ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់មែន?​ឈ្លោះគ្នារឿងកាន់លុយវត្ត​ រហូតចង់បណ្តេញព្រះសង្ឃចេញ​ទៀត

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​​រឿង​ទំនាស់​​​កើតឡើង​រវាង​ប្រជាពលរដ្ឋ​២​ក្រុម ដោយមួយ​ក្រុម​បណ្តេញ​ព្រះ​សង្ឃ​ចេញពី​វត្ត​ ហើយមួយ​​ក្រុម​ទៀត​ការពារ​ព្រះ​សង្ឃ ​ដោយសារផ្តើម​ចេញ​ពី​រឿង​ដណ្តើម​គ្នា​កាន់​លុយ​ក្នុង​វត្ត​កើតឡើង​កាលពី​ថ្ងៃ​ទី​០៥​ មិថុនា ​ស្ថិត​ក្នុង​វត្ត​ហ៊ុ​បប្ញស្សី ​ភូមិ​ហ៊ុ​ប​ប្ញស្សី​ ឃុំ​សឿ​…

ខេត្តបន្ទាយមានជ័យ ៖ ​​រឿង​ទំនាស់​​​កើតឡើង​រវាង​ប្រជាពលរដ្ឋ​២​ក្រុម ដោយមួយ​ក្រុម​បណ្តេញ​ព្រះ​សង្ឃ​ចេញពី​វត្ត​ ហើយមួយ​​ក្រុម​ទៀត​ការពារ​ព្រះ​សង្ឃ ​ដោយសារផ្តើម​ចេញ​ពី​រឿង​ដណ្តើម​គ្នា​កាន់​លុយ​ក្នុង​វត្ត​កើតឡើង​កាលពី​ថ្ងៃ​ទី​០៥​ មិថុនា ​ស្ថិត​ក្នុង​វត្ត​ហ៊ុ​បប្ញស្សី ​ភូមិ​ហ៊ុ​ប​ប្ញស្សី​ ឃុំ​សឿ​ ស្រុក​មង្គល​បុរី​ ។

ប្រជាពលរដ្ឋ​១​ក្រុម ​ខាង​អនុ​ភូមិ​ហ៊ុ​បប្ញ​ស្សី​ ដែល​ជាភាគី​​ប្រឆាំង​បាន​​ឱ្យ​ដឹង​ថា​ ពួក​គាត់​បាន​ផ្តិត​មេដៃ​​ប្តឹង​ទៅ​អនុ​គណ​​ស្រុក​ និង​អភិបាលស្រុក​មង្គល​បុរី​ ហើយ​គេ​សុំ​អោយ​​​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ ព្រមទាំង​ព្រះ​សង្ឃ​ដែល​គាំទ្រ​ចៅអធិការ​វត្ត​ត្រូវចេញពី​វត្ត ​ដោយ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​កាន់​លុយ​វត្ត​ ដោយ​មិន​អោយ​គ​ណៈ​កម្ម​ការ ​និង​អាចារ្យវត្ត​បានដឹង​​ការ​ចំណូល​ចំណាយ​ និង​ធ្វើ​ខុស​ពី​សាសនា​ ដែល​ជា​សាសនា​រដ្ឋ​ដែល​ប្រជា​ពល​រដ្ឋ​គោរព​ប្រតិបត្តិ​ ហើយ​ព្រះ​សង្ឃ​គង់​ក្នុង​វត្តមាន​ប្រើ​ដំបង​ឆក់​ទៀត​ផង​ គឺ​ដាច់ខាត់​ត្រូវ​តែ​បណ្តេញ​ចេញពី​វត្ត​ ។

ដោយឡែក​ប្រជាពលរដ្ឋ​១​ក្រុម​ខាង​មេ​ភូមិ​ហ៊ុ​ប​ប្ញស្សី​ដែល​គាំទ្រ​ព្រះសង្ឃ​បាន​បញ្ជាក់​ថា​ ​វត្ត​ហ៊ុ​ប​ប្ញស្សី​នេះ​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៩​ ហើយ​ដី​វត្ត​ត្រូវ​លោក​ជា​អ្នក​ប្រ​គេន ​សម្រាប់​កសាង​វត្ត​ដែល​កសាង​រហូត​ដល់​ពេល​នេះ​ មាន​ព្រះ​​សង្ឃ​គង់​ចាំ​ព្រះ​វស្សា​ចំនួន​៦​អ​ង្ឃ​ ដែល​កសាង​មាន​សាលាឆាន់ និង​សមិ​ទ្ធផល​ច្រើន
​ទៀត ​។ ​

​​ក្នុង​អំឡុង​ថ្ងៃ​ទី​០៣​ មិថុនា​ ឆ្នាំ​២០១៩​ នេះ​ ស្រាប់​តែ​មាន​ប្រជាពលរដ្ឋ​មួយ​​ក្រុម​ ខាង​អនុ​ភូមិ​ហ៊ុ​ប​ប្ញស្សី​
បាន​នាំ​គ្នា​ប្រឆាំង​តវ៉ា​បណ្តេញ​ព្រះ​សង្ឃ​ចេញពី​វត្ត​ទាំងអស់ ​ព្រោះតែ​រឿង​ខឹង​មិន​ឱ្យ​​កាន់​លុយ​ក្នុង​វត្ត​ គឺ​ប្រជា ពល​រដ្ឋ​គាំទ្រ​មិន​អោយ​ក្រុមប្រឆាំង​ដេញ​ព្រះ​សង្ឃ​ចេញពី​វត្ត​ឡើយ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល​វិស័យ​សាសនា ​ដែល​ជា​សាសនា​រដ្ឋ​ប្រជាពលរដ្ឋ​គោរព​ប្រតិបត្តិ​ ។

​លោក យឹ​ម យឿ​ន ប្រធាន​មន្ទី​ធម្មការ​និង​សាសនា​ខេត្តបន្ទាយមានជ័យ​​ថា​ ​ទំនាស់​អ​ធិករ​ដែល​កើតឡើង​ក្នុង​វត្ត​ វា​គ្មាន​អ្វី​ក្រៅពី​ដណ្តើម​គ្នា​កាន់​លុយ​តែ​ប៉ុណ្ណោះ ហើយ​ម្ខាងដែល​ប្រឆាំង​បណ្តេញ​ព្រៈ​គ្រូ​ចៅអធិការ​ចេញពី​វត្ត​ គឺ​វា​មិន​អាច​ឡើយ​ ព្រោះ​មាន​មន្ត្រី​សង្ឃ​ជា​អ្នកគ្រប់គ្រង​អនុវត្ត​ច្បាប់ មុន​និង​បណ្តេញ​ឬឱ្យព្រះ​សង្ឃ​ចេញពី​វត្ត​ ត្រូវ​រក​អង្គហេតុឱ្យ​បាន​ច្បាស់​ តើ​ព្រះ​សង្ឃ​មានកំ​ហុស​អ្វី?

ព្រោះថា​ ការ​ដែល​កាន់​លុយមិន​ថា​ ព្រៈ​សង្ឃឬប្រស​ក់ឡើ​យ​ សំខាន់​វត្ត​មានការ​អភិវឌ្ឍន៍​និង​រីក​ចម្រើន​ហើយ​ចោទ​ព្រះ​សង្ឃ​ក្នុង​វត្តមាន​ដំបង​ឆក់​នោះ ​ការ​ពិតជា​ដំបង​ឆក់​សន្តិសុខ​យក​មក​ផ្ញើ​ ​គ្មាន​អ្វី​ជា​កំហុស
ព្រះ​សង្ឃ​ឡើយ ​អ្នក​ដែល​ព្យាយាម​បណ្តេញ​ព្រះសង្ឃ​ដូច​ជា​បំផ្លាញ​សាសនា​ដូច​គ្នា ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ