ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​ព្រះសង្ឃ​ភ្លេចខ្លួន​ក៏​បាន​លួច​យក​…​ចុង​ក្រោយ​សារភាព​ទើប​ដឹង

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​ដើរ​ចូល​ទៅ​លេង​ក្នុង​បរិវេណ​វត្ត លុះ​ព្រះសង្ឃ​កំពុង​ជាប់រវល់​សូត្រធម៌​ថ្វាយបង្គំ​ព្រះ ភ្លេចខ្លួន​ក៏​បាន​លួច​យក​ទៅ​លក់​ឱ្យ​ឈ្មួញ ហើយ​ត្រូវ​ព្រះសង្ឃ​ប្តឹង​នគរបាល​ឱ្យ​ចាប់​ឃាត់ខ្លួន​តែ​ម្តង ដែល​ហេតុការណ៍​យុវជន​ម្នាក់​ចូល​លួច​ទូរស័ព្ទ​ដៃ​ព្រះសង្ឃ​ក្នុង​វត្ត​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​០៦ ខែមិថុនា…

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​ដើរ​ចូល​ទៅ​លេង​ក្នុង​បរិវេណ​វត្ត លុះ​ព្រះសង្ឃ​កំពុង​ជាប់រវល់​សូត្រធម៌​ថ្វាយបង្គំ​ព្រះ ភ្លេចខ្លួន​ក៏​បាន​លួច​យក​ទៅ​លក់​ឱ្យ​ឈ្មួញ ហើយ​ត្រូវ​ព្រះសង្ឃ​ប្តឹង​នគរបាល​ឱ្យ​ចាប់​ឃាត់ខ្លួន​តែ​ម្តង ដែល​ហេតុការណ៍​យុវជន​ម្នាក់​ចូល​លួច​ទូរស័ព្ទ​ដៃ​ព្រះសង្ឃ​ក្នុង​វត្ត​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​សាលា​ក្រៅ ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ព្រះ​នាម ឡេ​ន មីនា ព្រះ​ជន្ម​៣១​វស្សា ជា​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​សាលា​ក្រៅ ដោយ​បាន​បាត់​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន ០១​គ្រឿង ម៉ាក​VIVO ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ វ៉ា​ត​យ៉ា គុប ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ បច្ចុប្បន្ន​រស់នៅ​ភូមិ​កូនភ្នំ ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ។

ប្រភព​បន្ត​ទៀត​ក្រោយ​ពី​បាន​ធ្វើការ​សាកសួរ​រួច​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ចូល​ទៅ​លួច​ទូរស័ព្ទ​ដៃ​របស់​ព្រះសង្ឃ​ខាងលើ​ពិតប្រាកដ​មែន ហើយ​ទូរស័ព្ទ ដែល​លួច​ខ្លួន​បាន​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​បាត់​ហើយ ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​រៀ​ចំ​សំនុំរឿង​ប​ញ្ជូ​ទៅ​តុលាការ​ឱ្យ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ