ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​​​ជាអ្វីពិតប្រាកដ?…​តែសង្ស័យ​​ឃាត​​កម្ម​ដឹក​សពទម្លាក់​ចោល​​ទីនេះ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង៖ ប្រភព​ព័ត៌មាន​បានឱ្យដឹង​ថា សាកសព​បុរស​ម្នាក់​ដែល​មាន​ស្នាម​កាំបិត​ចាក់​ត្រង់​.​ក​ផង ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ក្បែរ​មាត់​ស្រះ​ទឹក​មួយ​កន្លែង នៅ​ព្រឹក​ថ្ងៃ​ទី​០៧ មិថុនា ត្រង់​ចំណុច​ព្រៃ​ពពេល ស្ថិត​ក្នុងភូមិ​រកា​ឈ្មោល ឃុំ​គារ ស្រុក​មោង​ប្ញ​ស្សី…

ខេត្តបាត់ដំបង៖ ប្រភព​ព័ត៌មាន​បានឱ្យដឹង​ថា សាកសព​បុរស​ម្នាក់​ដែល​មាន​ស្នាម​កាំបិត​ចាក់​ត្រង់​.​ក​ផង ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ក្បែរ​មាត់​ស្រះ​ទឹក​មួយ​កន្លែង នៅ​ព្រឹក​ថ្ងៃ​ទី​០៧ មិថុនា ត្រង់​ចំណុច​ព្រៃ​ពពេល ស្ថិត​ក្នុងភូមិ​រកា​ឈ្មោល ឃុំ​គារ ស្រុក​មោង​ប្ញ​ស្សី ដែល​គេ​សង្ស័យ​ជា​អំពើ​ឃាតកម្មពីកន្លែងផ្សេង ហើយ​យក​សពមកទម្លាក់ចោល ។

សេចក្ដីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ទៀតថា គេ​មិន​ទាន់​ស្គាល់​សាវតា​សាកសព​បុរស​នោះ​នៅឡើយ​ទេ តែ​មាន​វ័យ​ប្រហែល​៣០​ឆ្មាំ ពាក់អាវ​យឺត និង​ស្លៀកខោ​លី​អូ​ ។ ប៉ុន្តែ​អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្បែរ​មាត់​ទឹកស្រះ ដែល​ទំនង​ត្រូវ​គេ​សម្លាប់​ពី​កន្លែង​ណាមួយ រួច​យក​សព​ទៅ​បោះចោល​នៅ​ក្នុង​ស្រះ​ទឹក​នេះ។ ប្រភព​ដដែល​​ថា សាកសព​​មាន​ស្នាម​របួស​នៅ​ត្រង់​.​ក ដែល​ជា​ស្នាម​ប្រើ​ខ្សែ​រឹតផង និង​ស្នាម​កាំបិត​ចាក់​
ផង​។

បើ​តា​សមត្ថកិច្ច​ដែល​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ បាន​បង្ហើប​ឲ្យ​ដឹង​ថា បុរស​នោះ​អាច​ត្រូវ​ឃាតក​រប្រើ​ខ្សែ​រឹត​.​ក​សម្លាប់ ហើយ​ថែម​ទាំង​ប្រើ​កាំបិត​ចាក់​ត្រង់​.ក​ចំនួន​២​កាំបិត​បន្ថែម​ទៀត​ផង​ ។ នៅ​ក្បែរ​នោះ ​គេ​រក​ឃើញ​អង្រឹង​មួយ​ដែល​រុំ​បោះចោល ដែល​គេ​សង្ស័យ​ថា ក្រោយ​ពេល​សម្លាប់​ឃាតក​របាន​យក​អង្រឹង​នោះ​រុំ​សាកសព ​រួច​ដឹក​ឬ​សែង​យក​ទៅ​បោះចោល​ក្នុង​ស្រះ​ទឹក​នោះ​ ។

ទោះជា​យ៉ាងណា​ ពេល​នេះ​ មន្ត្រី​ជំនាញ​កំពុង​ពិនិត្យ​មើល​សាកសព​និង​កន្លែង​កើតហេតុ​។ ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ​មិន​ទាន់​អាច​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន​នៅឡើយ​ទេ ដោយ​គ្រាន់តែ​សន្និដ្ឋាន​​បឋម​ថា អាច​ជា​អំពើ​ឃាតកម្ម រីឯ​ជន​ដៃដល់​អាច​មាន​បក្សពួក​លើស​ពី​ម្នាក់ ហើយ​ពេល​នេះ​ មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស៊ើប​អង្កេត​លើ​ករណី​នេះ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ