ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! រអិល​ជើង​ធ្លាក់ទឹក​បោក​ក្បាល​ជាមួយនឹង​គល់ឈើ​ស្លា.ប់

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សាកសព​បុរស​ម្នាក់​ត្រូវ​បាន​អ្នក​ភូមិ​និង​ក្រុម​គ្រួសារ​ស្រង់​ចេញពី​ច្រាំង​ទន្លេ ដោយ​ជន​រង​គ្រោះ​បាន​ផឹកស្រា​ស្រវឹង​ជោក​ខ្លួន ហើយ​បាន​បម្រុង​ចុះ​ងូតទឹក ក៏​រអិល​ជើង​ធ្លាក់ទឹក​បោក​ក្បាល​ជាមួយនឹង​គល់ឈើ បណ្តាល​ឲ្យ​លង់​ស្លាប់ ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា…

ខេត្តក្រចេះ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សាកសព​បុរស​ម្នាក់​ត្រូវ​បាន​អ្នក​ភូមិ​និង​ក្រុម​គ្រួសារ​ស្រង់​ចេញពី​ច្រាំង​ទន្លេ ដោយ​ជន​រង​គ្រោះ​បាន​ផឹកស្រា​ស្រវឹង​ជោក​ខ្លួន ហើយ​បាន​បម្រុង​ចុះ​ងូតទឹក ក៏​រអិល​ជើង​ធ្លាក់ទឹក​បោក​ក្បាល​ជាមួយនឹង​គល់ឈើ បណ្តាល​ឲ្យ​លង់​ស្លាប់ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នគរបាល​បាល​ស្រុក​សំបូរ​និយាយ​ថា សព​ជន​រង​គ្រោះ​ឈ្មោះ​ស្រែ ប៊ុ​ន​ធឿ​ន អាយុ​៣៧​ឆ្នាំ រស់នៅ​ឃុំ​សំបូរ ស្រុក​សំបូរ មាន​ស្នាម​ជាំ​លើ​ដងខ្លួន និង​ក្បាល ដែល​នគរបាល សន្និដ្ឋាន​ថា ជន​រង​គ្រោះ​បាន​រអិល​ជើង​ធ្លាក់ទឹក​បោក និង​កំណាត់ឈើ ។

នគរបាល​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ​ល្ងាច​ថ្ងៃ​ទី​៥ មិថុនា​នេះ ជន​រង​គ្រោះ​បាន​ផឹកស្រា ស្រវឹង​ជាមួយ និង​អ្នក​នៅ​ក្នុងភូមិ​ស្រវឹង​ជោក​ខ្លួន ។ បន្ទាប់​ពី​ស្រវឹង​ជន​រង​គ្រោះ​បាន​ដើរ​ឆ្ពោះ ទៅ​ងូតទឹក​ទន្លេ​តែ​ម្នាក់ឯង ។ នៅ​ពេល​ទៅ​ដល់​មាត់ច្រាំង ក្នុង​អាការ​ស្រវឹង​ធី​ង​ធោ​ង ទប់ខ្លួន​មិន​នឹង ជន​រង​គ្រោះ​ក៏​រអិល​ជើង​ពីលើ​ច្រាំង​ធ្លាក់​ចូល​ទៅ​ក្នុង​ទន្លេ​បោក​ក្បាល​ជាមួយ និង​កំណាត់ឈើ​នៅ​ក្នុង​ទឹក បណ្តាល​ឲ្យ​ស្លាប់​តែ​ម្នាក់ឯង​គ្មាន​ន​ណា​ដឹង ។

ភ្លាម​ៗ​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​ន​ណា​ដឹង​ថា ធ្លាក់ទឹក​នោះ​ទេ ។ តែ​ដោយ​មានការ​សង្ស័យ​ពី​ក្រុម​គ្រួសារ ក្រោយ​ពេល​បាត់​ខ្លួន​មិនឃើញ​អ្នក​ភូមិ​ការ​ចុះ​រាវរក និង​បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ស្លាប់​ក្នុង​ទឹក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ