លេង​ល្អ​ពេក​ដល់​ថ្នាក់​ក្លឹ​ប​យក្ស​ធំ​ៗ​ទាំង​៤​តាម​ប្រមាញ់​ហ៊ាន​ចាយ​លុយ​សន្ធឹក​ដល់​ទៅ​…


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ James Maddison ប្រាប់​នាយក​ក្លឹ​ប Leicester ថា ខ្លួន​ពិតជា​រីករាយ​ណាស់​ពេល​នៅ​លេង​ជាមួយនឹង​ក្លឹ​ប​នេះ បើ​ទោះបីជា​មាន​ក្លឹ​ប​ធំ​ៗ​បួន​ទៀត មក​ចង់​ចែចូវ​ជាមួយនឹង​ទឹកប្រាក់ ៦០​លាន​ផោន​ក៏​ដោយ ។

Manchester United, Manchester City, Liverpool និង Spurs សុទ្ធតែ​ចង់​មក​ជះ​លុយ​លើ Maddison ក្នុង​តម្លៃ​៦០​លាន​ផោន ដើម្បី​យក​ទៅ​លេង​នៅ​ក្លឹ​ប​របស់​ខ្លួន​សម្រាប់​កីឡាករ​ក្រោម​អាយុ​២១​ឆ្នាំ នៅ​រដូវ​កាល​ក្រោយ ។

មូលហេតុ​ដែល​មាន​អ្នក​ចូល​ចែចូវ​ច្រើន​សម្រាប់​រដូវ​កាល​ក្រោយ គឺ​មក​ពី Maddison លេង​បាន​ល្អ​ខ្លាំង​កាលពី​រដូវ​កាល​មុន ។ គេ​រក​គ្រាប់​បាល់​បាន​៧​គ្រាប់ និង ជួយ​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​៧​ដង ដែល​ត្រូវ​បាន​គេ​ចាត់ទុកជា​កីឡាករ​វ័យក្មេង​ពោរពេញ​ដោយ​សមត្ថភាព ។

ព័ត៌មាន Sun Sport ដឹង​ច្បាស់​ថា Maddison មានចិត្ត​ស្ងប់​ណាស់​ចំពោះ​ការ​នៅ​លេង​បន្ត​ឱ្យ​ក្លឹ​ប​បច្ចុប្បន្ន (Leicester) បើ​ទោះបីជា​មាន​ក្លឹ​ប​ផ្សេង​ចង់បាន​ច្រើន​ក៏​ដោយ ។ គេ​អាច​នឹង​បន្ត​កុងត្រា​ជាមួយនឹង Leicester រយៈពេល​៤​ឆ្នាំ​បន្ត​ទៀត ៕

ប្រភព ៖ Evening Standard , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ