ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើនំបញ្ចុកលក់​…ពេលនេះ ដាច់ច្រើន​តោនណាស់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​នឹង​ការ​អំពាវនាវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហុ​៊​ន សែន យក​ថ្ងៃ​ទី​៩ ខែមិថុនា ហូប​នំ​បញ្ចុក​សាម​គ្គី​ភាព​និង​ឯកភាព​ជាតិខ្មែរ​នោះ គេសង្កេត​ឃើញនៅ​តាម​ទីតាំង​ចែកចាយ​និង​ផលិត​នំ​បញ្ចុក​តូច​ធំ​ជា​ច្រើន​នៅ​រាជធានី​ភ្នំពេញ បាន​ទទួល​ការកុម្ម​ង់​ទិញ​ច្រើន​ឡើង​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ​គួរ​ឲ្យ​កត់សម្គាល់​បំផុត…

រាជធានី​ភ្នំពេញ ៖ ស្រប​នឹង​ការ​អំពាវនាវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហុ​៊​ន សែន យក​ថ្ងៃ​ទី​៩ ខែមិថុនា ហូប​នំ​បញ្ចុក​សាម​គ្គី​ភាព​និង​ឯកភាព​ជាតិខ្មែរ​នោះ គេសង្កេត​ឃើញនៅ​តាម​ទីតាំង​ចែកចាយ​និង​ផលិត​នំ​បញ្ចុក​តូច​ធំ​ជា​ច្រើន​នៅ​រាជធានី​ភ្នំពេញ បាន​ទទួល​ការកុម្ម​ង់​ទិញ​ច្រើន​ឡើង​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ​គួរ​ឲ្យ​កត់សម្គាល់​បំផុត ដែល​ស្ទើរតែ​ធ្វើ​មិន​ទាន់ ។

ជាក់ស្តែង ទីតាំង​ផលិត​នំ​បញ្ចុក​ដ៏​ធំ​មួយ​កន្លែង​ដែល​ពលរដ្ឋ​ហៅ​ថា ទីតាំង​ឡូត៍៍​ព្រែក​ប្រា​ផលិត​នំ​បញ្ចុក ស្ថិត​ក្នុងភូមិ​អូរ​អណ្តូង សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ មាន ការ​លក់​នំ​បញ្ចុក​ដាច់​ខ្លាំង​បំផុត​ខុស​ពី​សព្វមួយ ដង។

លោក ឈិ​ន អូន អាយុ​៣៨​ឆ្នាំ ជា​ម្ចាស់​ទីតាំង​ខាងលើ​បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ​រៀងរាល់ថ្ងៃ​ធម្មតា សិប្បកម្ម​គាត់​ផលិត​នំ​បញ្ចុក​លក់​បាន​តែ​៥០០​ទៅ​៦០០​គីឡូក្រាម​ប៉ុ​ណ្ណេ​ាះ ចំណែកឯ​ថ្ងៃ​បុណ្យ​ទាន​វិញ​គឺ​លក់​បាន​
ច​ន្លេ​ាះ​ពី​៧០០​ទៅ​៨០០​គីឡូក្រាម​ដែរ ។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ពោល​គឺ​ស្រប​ពេល​ទៅ​នឹង​ការ​ហូប​នំ​បញ្ចុក​សាមគ្គី​តាម​ការ​អំពាវនាវ​របស់​សម្តេច​តេ​ជោ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៩ ខែមិថុនា​ខាង​មុខ​នោះ សិប្បកម្ម​របស់​គាត់​អាច​លក់​នំ​បញ្ចុក​បាន​រហូត​ទៅ​ដល់​ជិត​១០​តោន ពោល​គឺ​ច​ន្លេ​ាះ​ពី​៧ ទៅ​៩​តោន​ក្នុង​មួយ​ថ្ងៃ ។

ម្ចាស់​អាជីវកម្ម​រូប​នេះ​បន្ត​ថា រយៈពេល​៣​ថ្ងៃ​កន្លង​មកនេះ​ សន្ទុះ​អ្នក​មក​កុម្ម​ង់​នំ​បញ្ចុក​មាន​ចំនួនច្រើន​យ៉ាង​គំហុក ទាំង​អ្នក​ចម្ងាយ​និង​អ្នក​ភូមិជាដើម ពិសេស​នេ​ាះ​គឺ​ក្រុម​មន្ត្រីរាជការ អ្នក​មុខ អ្នកការ​ជា​ច្រើន​បាន​មក​កុម្ម​ង់​ជា​បន្តបន្ទាប់ ។ ថា សម្រាប់​ថ្ងៃ​ទី​៩ ខែមិថុនា​ខាង​មុខ​នេះ ចំនួន​អ្នក​កុម្ម​ង់​នំ​បញ្ចុក អាច​កើន​លើស​ពី​ការ​រំពឹង​ទុក ។

លោក ឈិ​ន អូន បញ្ជាក់​ថា អាជីវកម្ម​របស់​គាត់​ គឺ​មាន​បុគ្គលិក​តែ​១០​នាក់​ប៉ុ​ណ្ណេ​ាះ ដែល​ពួក​គេ​សុទ្ធ​សឹង​ជា​កូនក្មួយ​នៅ​ឯ​ស្រុក​កំណើត​ជាមួយ​គ្នា ។ ប៉ុន្តែ​ដោយសារ​តែ​ប៉ុន្មាន​ថ្ងៃនេះ មានការ​កុម្ម​ង់​នំ​បញ្ចុក​យ៉ាង ច្រើន ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នេ​ាះ គាត់​ក៏​បាន​ជួល​កម្មករ​ខាងក្រៅ​មក​ជួយ​បន្ថែម​ជា​កម្លាំង​ចំនួន​១០​នាក់​ទៀត ដោយ​ជួល​ពួក​គេ​ក្នុង​១​ថ្ងៃ​១០​ដុល្លារ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​ជា​ចាំបាច់​របស់​ប្រជាជន​ទូទៅ ស្រប​ទៅនឹង​ឱកាស​ហូប​នំ​បញ្ចុក​សាមគ្គី និង​ឯកភាព​ជាតិខ្មែរ របស់​សម្តេច​តេ​ជោ សម្រាប់​ពលរដ្ឋ​ទូទៅ
នៅ​ក្នុង​ប្រទេស​ផង ។

អត្ថបទសរសេរ ដោយ