ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បា.ញ់​ដោយ​ជោគជ័យ​កាំជ្រួច​មួយ​ពី​សមុទ្រ

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​៥ ​មិថុនា បាន​បាញ់​សាក​ប្រកបដោយ​ជោគជ័យ​នូវ​កាំជ្រួច​មួយ ចេញពី​ទីតាំង​បាញ់​បង្ហោះ​ចល័ត​ក្នុង​សមុទ្រ​លឿង នា​ដែនទឹក​ខេត្ត​សាន​ដុ​ង ដោយ​បញ្ជូន​ទៅ​កាន់​ទី​អវកាស​នូវ​ផ្កាយ​រណប​២ សម្រាប់​ពិសោធ​ខាង​បច្ចេកវិទ្យា ព្រមទាំង​ផ្កាយ​រណប​ពាណិជ្ជកម្ម​៥​ទៀត​។…

ប្រទេស​ចិន ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​៥ ​មិថុនា បាន​បាញ់​សាក​ប្រកបដោយ​ជោគជ័យ​នូវ​កាំជ្រួច​មួយ ចេញពី​ទីតាំង​បាញ់​បង្ហោះ​ចល័ត​ក្នុង​សមុទ្រ​លឿង នា​ដែនទឹក​ខេត្ត​សាន​ដុ​ង ដោយ​បញ្ជូន​ទៅ​កាន់​ទី​អវកាស​នូវ​ផ្កាយ​រណប​២ សម្រាប់​ពិសោធ​ខាង​បច្ចេកវិទ្យា ព្រមទាំង​ផ្កាយ​រណប​ពាណិជ្ជកម្ម​៥​ទៀត​។

កាំជ្រួច​LONGUE MARCHE-11​ត្រូវ​បាញ់​ចេញ​នា​វេលា​ម៉ោង​១២​និង​៦​នាទី​ម៉ោង​ក្នុងស្រុក ចេញពី​ទីតាំង​បាញ់​បង្ហោះ​ចល័ត​លើ​ផ្ទៃសមុទ្រ​។ នោះ​ជា​ការ​បាញ់​បង្ហោះ​កាំជ្រួច​អវកាស​លើក​ដំបូង​របស់​ចិន ចេញ​ពីលើ​ផ្ទៃសមុទ្រ​ហើយ​ជា​បេសកកម្ម​កាំជ្រួច​បញ្ជូន​ប្រភេទ​LONGUE MARCHE​លើក​ទី​៣០៦​។

ការ​បាញ់​បង្ហោះ​កាំជ្រួច​បញ្ជូន​មួយ​ចេញពី​ទីតាំង​បាញ់​បង្ហោះ​លើ​ផ្ទៃសមុទ្រ មាន​ផលប្រយោជន៍​ច្រើន បើ​ប្រៀបធៀប​ទៅ​នឹង​ការ​បាញ់​បង្ហោះ​នៅ​លើ​ដី​។ បាន​ន័យ​ថា​វា​ចំណាយ​ប្រេងឥន្ធនៈ​និង​ថាមពល​តិច​។ ចំណែក​ការ​ធ្លាក់់​បំណែក​កាំជ្រួច​ក៏​មាន​គ្រោះថ្នាក់​តិច​ដែរ​។

ម្យ៉ាងទៀត​ការ​បាញ់​កាំជ្រួច​ក្នុង​សមុទ្រ កាត់​បន្ថយ​តម្លៃ​នៃ​ការ​បាញ់​បង្ហោះ ព្រមទាំង​អាច​ឆ្លើយ​តប​ទៅ​នឹង​សំណើ​នានា​កាន់តែ​ច្រើន ក្នុង​ការ​បាញ់​បញ្ជូន​ផ្កាយ​រណប សម្រាប់​បណ្ដា​ប្រទេស ដែល​ចូលរួម​ក្នុង​ការ​ផ្ដួចផ្ដើម​គំនិត​ផ្លូវ​សូត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ