ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​គួរ​ឱ្យ​សរសើរ​មែន​! រោងចក្រ​ផលិត​ដំណាប់​ផ្លែ​ឈើ​របស់​កម្ពុ​ជាដំបូង​គេ​បង្អស់​ដែល​បង្កើត​ដោយ​ស្នាដៃ​កូន​ខ្មែរ កំពុង​វាយ​លុក​នៅ​លើ​ទីផ្សារ​ក្រៅប្រទេស​យ៉ាង​ខ្លាំង​ក្លា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បានដឹង​តិចតួច​អំពី​វត្តមាន​របស់​ផលិតផល​ដំណាប់​ផ្លែ​ឈើ​ប្រកបដោយ​គុណភាព​ខ្ពស់ ផលិត​ក្នុង​ប្រទេស​កម្ពុជា​ដោយ​វិនិយោគិន​ខ្មែរ​នោះ ផលិតផល​ដំណាប់​ផ្លែ​ឈើ​ផលិត​ក្នុងស្រុក​របស់​ក្រុមហ៊ុន គី​រី​រម្យ​ហ្វ៊ូ​ដ ប្រដាក់​សិន (Kirirom Food Production)…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បានដឹង​តិចតួច​អំពី​វត្តមាន​របស់​ផលិតផល​ដំណាប់​ផ្លែ​ឈើ​ប្រកបដោយ​គុណភាព​ខ្ពស់ ផលិត​ក្នុង​ប្រទេស​កម្ពុជា​ដោយ​វិនិយោគិន​ខ្មែរ​នោះ ផលិតផល​ដំណាប់​ផ្លែ​ឈើ​ផលិត​ក្នុងស្រុក​របស់​ក្រុមហ៊ុន គី​រី​រម្យ​ហ្វ៊ូ​ដ ប្រដាក់​សិន (Kirirom Food Production) កំពុង​បង្ហាញ​ភាព​លេចធ្លោ​របស់​ខ្លួន​និង​ទទួល​បានការ​គាំទ្រ​នៅ​លើ​ទីផ្សារ​អន្តរជាតិ ។

តើ​លោក​អ្នក​បាន​ធ្លាប់​បានដឹង​អ្វីខ្លះ​អំពី​ផលិតផល​ដំណាប់​ផ្លែ​ឈើ​ផលិត​ក្នុងស្រុក​ខ្មែរ? ក្រុមហ៊ុន គី​រី​រម្យ​ហ្វ៊ូ​ដ ប្រដាក់​សិន គឺជា​ក្រុមហ៊ុន​ដែល​វិនិយោគ​ដោយ​កូន​ខ្មែរ តាម​រយៈ​ការ បោះទុន​បង្កើត​រោងចក្រ​ផលិត​ដំណាប់​ផ្លែ​ឈើ ក្នុង​គោលបំណង​ប្រែក្លាយ​កសិផល​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ស្វាយកែវ​រមៀត ខ្នុរ ម្នាស់ ល្ហុង ក៏​ដូច​ជា​ចេក​ជាដើម ដែល​ពិបាក​រក​ទីផ្សារ ឬ​ត្រូវ​បាន​ឈ្មួញ​បន្ថោក​តម្លៃ​ក្នុង​រដូវ​ប្រមូល​​ផល ទៅ​កែ​ច្នៃ​ទៅ​ជា​ផ្លែ​ឈើ​ក្រៀម ឬ​ដំណាប់​ផ្លែ​ឈើ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្រៅប្រទេស​ផង និង​ក្នុងស្រុក​ផង ។

ជាមួយ​មហិច្ឆតា​ក្នុង​ការ​ណែនាំ​ផលិតផល​ដំណាប់​ផ្លែ​ឈើ​លើ​ឆាក​អន្តរជាតិ​នោះ វិនិយោគិន​ខ្មែរ ម្ចាស់ ក្រុម​ហ៊ុន គី​រី​រម្យ​ហ្វ៊ូ​ដ ប្រដាក់​សិន បាន​ខិតខំ​ប្រែក្លាយ​ដំណាប់​ផ្លែ​ឈើ​ខ្មែរ ឲ្យ​ទៅ​ជា​ម៉ាក់​ផលិតផល​ផ្លែ​ឈើ​ដ៏​ល្បីឈ្មោះ (world class) ដោយ​ប្រើ​វិធីសាស្ត្រ​ដាំ​ដុះ​តាម​បែប​ធម្មជាតិ ការ​ផលិត​ប្រកបដោយ​អនា​ម័យ គុណភាព​ខ្ពស់ ការ​វិច​ខ្ចប់​ត្រឹមត្រូវ​តាម​ស្តង់ដារ ព្រមទាំង​រសជាតិ​ធម្មជាតិ មិន​លាយ​ពណ៌ ឬ​បន្ថែម​ក្លិន ទើប​ធ្វើ​ឲ្យ​វត្តមាន​របស់​ដំណាប់​ផ្លែ​ឈើ​ខ្មែរ​របស់ ក្រុមហ៊ុន គី​រី​រម្យ​ហ្វ៊ូ​ដ ប្រដាក់​សិន ទើប​ដណ្តើម​បាន​ចំណែក​ទីផ្សារ​ជា​ច្រើន​ប្រទេស​ជុំវិញ​ពិភពលោក ។

ដោយ​ភាព​ជឿជាក់​អំពី​ផលិតផល​ដែល​ចេញពី​រោងចក្រ​របស់​ខ្លួន​ប្រកបដោយ​គុណភាព ក្រុមហ៊ុន បាន​នាំ​ចេញ​នូវ​ដំណាប់​ផ្លែ​ឈើ​ខ្មែរ ទៅ​កាន់​ទីផ្សារ​នៃ​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​ក្នុង​នោះ​រួម​មាន ៖ ប្រទេស​អូស្ត្រាលី​, ចិន​, សាធារណរដ្ឋ​ឆែក​, ជប៉ុន​, ហុងកុង​, កូរ៉េ​, ហ្វី​លី​ពី​ន​, តៃវ៉ាន់​, ថៃ​, ចក្រភព​អង់គ្លេស​, សហរដ្ឋអាមេរិក និង​ប្រទេស​វៀតណាម ជាដើម ។

​អ្វី​ដែល​ធ្វើ​ឱ្យ​យើង​ចាប់អារម្មណ៍​ខ្លាំង​បំផុត​នោះ គឺ​បច្ចុប្បន្ន​ផលិតផល​ដ៏​ល្បីឈ្មោះ​របស់​ក្រុមហ៊ុន Kirirom Food Production នេះ​ក៏​បាន​ចែកចាយ និង​ដាក់​លក់​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ផង​ដែរ ដោយ​ទទួល​បាន​នូវ​ការ​គាំទ្រ​ទាំង​គុណភាព និង​រសជាតិ ហើយ​ដែល​គេ​អាច​រក​ទិញ​បាន​នៅ​តាម​បណ្តា​ផ្សារ​ទំនើប​, មី​នី​ម៉ាត និង​តាម​បណ្តា​អ្នក​ចែកចាយ​នៅ​ក្នុង​ប្រទេស​ផង​ដែរ ។

​លើស​ពី​នេះ​ទៅ​ទៀត​ក្រុមហ៊ុន Kirirom Food Production គឺជា​រោងចក្រ​ផលិត​ដំណាប់​ផ្លែ​ឈើ​ដំបូង​គេ​បង្អស់​ដែល​ទ​ទូល​បាន​ស្ដង់ដា​បញ្ជាក់​ទៅ​លើ​គុណភាព​និង​អ​នា​យ័ ដោយ​ទទួលស្គាល់​ជា​អន្តរជាតិ​ជា​ច្រើន​ដូច ៖ វិញ្ញាបនបត្រ ស​៥(5s) GMP HACCP ISO22000:2005 Kosher និង​Halal និង​ការ​ប្តេជ្ញា​យក វិញ្ញាបនបត្រ BRC ដែល​ជា​ស្ដង់ដា​ខ្ពស់​បំផុត ក្នុង​ពេល​ខាង​មុខ​នេះ​៕

https://www.facebook.com/kiriromfoodproduction/ ។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ