ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei ជាន់​ដី​អា​មេ​រិ​ក​មិន​បាន​ តែ​ប្រទេស​មហាអំណាច​មួយ​នេះ​ស្វាគមន៍​ម្រាមដៃ​១០

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន The New York Times ដែល​បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ទី​៦ មិថុនា កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា…

ប្រទេស​រុ​ស្ស៊ី ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន The New York Times ដែល​បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ទី​៦ មិថុនា កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា ប្រទេស​រុ​ស្ស៊ី​បាន​ស្វាគមន៍​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន Huawei ដើម្បី​ផលិត​គ្រឿង​សម្រាប់​បច្ចេកវិទ្យា Wireless ជំនាន់​ថ្មី​បើ​ទោះជា​សហរដ្ឋអាមេរិក​កំពុង​តែ​ព្យាយាម​បញ្ចុះបញ្ចូល​ដល់​សម្ព័ន្ធមិត្ត​ថា ក្រុមហ៊ុន​នេះ​បង្ក​ជា​ហានិភ័យ​សន្តិសុខ​ពិតមែន​ក្តី ។

ប្រទេស​រុ​ស្ស៊ី​បាន​និយាយ​ថា Huawei នឹង​ជួយ​ដល់​ពួក​គេ​ក្នុង​ការ​បង្កើត​បណ្តាញ Wireless ល្បឿន​លឿន​ដែល​មានឈ្មោះ​ថា 5G ក្រោម​កិច្ចព្រមព្រៀង​មួយ​ដែល​ត្រូវ​បាន​សម្រេច​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​មក ។

ប៉ុន្តែ​ជម្លោះ​រវាង​សហរដ្ឋអាមេរិក និង Huawei បង្ហាញ​ឲ្យ​ដឹង​ថា ពិភពលោក​នៅ​តែ​មានគំនិត​ខុស​គ្នា​ទាក់ទិន​នឹង​បញ្ហា​នេះ ដោយ​មាន​ប្រទេស​មួយ​ចំនួន​ទទួលយក​ឧបករណ៍​របស់ Huawei ចំណែកឯ​ប្រទេស​មួយ​ចំនួន​ទៀត​មិន​ទទួលយក ។

អាជ្ញាធរ​ក្នុង​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ការ​ពឹងផ្អែក​លើ​ឧបករណ៍​របស់ Huawei នឹង​ផ្តល់​ឱកាស​ដល់​ប្រទេស​ចិន​ក្នុង​ការ​តាមដាន​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន និង​ថែម​ទាំង​អាច​បង្ក​បញ្ហា​បច្ចេកទេស​ដទៃ​ទៀត​ផង​ដែរ ។

ប្រទេស​រុ​ស្ស៊ី​បាន​កត់​សម្គាល់ថា កិច្ចព្រមព្រៀង​អាជីវកម្ម​ជា​ច្រើន​ត្រូវ​បាន​សម្រេច​ក្នុង​កិច្ចប្រជុំ​ដែល​ត្រូវ​បាន​ចូលរួម​ដោយ​លោក​ប្រធានាធិបតី Vladimir V. Putin និង លោក​ប្រធានាធិបតី Xi Jinping ។

Huawei បាន​បដិសេធ​ថា ពួក​គេ​មិន​បាន​ប្រព្រឹត្ត​អំពើ​ចារកម្ម ឬ​ទទួល​បានការ​បញ្ជា​ពី​រដ្ឋាភិបាល​ចិន​ឲ្យ​ប្រព្រឹត្ត​អំពើ​ទាំងនេះ​ឡើយ ។ ប្រទេស​ទាំង​ពីរ​មិន​បាន​ផ្តល់​ព័ត៌មាន​បន្ថែម​ទាក់ទិន​នឹង​តម្លៃ​នៃ​ការ​ព្រមព្រៀង​ខាងលើ​ទេ ឲ្យ​កិច្ចព្រមព្រៀង​នេះ​គ្រាន់តែ​ជា​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ប៉ុណ្ណោះ ៕

ប្រភព ៖ The New York Times , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ