ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ក្នុង​​មួយថ្ងៃ ស្លា.ប់​ និង​​របួសធ្ងន់​ស្រាល​២៧​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​៦ ខែមិថុនា ឆ្នាំ​២០១៩ កើតឡើង​១៣​លើក​(​យប់​៦​លើក​)​ស្លាប់​៣​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១៥​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​៩​នាក់​(​ស្រី​៣​នាក់​) ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​៦ ខែមិថុនា ឆ្នាំ​២០១៩ កើតឡើង​១៣​លើក​(​យប់​៦​លើក​)​ស្លាប់​៣​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១៥​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​៩​នាក់​(​ស្រី​៣​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៥​លើក​,​មិន​គោរព​សិទ្ធិ​៣​លើក​ស្លាប់​១​នាក់​, មិន​ប្រកាន់​ស្តាំ​៤​លើក​ស្លាប់​២​នាក់​,​ស្រវឹង​១​លើក ។​សរុប​ស្លាប់​៣​នាក់​: ម៉ូតូ​៣​នាក់​(​មិន​ពាក់មួក​២​នាក់​) ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៤​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​រថយន្ត​តូច​៤​លើក​ស្លាប់​១​នាក់​,​រថយន្ត​ធំ​និង​ម៉ូតូ​១​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច​និង​រថយន្ត​តូច​១​លើក​, រថយន្ត​តូច​និង​ផ្សេង​ៗ៣​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​២៥​គ្រឿង​នោះ​មាន : ម៉ូតូ​១៤​គ្រឿង​, រថយន្ត​តូច​៨​គ្រឿង​, រថយន្ត​ធំ​១​គ្រឿង​, យាន​ផ្សេង​ៗ២​គ្រឿង ។ យាន​បង្កហេតុ​: ម៉ូតូ​៦​លើក​, រថយន្ត​តូច​៦​លើក​, រថយន្ត​ធំ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៦​លើក​,​ផ្លូវ​ខេត្ត​៧​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : រាជធានី​ភ្នំពេញ​៦​លើក​ស្លាប់​២​នាក់​របួស​៩​នាក់​(​ស្រី​២​នាក់​) និង​ខេត្ត​ត្បូងឃ្មុំ​១​លើក​ស្លាប់ ស្រី​១​នាក់​របួស​២​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៣០១៦​គ្រឿង​(​ម៉ូតូ​៦៧%) មធ្យោបាយ​ល្មើស​៥០៧​គ្រឿង​(៦៩%) អប់រំ​១៨៥​គ្រឿង​(​ម៉ូតូ​៣៦%) មធ្យោបាយ​ពិន័យ​៣២២​គ្រឿង (​ម៉ូតូ​១០០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៧៨​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​១៨៥៥​គ្រឿង អប់រំ​៩៥​គ្រឿង ពិន័យ​ចំនួន​សរុប​២២៧​គ្រឿង (​មួក​១៦១​គ្រឿង កញ្ចក់​៦០​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ៦​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ