ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែងរកដំណោះស្រាយជុំវិញបញ្ហា EBA

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរ​ជាតិ​ បាន​បញ្ជាក់​ជូន​ប្រតិភូ​នៃ​ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ថា «​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ធ្វើ​យ៉ាងណា ដើម្បី​ផ្តល់ប្រាក់ខែ​ជូន​កម្មករ និង​អ្នក​ដែល​ទទួលផល​ពី​បញ្ហា​EBA​នេះ…

រាជធានី​ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរ​ជាតិ​ បាន​បញ្ជាក់​ជូន​ប្រតិភូ​នៃ​ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ថា «​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ធ្វើ​យ៉ាងណា ដើម្បី​ផ្តល់ប្រាក់ខែ​ជូន​កម្មករ និង​អ្នក​ដែល​ទទួលផល​ពី​បញ្ហា​EBA​នេះ ។ ទោះបីជា​បែប​ណា កម្ពុជា​មិនអាច​ដើរ​ហួស​បន្ទាត់​ក្រហម គឺ​យក​ឯករាជ្យ​ភាព អធិបតេយ្យភាព​របស់​ខ្លួន​ទៅ​ដូរ​នឹង​EBA
នោះ​ទេ​» ។

ការ​ថ្លែង​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុ​ខុន ធ្វើ​ឡើង​នៅ​ទីស្តីការ​ក្រសួងការបរទេស​នៅ​ព្រឹក​
ថ្ងៃ​ទី​៦ មិថុនា ពេល​ដែល​លោក​ឧបនាយក រដ្ឋមន្ត្រី​ទទួល​ជួប​ប្រជុំ​ជាមួយ​លោក Jean-Christophe Belliard អគ្គលេខាធិការ​រង​នៃ​មន្ទីរ​ការ​បរទេស​សហភាព​អឺរ៉ុប និង​សហការី​នៃ​ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប ដែល​អមដំណើរ​ដោយ​លោក​ឯកអគ្គរដ្ឋទូត​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ។

យោង​តាម​អ្នកនាំពាក្យ​ក្រសួងការ បរទេស​លោក​កេ​ត សោ​ផា​ន់ ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុ​ខុន បាន​ថ្លែងប្រាប់​លោក Jean-Christophe Belliard ថា​ ក្រសួងការ បរទេស​បាន​ខិតខំ​ជាមួយ​ក្រសួង មន្ទីរ ស្ថាប័ន សង្គម​ស៊ី​វិល និង​វិស័យ​ឯកជន​ដើម្បី​រៀបចំ​ឲ្យ​បាន​ជោគ ជ័យ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អឺរ៉ុប​នៅ​ឆ្នាំ​ក្រោយ​(២០២០) ។

ទន្ទឹម​នេះ​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុ​ខុន បាន​ស្វាគមន៍​ចំពោះ​ប្រតិភូ​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដោយ​សង្ឃឹមថា​លោក​អគ្គលេខាធិការ​នឹង​កត់សម្គាល់​ឃើញ​នូវ​អ្វី​ជាក់ស្តែង​ខុស​ពី​អ្វី​ដែល​ជា​ព័ត៌មាន​មិន​ពិត​បាន​ផ្សាយ​តាម​សារព័ត៌មាន​មួយ​ចំនួន ។លោក​Jean-Christophe Belliard អគ្គលេខាធិការ​រង​នៃ​មន្ទីរ​ការ​បរទេស​សហភាព​អឺរ៉ុប និង​ជា​សហការី​នៃ​ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប​បាន​ថ្លែង​ថា លោក​គោរព​វប្បធម៌ និង​អរិយធម៌​កម្ពុជា និង​បាន​រំលឹក​ពី​ទំនាក់ទំនង​ជាមួយ​ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​នរោត្តម សីហ​នុ ។

លោក​បញ្ជាក់​ថា «​វត្តមាន​របស់​លោក​នៅ​កម្ពុជា​មិនមែន​មក​ដើម្បី​តែ​បញ្ហា​EBA​នោះ​ឡើយ ។ នេះ​ជា​ទស្ស ន​កិច្ច​លើក​ទី​២​របស់​ប្រតិភូ​EU​មក​កម្ពុជា បន្ទាប់​ពី​EU​ប្រកាស​នីតិវិធី​ព្យួរ EBA​ពី​កម្ពុជា ហើយ​លោក Jean-Christophe Belliard បន្ត​ថា​វត្តមាន​របស់​លោក​នៅ​កម្ពុជា​ក៏​ជា​ការ​ឆ្លើយ​តប​នឹង​ស្ថានទូត​បារាំង​នៅ​កម្ពុជា​ដែល​បាន​អញ្ជើញលោក​មក​ចូល​កិច្ចប្រជុំ​កំពូល​រវាង​អាស៊ាន​-​អឺរ៉ុប ។

លោក​កេ​ត សោ​ផា​ន់ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា បាន​ថ្លែង​ថា សម្រាប់​កម្ពុជា EBA បាន​ផ្ដល់​ការងារ​ឲ្យ​កម្មករ​កម្មការិនី​ខ្មែរ​ប្រមាណ​៧០​ម៉ឺន​នាក់ ខណៈ​អ្នក​ទទួល​បាន​ផលប្រយោជន៍​ពី​EBA មាន​ចំនួន​ប្រមាណ​ជា​ជិត​២​លាន​នាក់ ដូច្នេះ​ហើយ​ទើប​កម្ពុជា​នៅ​តែ​បេ្ដ​ជ្ញា​ស្វែងរក​ដំណោះស្រាយ ដោយ​មានការ​ឯកភាព​ពី​គណៈប្រតិភូ​អឺរ៉ុប​ផង​នោះ រួម​គ្នា​ស្វែងរក​ដំណោះស្រាយ​រក្សា EBA ក្នុង​ស្មារតី​នៃ​ការ​គោរព​គ្នា ។
នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​ស្វែងរក​ការ​ពិត​លើក​ទី​ពីរ​របស់​សហគមន៍​អឺរ៉ុប​នៅ​កម្ពុជា ។

តាម​វិទ្យុ​បារាំង​ផ្សាយ​ថ្ងៃ​ទី​៦ មិថុនា​ថា ដំណាលគ្នា​នឹង​ដំណើរ​ស្វែងរក​ការ​ពិត​ពី​គណៈប្រតិភូ​របស់​សហភាព​អឺរ៉ុប ការិយាល័យ​ឧបការី​តំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក ក៏​បាន​ជួប​ជាមួយ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា កាលពី​ថ្ងៃ​ទី​៥ មិថុនា ដែល​ជំនួប​នោះ​ផ្ដោត​លើ​កម្មវិធី​អនុគ្រោះ​ពន្ធ (GSP) របស់​សហរដ្ឋអាមេរិក ។ បញ្ហា GSP ក៏​ត្រូវ​បាន​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​កមួយ​ចំនួន​ប្រកាស​ចូលរួម​ជាមួយ​អឺរ៉ុប​ដែរ ដើម្បី​ឈាន​ទៅ​កាត់​ផ្ដាច់​ប្រព័ន្ធ​នេះ ។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក​ប៉ាន សូរ​ស័ក្ដិ ទទួលស្គាល់​នៅ​ចំពោះ​មុខ​ភាគី​អា​មេ​រិ​កថា GSP ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ផលិតផល​កម្ពុជា​ទៅ​អា​មេ​រិ​ក​កើន​ឡើងជា​លំដាប់ ។ ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០១៨ ផលិតផល​កាបូប​ធ្វើ​ដំណើរ​បាន​នាំ​ទៅ​អា​មេ​រិ​ក ក្នុង​ទំហំ​ទឹកប្រាក់​ជិត​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ លើស​ពី​នេះ​ទៀត​ការ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធគយ​នេះ ក៏​បាន​ទាក់ទាញ​វិនិយោគិន​អា​មេ​រិ​ក​ដែរ ។ ជាក់ស្ដែង​ក្រុមហ៊ុន​ផលិត​កាបូប​ប្រណីត​ម៉ាក Tumi ។

ចំណែក​ភាគី​អា​មេ​រិ​កបាន​សង្កត់ធ្ងន់​ថា កម្ពុជា​ជា​ប្រទេស​ទី​៨ ដែល​ទទួល​បាន​ប្រយោជន៍​ដ៏​ធំ​ពី​កម្មវិធី GSP ក្នុង​វិស័យ​កាត់ដេរ ស្បែកជើង និង​កាបូប​នៅ​កម្ពុជា ។ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អា​មេ​រិ​ក​សម្រាប់​កម្ពុជា មាន​សុពលភាព​ចាប់ពី​ថ្ងៃ​ទី​១​មក​រា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ២០២០ ៕​