ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ​សុចរិត​មាន​ច្រើន​មិន​ធ្វើ បែរជា​នាំ​ចេញ​-​ចូល​អាវុធ​ខុសច្បាប់​ទៅ​វិញ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តសៀមរាប​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៩ ពាក់​ពន្ធ​នឹង​ករណី​នាំ​ចេញ​-​នាំ​ចូល និង​កែ​ច្នៃ​អាវុធ​ដោយ​ខុសច្បាប់ ។ ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ ក្នុង​នោះ​១-​ឈ្មោះ…

ខេត្តសៀមរាប ៖ ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តសៀមរាប​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៩ ពាក់​ពន្ធ​នឹង​ករណី​នាំ​ចេញ​-​នាំ​ចូល និង​កែ​ច្នៃ​អាវុធ​ដោយ​ខុសច្បាប់ ។

ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ ក្នុង​នោះ​១-​ឈ្មោះ ជា ហ៊ា​ប​ហ៊ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​និស្សិត ស្រុក​កំណើត​នៅ​ភូមិ​ទី​១ ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មា ខេត្តកំពង់ចាម និង​មក​ស្នាក់​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង ខេត្តសៀមរាប (​ជា​អ្នក​នាំ​ចូល-​នាំ​ចេញ និង​កែ​ច្នៃ​អាវុធ​) ២-​ឈ្មោះ លី តាំង​ឆេ​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​និស្សិត មាន​ទីលំនៅ​ភូមិ​តា​វៀន ឃុំ​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប (​ជា​អ្នក​ជួញដូរ​អាវុធ​ខុសច្បាប់​) និង​៣-​ឈ្មោះ ឡី ម៉េ​ង​ឡុ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​មហាលាភ ឃុំ​មហាលាភ ស្រុក​កោះសូទិន ខេត្តកំពង់ចាម និង​មក​ស្នាក់​នៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​(​ជា​អ្នក​ជួញដូរ​អាវុធ​ខុសច្បាប់​) ។

ចំណែក​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ចាប់​យក​រួម​មាន អាវុធ​ខ្លី​មួយ​ដើម ម៉ាក​G Lock ពណ៌​ខ្មៅ​, ហ្គា​ស់​បញ្ចូល​កាំភ្លើង​សំរាប់​បាញ់​ចំនួន​៥​ដប​, ស្នាប់​កាំភ្លើងខ្លី ពណ៌​ខ្មៅ ចំនួន​មួយ​, សោ​សំរាប់​ដោះ (​ទួ​ណឺ​វី​ស​) ចំនួន​៣​ដុំ​, លិខិតឆ្លងដែន​របស់​ឈ្មោះ ជា ហ៊ា​ប​ហ៊ មួយ​ក្បាល​, កាត​វី​ង​ចំនួន​មួយ និង​កាត​ធានា​រ៉ាប់រង (​ប្រទេស​ថៃ​)​ចំនួន​មួយ ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​បាន​បង្ហើប​ឲ្យ​ដឹង​ថា ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ពួក​ខ្លួន​ពិតជា​បាន​នាំ​ចូល​- នាំ​ចេញ និង​កែ​ច្នៃ​-​ជួញដូរ​អាវុធ​ខុសច្បាប់ ដូច​ជា​អាវុធ​ខ្លី​ពិត (​កាំភ្លើង​មែនទែន​) ចំនួន​១០០​ដើម​, អាវុធ​ខ្លី​ប្រើ​ហ្គា​ស់ និង​អាវុធ​ប្រើ​ខ្យល់​ចំនួន​៣០០​ដើម ទៅ​ចែកចាយ​តាម​បណ្តា​ខេត្ត និង​រាជធានី​ពិតប្រាកដ​មែន (​ភាគច្រើន​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ​) ។ ជនសង្ស័យ​ទាំង​៣​នាក់ សមត្ត​កិច្ច​បាន និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ