ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​លី​ត ចំរើន និង​កូយ ឡាយ មិន​ស្ដាយ​កម្លាំង​ដណ្ដើម​ប្រាក់​លាន​ជាមួយ​ថៃ​នៅ​ថ្ងៃស្អែក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង​កម្ពុជា​ពីរ​រូប​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍ ទី​៨ មិថុនា ស្អែក​នេះ​ហើយ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​២​រូប​នេះ​អាច​សម្រេច​គោលដៅ របស់​ខ្លួន​ឬ​យ៉ាងណា…

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង​កម្ពុជា​ពីរ​រូប​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍ ទី​៨ មិថុនា ស្អែក​នេះ​ហើយ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​២​រូប​នេះ​អាច​សម្រេច​គោលដៅ របស់​ខ្លួន​ឬ​យ៉ាងណា ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​នេះ​ហាក់​មាន​វិជ្ជា​គុន​ខ្លាំង​មិនធម្មតា​បែប​ហ្នឹង​នោះ ។

សមាសភាព​កីឡាករ​ដែល​ឡើង​ប្រកួត ដណ្ដើម​ប្រាក់​លាន​នៅ​វេលា​ស្អែក​នេះ​រួម​មាន អេ​លី​ត ចំរើន មក​ពី​ក្លិប​ឆ្មាស​សែន​សុខ​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ សេក​សាន់ ប៉េ​ឡេ​បូ​រី​រ៉ាំ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម និង​កូយ ឡាយ មក​ពី​ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ភី​ត​ងិ​ន​ថង ប្រាន​សង​ហុ​ក ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។

បើ​តាម​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ឱ្យ​ដឹង​ថា កីឡាករ​ថៃ​ទាំង​ពីរ​នាក់​នេះ​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​រួច​មក​ហើយ ។ ជា​ពិសេស​កីឡាករ​ថៃ សេក​សាន់ ប៉េ​ឡេ​បូ​រី​រ៉ាំ តែ​ម្ដង គ្រាន់តែ​គេ​មិន​ធ្លាប់​ជួប​ប្រកួត​ជាមួយ អេ​លី​ត ចំរើន ប៉ុណ្ណោះ​។

កីឡាករ​ថៃ​ម្នាក់​នេះ មាន​ផ្លែ​ប្រយុទ្ធ​ល្អ ទាំង​ស្នៀត កែង​និង​ជង្គង់​ឡើង​ទៅ​អាច​ប្រើ​ការ​បាន​យ៉ាង​ស្ទាត់​ជំនាញ ។ ប៉ុន្តែ​លោក ស៊ន អេ​លី​ត ដែល​ជា​គ្រូបង្វឹក​របស់​អេ​លី​ត ចំរើន បាន​អះអាង​ថា កូនសិស្ស​របស់​លោក ក៏​មិន​អន់​នោះ​ដែរ ព្រោះ​មួយ​រយៈ​មកនេះ​គេ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង​ណាស់ ធ្វើ​ឱ្យ​លោក​មាន​ជំនឿ​ចិត្តច្រើន​ក្នុង​ការ​ដណ្ដើម​យក​ប្រាក់​លាន​ជាមួយ​កីឡាករ​ថៃ​។

ចំណែក កូយ ឡាយ ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ ភី​ត​ងិ​ន​ថង ប្រាន​សង​ហុ​ក លើក​នេះ​វិញ​ក៏​មាន​ជំនឿ​ចិត្ត​ក្នុង​ការ​យកឈ្នះ​កីឡាករ​ថៃ​ដូច​គ្នា ។ កូយ ឡាយ ជា​អ្នក​ប្រដាល់ មួយ​រូប​ដែល​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យ៉ាង​ជោកជាំ ដូច្នេះ​គេ​មិន​បណ្ដោយ​ឱ្យប្រាក់​លាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់ដៃ​កីឡាករ​ថៃ​បាន​ដោយ​ស្រួល​ទេ ។ ទោះបី​យ៉ាងណា កីឡាករ​ថៃ​ជា​ដៃគូ​ប្រកួត​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ដែល​មាន​ល្បិច​ប្រយុទ្ធ​យ៉ាង​ក្រាស់ក្រែល ។ សម្រាប់​ការ​ឈាន​ជើង​ចូល​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​មកនេះ ចាញ់​ភាគតិច​ណាស់ ។ ដូច្នេះ​គូ​នេះ​មិន​អាច​មើល​ស្រាល​លើ​ខាង​ណា​បាន​ឡើយ ខ្លាំង​ប៉ះ​ខ្លាំង​ចាំ​មើល​អ្នក​ណា​ក្លាយជា​ម្ចាស់​ប្រាក់​លាន​លើក​នេះ​។

ក្រៅពី​គូ​ដណ្ដើម​ប្រាក់​លាន​នៅ​មាន​គូ​មិត្តភាព​ជា​ច្រើន​គូ​ទៀត​ដូច​ជា កីឡាករ​សេក ចៅ​ជូត មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ​កីឡាករ សូត្រ ខេ​វិ​ន មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ។ កីឡាករ ឌុន រ៉ា​យ៉ា មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​កីឡាករ ផុ​ន សុខ​វិបុល​មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​កីឡាករ ឡុ​ង វ​ណ្ណា មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ សាយ ស៊ី​ផេង មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ៕ (កែ​សម្រួល​ដោយ​ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ