ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន​ស​ម្រ​ច​ឱ្យ VOA បើក​ការិយាល័យ​តំណាង​ស្របច្បាប់​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន​បាន​សម្រេច​ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) បើក​ការិយាល័យ​តំណាង​ស្របច្បាប់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន​បាន​ចេញ​លិខិតផ្លូវការ​សម្រេច​ឱ្យ​វិទ្យុ​អា​មេ​រិ​កមួយ​នេះ បើក​ការិយាល័យ​តំណាង​តាម​ផ្លូវច្បាប់ កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន​បាន​សម្រេច​ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) បើក​ការិយាល័យ​តំណាង​ស្របច្បាប់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន​បាន​ចេញ​លិខិតផ្លូវការ​សម្រេច​ឱ្យ​វិទ្យុ​អា​មេ​រិ​កមួយ​នេះ បើក​ការិយាល័យ​តំណាង​តាម​ផ្លូវច្បាប់ កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា ហើយ​ត្រូវ​បាន​ចេញ​ផ្សា​ជា​សាធារណ នៅ​ថ្ងៃ​ទី​៧ មិថុនា​នេះ ។

តាម​សេចក្តីសម្រេច​ការិយាល័យ​សំឡេង​សហរដ្ឋអាមេរិក (VOA) ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៣២០ ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​មាន​លោក Christopher Service Dechard ជនជាតិ​អា​មេ​រិ​ក​កាន់​លិខិតឆ្លងដែន​លេខ P822102789 ធ្វើ​នៅ​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៩ ជា​តំណាង​ស្របច្បាប់ ។

ក្រសួង​បាន​សម្រេច​ឲ្យ​ការិយាល័យ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​អ្នកតំណាង​ស្របច្បាប់​ត្រូវ​គោរព​តាម​រដ្ឋធម្មនុញ្ញ​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​ក្រមសីលធម៌​អ្នក​សារព័ត៌មាន បទបញ្ជា​កិច្ចសន្យា និង​សេចក្តីណែនាំ​នានា​ពាក់ព័ន្ធ​វិស័យ​ព័ត៌មាន និង​សោត​ទស្សន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ករណី​ប្រព្រឹត្ត​ល្មើស​ត្រូវ​ទទួលទោស​តាម​ច្បាប់​ជា​ធរមាន ។ មិនតែប៉ុណ្ណោះ ក្រសួង​ក៏​បាន​តម្រូវ​ឱ្យ​ការិយាល័យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក គឺ​រាល់​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​អំពី​ទីតាំង​ការិយាល័យ ឬ​អ្នកតំណាង​ស្របច្បាប់ ត្រូវ​ជូនដំណឹង​មក​ក្រសួង​ព័ត៌មាន ៥ (​ប្រាំ​) ថ្ងៃមុន ។

វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) ជា​បណ្តាញ​ផ្សាយ​ពហុ​ព័ត៌មាន​អន្តរជាតិ​ធំ​បង្អស់​របស់​សហរដ្ឋអាមេរិក​ដែល​ផ្តល់​ព័ត៌មាន​ជា​ច្រើន​ភាសា ។ VOA ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៤២ ជាមួយនឹង​ការ​ប្តេជ្ញា​រាយការណ៍​ព័ត៌មាន​ឯករាជ្យ និង​ទូលំទូលាយ ហើយ​នាំ​យក​ការ​ពិត​ជូន​ដល់​អ្នក​ស្តាប់ និង​ទស្សនិកជន ។ VOA ត្រូវ​បាន​ឧបត្ថម្ភ​ថវិកា​ដោយ​ពលរដ្ឋ​អា​មេ​រិ​កាំ​ង​ដែល​បង់ពន្ធ​ហើយ VOA ជា​ផ្នែក​មួយ​នៃ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​បណ្តាញ​ផ្សាយ​ព័ត៌មាន​សាកល ។ នេះ​បើ​តាម​ការ​ប្រកាស​របស់ VOA ។

នា​ពេល​កន្លង​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា​រង​ការ​ចោទប្រកាន់​ថា បាន​បិទ​សារព័ត៌មាន​បរទេស ដូច​ជា អាស៊ី​សេរី និង​The Cambodia Daily ដែល​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​តាម​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មោះមុត ក្នុង​ការ​លើកតម្កើង​នូវ​សិទ្ធិ​សេរីភាព​សារព័ត៌មាន សេរីភាព​នៃ​ការ​បញ្ចេញ​មតិស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ដែល​មាន​ជា​ធរមាន ។

រាជរដ្ឋាភិបាល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា វិទ្យុ​អាស៊ី​សេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​បាន​ផ្តួចផ្តើម​គំនិត​បិទ​ការិយាល័យ​តំណាង​របស់​ខ្លួន​ដោយ​ខ្លួនឯង ។ ដូច្នេះ​វិទ្យុ​ទាំង​ពីរ​នេះ​ក៏​មាន​សេរីភាព​បើក​ការិយាល័យ​តំណាង​របស់​ខ្លួន​នៅ​កម្ពុជា​ឡើង​វិញ​បាន​ដែរ ។ ដោយឡែក​កាសែត The Cambodia Daily បាន​បិទ​ការិយាល័យ​ដោយសារ​តែ​មិន​មាន​លទ្ធភាព​បង់ពន្ធ​ជូន​រដ្ឋ ។

សូម​ជម្រាប​ថា ការ​សម្រេច​អនុញ្ញាត​ឲ្យ​វិទ្យុ​វី​អូ​អេ​នៅ​កម្ពុជា​នេះ ក្រោយ​ពី​មាន​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ខៀវ កា​ញា​រី​ទ្ធិ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ជាមួយ លោក Christopher Service Dechard ជនជាតិ​អា​មេ​រិ​ក​ជា​តំណាង​ស្របច្បាប់​របស់​វិទ្យុ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ