ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ ចិន​-​អា​មេ​រិ​ក ស៊ីសាច់ហុតឈាម​គ្នា​ជា​គំរូ ម៉ិ​ក​ស៊ិ​ក ​ទៅ​ធ្វើ​រឿង​១​ដល់​ផ្ទះ​អា​មេ​រិ​ក

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​និយាយ​ក្នុង​សេចក្តីរាយការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ កន្លង​មក​ថា មន្ត្រី​ម៉ិ​ក​ស៊ិ​កបាន​ជួប​ជាមួយនឹង​ភាគី​អា​មេ​រិ​ក​ដើម្បី​ចរចា​គ្នា​នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​កាលពី​ថ្ងៃ​ពុធ ក្នុង​គោលដៅ​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ទាក់ទិន​នឹង​ការ​កាត់​បន្ថយពន្ធ​អា​មេ​រិ​កលើ​ផលិតផល​ម៉ិ​ក​ស៊ិ​ក​នៅ​ស​ប្តា​ហ៍​ក្រោយ ។ កាលពី​ស​ប្តា​ហ៍​មុន លោក​ប្រធានាធិបតី…

សហរដ្ឋអាមេរិក​៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​និយាយ​ក្នុង​សេចក្តីរាយការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ កន្លង​មក​ថា មន្ត្រី​ម៉ិ​ក​ស៊ិ​កបាន​ជួប​ជាមួយនឹង​ភាគី​អា​មេ​រិ​ក​ដើម្បី​ចរចា​គ្នា​នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​កាលពី​ថ្ងៃ​ពុធ ក្នុង​គោលដៅ​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ទាក់ទិន​នឹង​ការ​កាត់​បន្ថយពន្ធ​អា​មេ​រិ​កលើ​ផលិតផល​ម៉ិ​ក​ស៊ិ​ក​នៅ​ស​ប្តា​ហ៍​ក្រោយ ។

កាលពី​ស​ប្តា​ហ៍​មុន លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​ដល់​ម៉ិ​ក​ស៊ិ​ក​ឲ្យ​ចេញ​សកម្ម​ភាព​បន្ថែម​ដើម្បី​កាត់​បន្ថយ​ការ​ធ្វើ​អន្តោរ​ប្រវេសន៍​ខុសច្បាប់ ឬ​បង់ពន្ធ ៥% លើ​ផលិតផល​នាំ​ចេញ​ទាំងអស់​ទៅ​កាន់​សហរដ្ឋអាមេរិក​ចាប់ពី​ថ្ងៃ​ចន្ទ ទៅ​និង​អាច​កើន​ដល់ ២៥% ផង​ដែរ​ក្នុងឆ្នាំនេះ ។

ប្រសិនបើ​ពន្ធ​ត្រូវ​បាន​អនុម័ត សហរដ្ឋអាមេរិក នឹង​ត្រូវ​ធ្លាក់​ចូល​ក្នុង​ជម្លោះ​យ៉ាងធ្ងន់ធ្ងរ​ជាមួយនឹង​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​ខ្លួន​ចំនួន​ពីរ​ហើយ ។ ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​កាន់តែ​អន់​ថយ​ក្នុង​កំឡុង​ពេល​មួយ​ខែ​កន្លង​មកនេះ ខណៈ​ដែល​ភាគី​ទាំង​សងខាង​បាន​ដាក់​ពន្ធ​បន្ថែម​លើ​ការ​នាំ​ចេញ ។

ប្រទេស​ម៉ិ​ក​ស៊ិ​ក​ចង់​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម ហើយ​លោក​ប្រធានាធិបតី Andres Manuel Lopez Obrador បាន​និយាយ​ថា លោក​សុទិដ្ឋិនិយម​ថា ការ​ចរចា​នៅ​វ៉ា​ស៊ី​ន​តោន​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​បាន ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោក​ក៏​បាន​ត្រៀមខ្លួន​សម្រាប់​ករណី​ដែល​មិន​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ដែរ ។

មន្ត្រី​ម៉ិ​ក​ស៊ិ​កម្នា​ក់បាន​ឲ្យ​ដឹង​ថា លោក Lopez Obrador មាន​បញ្ជី​ផ្លូវការ​មួយ​ដែល​ចែង​ពី​ផលិតផល​អា​មេ​រិ​ក​ដែល​អាច​នឹង​ជាប់ពន្ធ​ប្រសិនបើ​ត្រូវ​បាន​អនុម័ត ។ ប្រភព​មួយទៀត​បាន​ឲ្យ​ដឹង​ថា បញ្ជី​នេះ​ភាគច្រើន​មាន​រៀបរាប់​ពី​ផលិតផល​ដែល​មក​ពី​រដ្ឋ​ពឹងផ្អែក​លើ​កសិកម្ម និង​ឧស្សាហកម្ម​ដែល​ជា​មូលដ្ឋាន​អ្នកគាំទ្រ​របស់​លោក ត្រាំ ។

គួរ​បញ្ជាក់​ដែរ​ថា មន្ត្រី​គ្រប់គ្រង​ព្រំដែន​អា​មេ​រិ​កបាន​ចាប់ខ្លួន​មនុស្ស​ប្រមាណ​១៣២,០០០​នាក់​ដែល​ឆ្លង​ព្រំប្រទល់​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក​កាលពី​ខែឧសភា ដែល​ជា​ចំនួន​ប្រចាំខែ​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ ។ ភាគច្រើន​នៃ​អ្នក​ទាំងនោះ​គឺជា​គ្រួសារ​ដែល​សុំ​សិទ្ធិ​ជ្រកកោន ។

វា​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ថា ម៉ិ​ក​ស៊ិ​ក​នឹង​ឈានមុខ​ដើម្បី​ដោះស្រាយ​ជម្លោះ​នេះ​ឬទេ ។ ប្រភព​មួយ​បាន​និយាយ​ថា ជម្រើស​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ពិចារណា​រួម​មានការ​រឹត​បន្តឹង​ការ​គ្រប់គ្រង​តាម​ព្រំប្រទល់ និង​ការ​ហ្វឹកហាត់​សន្តិសុខ​រួម​ជាដើម ៕

ប្រភព ៖ Reuters , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ