ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួ​ស វី​ហ្សា ភ្ជាប់ពាក្យ​ហើយ​ព្រឹក​នេះ ជា​មួយ​កំលោះ​មុខស្រស់​ថ្ពាល់​ខូច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​បំផុត នៅ​ពេល​ដែល​គេ​បានឃើញ​រូបថត​ជា​ច្រើន​សន្លឹក​ដែល​ជា​រូបថត​ភ្ជាប់ពាក្យ​ផ្លូវការ​របស់​តារាចម្រៀង​ល្បីឈ្មោះ សួ​ស វី​ហ្សា ជាមួយ​កំលោះ​មុខស្រស់​ថ្ពាល់​ខូច​ថ​មមី។ ពួក​គេ​បាន​ភ្ជាប់​ស្នេហ៍​ជាមួយ​គ្នា​ជា​ច្រើន​ខែ ដោយ​ចាស់ទុំ​សងខាង​ដឹង​ឭ ហើយ​ម្នាក់​ៗ​សុទ្ធតែ​ឲ្យ​តម្លៃ​ថា…

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​បំផុត នៅ​ពេល​ដែល​គេ​បានឃើញ​រូបថត​ជា​ច្រើន​សន្លឹក​ដែល​ជា​រូបថត​ភ្ជាប់ពាក្យ​ផ្លូវការ​របស់​តារាចម្រៀង​ល្បីឈ្មោះ សួ​ស វី​ហ្សា ជាមួយ​កំលោះ​មុខស្រស់​ថ្ពាល់​ខូច​ថ​មមី។

ពួក​គេ​បាន​ភ្ជាប់​ស្នេហ៍​ជាមួយ​គ្នា​ជា​ច្រើន​ខែ ដោយ​ចាស់ទុំ​សងខាង​ដឹង​ឭ ហើយ​ម្នាក់​ៗ​សុទ្ធតែ​ឲ្យ​តម្លៃ​ថា ជា​បុគ្គល​ល្អ​ដូច​គ្នា​។ បន្ទាប់​ពី​តារាចម្រៀង សួ​ស វី​ហ្សា បាន​បើកចំហ​ស្នេហា​ជា​សាធារណៈ​ជាមួយ​តារា​ម៉ូ​ដែល​ប្រុស ថ​មមី រួច​មក គេ​សង្កេត​ឃើញ​ថា ទំនាក់ទំនង​រវាង​គូស្នេហ៍​មួយគូ​នេះ មាន​ភាព​ស្អិតរ​មួ​ត កាន់តែ​ខ្លាំង​ឡើងជា​លំដាប់​។

ដោយឡែក​ពេល​នេះ តារាចម្រៀង​ស្រី កញ្ញា​សួ​ស វី​ហ្សា និង​លោក​ថ​មមី បាន​សម្រេចចិត្ត​ចូល​រោង​ភ្ជាប់ពាក្យ​នៅ​ព្រឹក​នេះ គឺ​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៩ ក្រោម​វត្តមាន​តារា​សិល្បៈ​ចូលរួម ហើយ​តាម​បណ្តាញ​សង្គម​វិញ មានការ​ភ្ញាក់ផ្អើល​គ្រប់​ៗ​គ្នា ព្រោះតែ​លឿន​ពេក​។

គេ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ទាំង​២​កំណត់​ពា​លា​ចូល​រោង​ជ័យ​ថ្ងៃ​ណា​ឲ្យ​ច្បាស់​នោះ​ទេ​។ តែបើ​តាម​អ្នកគាំទ្រ​វិញ គឺ​ចង់​ឲ្យ​ពួក​គេ​រៀប​ការ​ឆាប់​ៗ ដើម្បី​កុំ​ឲ្យ​នៅ​ជូរ​ផ្អូម គ្រា​ដែល​ចំណង​ស្នេហ៍​រឹង​មាំ​។ ហើយ​មុន​ពេល​ភ្ជាប់ពាក្យ ពួក​គេ​បាន​ទិញ​ផ្ទះ ទិញ​ឡាន ដែល​មើលទៅ​កាន់តែ​ហ៊ឺហារ​ពិតជា​មាន​ហុងស៊ុយ​ល្អ ជោគជ័យ​ទាំង​ស្នេហា និង​មុខរបរ​មែន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ