ហុត​ទឹក សម្លឹង​កាក…វៀតណាម ងាក​ទៅ​រក ចិន ដើម្បី​ឱកាស​ចំណេញ !


ប្រទេស​វៀតណាម ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Viet Nam News កាលពី​ថ្ងៃ​ទី​៥ មិថុនា កន្លង​មក​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​វៀតណាម​ចំនួន​៤០​ក្រុមហ៊ុន​នឹង​ចូលរួម​ការ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង Nanning និង Kunming របស់​ប្រទេស​ចិន នៅ​កំឡុង​ពី​ថ្ងៃ​ទី​១០​ដល់​១៣ មិថុនា ខាង​មុខ​នេះ​ដើម្បី​ស្វែងរក​ឱកាស​នាំ​ចេញ​បើ​ទោះបីជា​ចិន​កំពុង​មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អា​មេ​រិ​ក​ក៏​ដោយ ។ ការ​ធ្វើ​ទស្សនកិច្ច​ខាងលើ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​លើកកម្ពស់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាតិ​ក្នុង​ឆ្នាំ​២០១៩ ដែល​នឹង​មានការ​ចូលរួម​ពី​អ្នកតំណាង​ភ្នាក់ងារ​លើកកម្ពស់​ពាណិជ្ជកម្ម​មក​ពី​តំបន់​ចំនួន​១១​នៅ​ប៉ែក​ខាងជើង ។

ភ្នាក់ងារ​លើកកម្ពស់​ពាណិជ្ជកម្ម (Vietrade) ក្រោម​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម​បាន​ឲ្យ​ដឹង​ថា ទស្សនកិច្ច​នេះ​មាន​គោលដៅ​លើកកម្ពស់​ការ​នាំ​ចេញ​កសិផល គ្រឿង​សមុទ្រ អាហារ​កែ​ច្នៃ និង​សិប្បកម្ម និង​សម្លៀក​បំពាក់​ជាដើម និង​បាន​បន្ថែម​ថា ពួក​គេ​នឹង​ជួយ​ដល់​ក្រុមហ៊ុន​ក្នុងស្រុក​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​យីហោ​ពួក​គេ​ក្នុង​ទីក្រុង​ទាំងនោះ​ផង​ដែរ ។

ក្នុង​កំឡុង​ពេល​នៅ​ប្រទេស​ចិន ក្រុម​ប្រតិភូ​ក្រុមហ៊ុន​នឹង​ចូលរួម​វេទិកា​អាជីវកម្ម​វៀតណាម និង​ប្រទេស​ចិន​នៅ Nanning នៅ​ថ្ងៃ​ទី​១០ មិថុនា និង​ធ្វើ​ទស្សនកិច្ច​ទៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កសិផល​នៅ​ថ្ងៃ​ទី​១១ ផង​ដែរ ។ ពួក​គេ​ក៏​នឹង​ចូលរួម​ការ​តាំង​ពិ​ពណ៌​ពាណិជ្ជកម្ម និង​សន្និសីទ​វិនិយោគ​ទ្រង់ទ្រាយ​ធំ​ក្នុង Kunming នៅ​ថ្ងៃ​ទី​១២ មិថុនា ទៀត​ផង ។

Vietrade បាន​បន្ថែម​ថា លើស​ពី​នេះ​ទៅ​ទៀត​ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​អាស៊ាន Yunnan មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អាស៊ី និង​ផ្សារ​ផ្លែ​ឈើ និង​ផលិតផល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដើម្បី​សិក្សា​ពី​ចំណូលចិត្ត​របស់​ជនជាតិ​ចិន​ជាដើម ។ ក្នុង​កំឡុង​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ​ទំនាក់ទំនង​រវាង​វៀតណាម និង​ខេត្ត​ទាំង​ពីរ​របស់​ប្រទេស​ចិន​បាន​ជួយ​នាំ​យក​ផលិតផល​វៀតណាម​ឲ្យ​កាន់តែ​ជិត​ដៃ​ទីផ្សារ​ប្រទេស​ចិន និង​បាន​នាំ​យក​ផលិតផល​ចិន​មក​កាន់​ទីផ្សារ​អាស៊ាន​ផង​ដែរ ។

បច្ចុប្បន្ន​នេះ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​វៀតណាម និង​ខេត្ត Guangxi របស់​ប្រទេស​ចិន ស្មើ​១​ភាគ​៤​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ពីរ​ទៅ​ហើយ ។ កាលពី​ឆ្នាំ ២០១៨ ការ​ធ្វើ​ពាណិជ្ជកម្ម​បាន​កើន​ដល់ ២៦.៧​ប៊ី​លាន​ដុល្លារ ឬ​កើនឡើង​បាន​៨%​បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ។ កាលពី​ឆ្នាំ​មុន ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​វៀតណាម​និង​ខេត្ត Yunnan របស់​ប្រទេស​ចិន ក៏​បាន​កើនឡើង​១៣%​ដែរ​មក​ស្មើ​៤.១៥​ប៊ី​លាន​ដុល្លារ ៕

ប្រភព ៖ Vietnam News , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ