ប្រទេសចិន ៖ ក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានវិទ្យាចិន កាលពីថ្ងៃទី៦មិថុនាបានផ្ដល់អាជ្ញាប័ណ្ណ5Gសម្រាប់ការប្រើប្រាស់ខាងពាណិជ្ជកម្ម។ ក្រុមហ៊ុនCHINA MOBILE ក្រុមហ៊ុនCHINA BROACASTING NETWORK ក្រុមហ៊ុនCHINA TELECOM ក្រុមហ៊ុនCHINA UNICOMជាក្រុមហ៊ុន៤ដំបូងគេដែលបានទទួលអាជ្ញាប័ណ្ណ5G។
លោកMIAO WEIអនុរដ្ឋមន្ត្រីក្រសួងខាងលើនេះ ក្នុងពិធីប្រគល់អាជ្ញាប័ណ្ណគូសបញ្ជាក់ថា បច្ចេកវិទ្យា5Gនឹងអាចបង្កើតហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាជំនាន់ថ្មីដែលមានDEBITខ្ពស់និងមានលក្ខណៈគ្របដណ្ដប់ទូលំទូលាយ។ លោកបន្តថា បច្ចេកវិទ្យា5Gនឹងផ្ដល់កាលានុវត្តភាពថ្មីៗនិងជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចនុយមេរិករបស់ចិន។ វានឹងជួយជម្រុញដល់ផលិតកម្មរបស់ឧស្សាហកម្មជាច្រើន ហើយនឹងត្រូវប្រើប្រាស់ជាពិសេសក្នុងផ្នែកនានា ដូចជាអីុនធើរណេតឧស្សាហកម្មនិងអីុនធើរណេតរបស់បណ្ដារថយន្តជាដើម។
យោងតាមរបាយការណ៍មួយចេញផ្សាយដោយបណ្ឌិតសភាបច្ចេកវិទ្យាព័ត៌មានវិទ្យានិងគមនាគមន៍ចិនថា 5Gនឹងគ្រប់គ្រងទឹកប្រាក់ដល់ទៅ១០.៦០០ពាន់លានយន់ ប្រមាណជា១.៥៤០ពាន់លានដុល្លារនៃផលិតកម្មសេដ្ឋកិច្ចនិងផ្ដល់ការងារដល់ទៅជាង៣លានរវាងឆ្នាំ២០២០និង២០២៥។
ចិនជានិច្ចកាលបានស្នើដល់បណ្ដាសហគ្រាសចិននិងបរទេស ឲ្យចូលរួមដោយសកម្មក្នុងការកសាង អនុវត្តនិងជម្រុញការផ្ស័ព្វផ្សាយបណ្ដាញ5G ហើយចែករំលែកចំណេះដឹងក្នុងផ្នែកនោះ៕
ចែករំលែកព័តមាននេះ