ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​វ័យ​៧៤​ឆ្នាំ​ម្នាក់​ជួប​គ្រោះ​ថ្នាក់លើ​ផ្លូវជាតិ​លេខ​៧យ៉ាង​រន្ធត់​

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​មនុស្ស​២​នាក់​ទៀត​បាន​រង​របួសស្រាល ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ដែល​បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥០-១៥១ ត្រង់​ចំណុច​មុខ​ឃ្លាំង​លក់​គ្រឿងសំណង់​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ថ្នល់​ថ្មី សង្កាត់​វិហារ​ហ្លួង ក្រុង​សួង…

ខេត្ត​ត្បូងឃ្មុំ ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​មនុស្ស​២​នាក់​ទៀត​បាន​រង​របួសស្រាល ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ដែល​បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥០-១៥១ ត្រង់​ចំណុច​មុខ​ឃ្លាំង​លក់​គ្រឿងសំណង់​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ថ្នល់​ថ្មី សង្កាត់​វិហារ​ហ្លួង ក្រុង​សួង កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៥ មិថុនា ឆ្នាំ​២០១៩ ។

លោក​វរ​សេនី​យ៍ទោ​ឆៃ សុ​ខុន អធិការរង​នគរបាល​ក្រុង​សួង ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​ឲ្យ​ដឹង​ថា
ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សយ សុខ​ហេង ភេទ​ស្រី អាយុ​៧៤​ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​កើតហេតុ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ ១B-១៤៣៤ ។ ចំណែក​ភាគី​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់​ម៉ាក​អុិច​សេន​ធើ​រ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ អេ​ល មូ​ស្តា​រ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម បាន​របួសស្រាល និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ សារី រ៉​សាក អាយុ​១៥​ឆ្នាំ បាន​រង​របួសស្រាល ។ អ្នក​ទាំង​២​រស់នៅ ភូមិ​អង្គជា ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ។

លោក​អធិការរង​នគរបាល​ក្រុង​សួង​ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា មុន​ពេល​កើត​ហេតុ គេ​ឃើញ​ស្ត្រី​ចំណាស់​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ធ្វើ​ដំណើរក្នុង​ទិស​ដៅ​ពី​លិច​មក​កើត និង​បាន​បត់​ឆ្លងផ្លូវ​ដើម្បី​ឆ្ពោះទៅ​ផ្ទះ​របស់​ខ្លួន ស្រប​ពេល​នោះ​ក៏​មាន​ម៉ូតូ​ម៉ាក​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់​ម៉ាក​អុិច​សេន​ធើ​រ ពណ៌​ខ្មៅ បើក​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា មក​ដល់​បាន​បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​ស្ត្រី​ចំណាស់​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​វ៉េវ ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ភាគី​ខាង​ម៉ូតូ​ម៉ាក​អ៊ិ​ច​សេន​ធើ​រ​ចំនួន​២​នាក់​បាន​រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ទៅ​សាច់ញាតិ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នកបើកបរ​ម៉ូតូ​ម៉ាក​អុិច​សេន​ធើ​រ​ត្រូវ​បាន​កម្លាំង​ជំនាញ​បំពេញបែបបទ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់វិធានការ​តាម​ច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ