ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើក​រថយន្ត​បុក​មនុស្ស​ស្លា.ប់ និង​របួស​ច្រើន​នាក់ ត្រូវ​តុលាការ​សម្រេច​ហើយ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៩ លោកស្រី ពេ​ជ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​អ្នកបើកបរ​រថយន្ត​ម្នាក់​បើក​បុក​ម៉ូតូ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់…


ខេត្តកណ្តាល ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៩ លោកស្រី ពេ​ជ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​អ្នកបើកបរ​រថយន្ត​ម្នាក់​បើក​បុក​ម៉ូតូ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសស្រាល​ពី​នាក់ នៅ​ស្រុក​កៀនស្វាយ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ «​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រ​យ​ត្ន័ បណ្តាល​អោយរ​បួស និង​ស្លាប់​អ្នក​ដទៃ​»​។

ដែល​ហេតុការណ៍​ខាងលើ​បាន​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំនុច​លើ​ផ្លូវជាតិ​លេខ​១ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៣-៤៤ ភូមិ ព្រែក​ត្រែង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត កណ្តាល តាម​មាត្រា​៨៣​និង​៨៥ នៃ​ច្បាប់​ស្តី​ពី​ចរាច​ណ៍​ផ្លូវគោក​។

ជនជាប់ចោទ​ឈ្មោះ​ម៉ុ​ន ណាត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​សំបូរ ឃុំ កក់ ស្រុក​ពញាក្រែក ខេត្តកំពង់ចាម ។

គួរ​រំលឹក​ថា មាន​រថយន្ត​១​គ្រឿង ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ប្រផេះ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AA- ០២២៨ បើកបរ​ពី​ទិស​ដៅ​អ្នក​លឿង​ទៅ​ភ្នំពេញ តាម​ផ្លូវជាតិ​លេខ​១ លុះ​ពេល​បើក​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ បាន​បុក​ពីក្រោយ​ម៉ូតូ​ម៉ាក ស៊ី​ធី ធុន​សេ​១០០ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ឃ​-៧៨៧៣ កណ​១ បើកបរ​ដោយ​ឈ្មោះ ភិន សុខ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង និង​មាន​ឌុ​ប​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់ ក្នុង​នោះ​ម្នាក់​ឈ្មោះ ឡូយ គង់ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ភូមិ ព្រៃ​ក្រាំង ឃុំ ព្រៃ​ពោន ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង និង​ម្នាក់​ទៀត​ឈ្មោះ សន ហឿ​ន ភេទ​ស្រី អាយុ ៥៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​តា​មាស ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ដែល​បើកបរ ស្រប​ទិស​គ្នា ។

ក្នុង​ហេតុការណ៍​ខាងលើ​នេះ បណ្ដាល​អោយ​អ្នកបើកបរ​ម៉ូតូ​ម្នាក់​រង​របួសស្រាល និង​ឈ្មោះ សន ហឿ​ន រង​របួសស្រាល ត្រូវ​បាន​គេ​បញ្ជូន​មក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​សំរោង​ធំ ចំណែក​ឈ្មោះ​ឡូយ គង់ របួសធ្ងន់​ពេក ហើយ​ក៏​បាន​ស្លាប់​នៅ​មណ្ឌល​សុខភាព​ឃុំ​សំរោង​ធំ រីឯ​ម៉ូតូ​បាន​រង​ការ​ខូចខាត​ធ្ងន់ និង​រថយន្ត​ខូច​ស្រាល ហើយ​អ្នកបើកបរ​រថយន្ដ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ