ង់​សម្រាប់​យក​ទៅ​បរិភោគ​នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ដែល​ជា​ថ្ងៃ​ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ