ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការ​ហូប​នំ​បញ្ចុក​ថ្ងៃ​៩​ មិថុនា មិនមែន​ឆ្ពោះទៅ​រក​ការ​ចរចា​នយោបាយ​ឡើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ថា ការ​ហូប​នំ​បញ្ចុក​នៅ​ថ្ងៃ​ទី​៩ ខែ មិថុនា​ខាង​មុខ​នេះ មិនមែន​ជា​ថ្ងៃ​ឆ្ពោះទៅ​រក​ការ​ចរចា​ផ្នែក​នយោបាយ​ឡើយ…

រាជធានីភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ថា ការ​ហូប​នំ​បញ្ចុក​នៅ​ថ្ងៃ​ទី​៩ ខែ មិថុនា​ខាង​មុខ​នេះ មិនមែន​ជា​ថ្ងៃ​ឆ្ពោះទៅ​រក​ការ​ចរចា​ផ្នែក​នយោបាយ​ឡើយ ។ ការ​ឡើង​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​នេះ គឺ​បន្ទាប់​ពី​អតីត មន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង ចង់​ឃើញ​មានការ​ចរ​ចាន​យោបាយ​នៅ​ថ្ងៃ​ហូប​នំ​បញ្ចុក ។

ថ្លែង​ក្នុង​ពិធី​ប្រគល់​គល់​សញ្ញាបត្រ​ដល់​និស្សិត​ផ្នែក​សុខាភិបាល មក​ពី​សាកលវិទ្យាល័យពុទ្ធិ​សាស្ត្រ នៅ​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៩ សម្ដេច​តេ​ជោ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៩ មិថុនា ជា​ថ្ងៃ​ពលរដ្ឋ​ខ្មែរ​ហូប​នំ​បញ្ចុក​ទូ​ទាំង​ប្រទេស ។ កុំ​រង់ចាំ​ដល់​ថ្ងៃ​ទី​៩ មិថុនា បើ​ពលរដ្ឋ​ឃ្លាន​ពេល​ណា ហូប​ពេល​ហ្នឹង​ទៅ ។ ដូច្នេះ​ការ​ហូប​នំ​បញ្ចុក​នេះ ក៏​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​លទ្ធផល​ក្នុងស្រុក ដើម្បី​ឲ្យ​ជី​វិភាព​របស់​ពលរដ្ឋ​កាន់តែ​ធូរធារ​ផង​ដែរ​។

សម្ដេច​តេ​ជោ​ថ្លែង​ថា «​សង្ឃឹមថា ចលនា​នំ​បញ្ចុក​សាមគ្គី​ជាតិ ឯកភាព​ជាតិ​នេះ នឹង​ធ្វើ​ឲ្យ​ការ​លាប​ពណ៌​គ្នា ឬ​ក៏​អាច​និយាយ​ទៅ​ម្ខាង​ថា នឹង​ជំរុញ​ឲ្យ​មាន​ចលនា​ដើម្បី​ប្រើ​របស់​ខ្មែរ ហើយ​ប្រហែលជា​លើក​នេះ​បំបែក​ឯតទគ្គ​កម្ម ពិភពលោក​តែ​ម្ដង​» ។ សម្ដេច​បន្ថែម​ថា ការ​ហូប​នំ​បញ្ចុក​នៅ​ថ្ងៃទី​៩ ខែមិថុនា​ខាង​មុខ គឺ​មិនមែន​ចរ​ចាន​យោបាយឡើយ ប៉ុន្តែ​ជា​រឿង​ទទួលទាន​នំ​បញ្ចុក​រួមគ្នា ដើម្បី​ពង្រឹង​សាមគ្គីភាព មិត្តភាព និង​ឯក​ភាព​ខ្មែរ​តែ​ប៉ុណ្ណោះ ដោយ​មិន​រើសអើង​គណបក្សនយោបាយ​ណាមួយ​ឡើយ គឺ​អាច​ហូប​រួម​គ្នា​បាន

សម្ដេច​​តេ​ជោ​គូសបញ្ជាក់​ថា «​តែ​សូមកុំ​យក​បញ្ហា​ដែល​ខ្ញុំ​និយាយ​នេះ ធ្វើ​ជា​ការ​វិភាគ​អ្វី ផ្សេង​ក្រៅពី​រឿង​ស៊ី​នំ​បញ្ចុក ព្រោះ​អ្នកខ្លះ​គិត​ថា វា​ជា​ជំហាន​ដល់​ការ​ចរចា​នយោបាយ​ស្អី​ៗ ។ សូមកុំ​ភ័ន្ត​ច្រឡំ ខ្ញុំ​និយាយ​រឿង​នំ​បញ្ចុក​សុទ្ធសាធ និង​សាមគ្គីភាព ឯកភាព​ជាតិ តាម​រយៈ​នៃ​ការ​ទទួលទាន​នំ​បញ្ចុក​ថ្ងៃ​៩ មិថុនា នេះ​តែ​ម្ដង» ។

សម្តេច​តេ​ជោ ថ្លែង​ទៀត​ថា នំ​បញ្ចុក​ជា​របស់ជាតិ មិនមែន​ជា​របស់​បក្សនយោបាយ​ណាមួយ​នោះ​ទេ គឺជា​អត្តសញ្ញាណ​ជាតិ មិនមែន​ជា​បញ្ហា​បំបែកបំបាក់​ជាតិ​ឡើយ តែ​នំ​បញ្ចុក​គឺជា​ការ​ឯកភាព​ជាតិ គឺជា​សាមគ្គី​ទៅ​វិញ​ទេ ដូច្នេះ​នំ​បញ្ចុក​កុំ​ក្លាយទៅជា​បញ្ហា​នយោបាយ​ឲ្យ​សោះ​។ឆ្លៀតឱកាស​នោះ សម្តេច​តេ​ជោ​ក៏​បាន​អំពាវនាវ​ឲ្យ​សមាជិក​សមាជិកា​គណបក្ស និង​ពលរដ្ឋ​ទូ​ទាំង​ប្រទេស ហូប​នំ​បញ្ចុក​ទាំងអស់​គ្នា នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ជា​ពិសេស​នៅ​តាម​វត្ត​អារាម និង​រៀបចំ​ចង្ហាន់​នំ​បញ្ចុក​ប្រគេន​ព្រះសង្ឃ ។ ចំណែក​ខ្មែរ​អ៊ិ​ស្លា​ម និង​ខាង​វិហារ​គ្រិ​ស្ទ​សាសនា​វិញ ក៏​សូម​អញ្ជើញ​ហូប​នំ​បញ្ចុក​ទាំងអស់​គ្នា​ដែរ ។

សម្តេច​តេ​ជោ​បាន​អរគុណ​ទុកជា​មុន ដល់​ម្ចាស់ផ្ទះ​ជួល​កម្មករ និង​រោងចក្រ ដែល​នឹង​រៀបចំ​នំ​បញ្ចុក​សម្រាប់​កម្មករ​កម្មការិនី ហូប​ជុំ​គ្នា​មួយ​ពេល​ឲ្យ​បាន​សប្បាយ​នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ដែល បង្ហាញ​ពី​សេចក្តី​ស្រឡាញ់ និង​សាមគ្គីភាព រវាងម្ចាស់ផ្ទះ​ជួល​និង​កម្មករ​កម្មការិនី និង​ជាមួយ ម្ចាស់​រោងចក្រ​សហគ្រាស​ផង​ដែរ ។ដើម្បី​អនាម័យ​ក្នុង​ការ​ហូប​នំ​បញ្ចុក​នេះ សម្តេច​តេ​ជោ​បាន​ឲ្យ​ក្រសួងសុខាភិបាល ចុះ​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់ ព្រោះ​ខ្លាច​មានការ​ពុល​នំ​បញ្ចុក​ដែរ ។ ដូច្នេះ​ក្រសួងសុខាភិបាល​ត្រូវ​តាមដាន ដើម្បី​ជៀសវាង​ការ​បន្ទោស​គ្នា​ទៅ​វិញ ទៅ​មក ។ ជួន​កាលបើ​មាន​ករណី​ពុល​មែន​នោះ ពិតជា​មក​ស្តីបន្ទោស​សម្តេច​ហើយ ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ការ​ធ្វើ​ឲ្យ​មាន​ថ្ងៃ​ហូប​នំ​បញ្ចុក​នេះ​ក៏​ជា​ការ​ជំរុញ​ឲ្យ​គាំទ្រ​ចំពោះ​ផលិតផល​ដែល​ផលិត​នៅ​ក្នុងស្រុក​ផង​ដែរ ។ «​អី​ុ​ចឹ​ង​ទេ ជំរុញ​ផលិតផល​ក្នុងស្រុក !ខ្ញុំ​និយាយ​ដោយ​ស្មោះ ខ្ញុំ​សរសើរ​ឡាវ​ណាស់​ទោះបី​ជា​ពី​ជំនាន់​ឆ្នាំ​១៩៧៩ រហូត​មក​ដល់​ពេល​នេះ​គឺ​៤០​ឆ្នាំ​ក្រោយ ឡាវ​មិន​ដែល​ចោល​បាយដំណើប ហូប​ជាមួយ​ឡាប គាត់​មិន​ដែល​ចោល​ទេ ។

អី​ុ​ចឹ​ង​ទេ យើង​លេង​អាហ្នឹង​មើល៍ ។ ឥឡូវ​ខ្ញុំ ដាក់​បណ្តើរ​ៗ​ហើយ ក្នុង​ការ​ទទួលភ្ញៀវ​អន្តរជាតិ​ដូច​ជា អា​ម៉ុ​ក សម្លកកូរ … ហើយ​ថ្ងៃក្រោយ​ដាក់​សម្លម្ជូរ​… ហើយ​ថ្ងៃក្រោយ​ដាក់​នំ​បញ្ចុក​»​។ការ​លើក​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​ថា ការ​ហូប​នំ​បញ្ចុក​នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៩ ខាង​មុខ មិនមែន​ជា​ជំហាន​ឆ្ពោះទៅ​រក​ការ​ចរចា​ផ្នែក​នយោបាយ គឺ​បន្ទាប់​ពី​លោក អេ​ង ឆៃ​អ៊ា​ង មន្ដ្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ថា​ការ​ហូប​នំ​បញ្ចុក​នេះ​អាច​នឹង​បង្រួបបង្រួម​ជាតិ​បាន ។

លោក អេ​ង ឆៃ​អ៊ា​ង បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​ពេល​ថ្មី​ៗ​នេះ​ថា «​ប្រសិន​បើ​សម្ដេច​តេ​ជោ និង​លោក សម រ​ង្ស៊ី អង្គុយទទួលទាន​នំ​បញ្ចុក​ជាមួយ​គ្នា​នោះ ទិវា​នំ​បញ្ចុក​នឹង​ក្លាយជា​ទិវា​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​។​អ្នកនយោបាយ គ្មាន​សត្រូវ​ឬ​មិត្ត​នឹង​គ្នា​មួយ​ជីវិត​ឡើយ​!» ៕

អត្ថបទសរសេរ ដោយ