ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ ! Eden Hazard ក្លាយជា​មាន់​ថ្មី Real Madrid ហើយ​ក្នុង​តម្លៃ​…

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លឹ​ប​តោ​ខៀវ Chelsea បាន​សម្រេច​ទទួលយក​តម្លៃ​ដែល Real Madrid ហ៊ាន​ឱ្យមក​លើ​កីឡាករ…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លឹ​ប​តោ​ខៀវ Chelsea បាន​សម្រេច​ទទួលយក​តម្លៃ​ដែល Real Madrid ហ៊ាន​ឱ្យមក​លើ​កីឡាករ Eden Hazard ស្រប​ពេល​នឹង​ការ​ទិញ​ដូរ​កីឡាករ​ជិត​ដល់ទី​បញ្ចប់ ។

កន្លង​មក​ក្លឹ​ប​តោ​ខៀវ​ទទូច​ចង់បាន​ថ្លៃ​១១៥​លាន​ផោន សម្រាប់​តម្លៃ​របស់ Eden Hazard ។ នេះ​ក៏​ដោយសារ​តែ​កីឡាករ​វ័យ​២៨​ឆ្នាំ​នៅ​ជាប់​កុងត្រា​ជាមួយនឹង​ក្លឹ​ប​មួយ​ឆ្នាំ​ទៀត ។ ក្រោយ​ពី Chelsea ឈ្នះ​ការ​ប្រកួត Europa League វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយនឹង Arsenal ក្នុង​លទ្ធផល 4-1 កីឡាករ Hazard បាន​ប្រាប់​ថា ខ្លួន​នឹង​ចាក​ចេញពី​ក្លឹ​ប​ដែល​កំពុង​នៅ​លេង​សព្វថ្ងៃ ។

កីឡាករ​រូប​នេះ​មាន​ទំនោរ​ទៅ​ខាង​ក្លឹ​ប Real Madrid ដោយ​រូបគេ​តែងតែ​សរសើរ​ពី​គ្រូបង្វឹក Zidane រហូត​មក ។ នៅ​ស​ប្តា​ហ៍​មុន ថ្នាក់ដឹកនាំ​ក្លឹ​ប Real លោក Jose Angel Sanchez បាន​ហោះ​ទៅ​ទីក្រុង​ឡុ​ង​ដ៍ ដើម្បី​និយាយ​ថ្លៃ​យក Hazard មក​ក្លឹ​ប តែ​មិន​បាន​ផល​ដោយសារ​តែ​គេ​ទារ​ថ្លៃ​ពេក ។ មក​ដល់​ពេល​នេះ ក្លឹ​ប​ទាំង​ពីរ​ក៏​រកបាន​តម្លៃ​មួយ​នៅ​កណ្តាល ដែល​អាច​ទទួលយក​បាន​រៀងខ្លួន ។ គេ​ព្រម​លក់ Hazard ក្នុង​តម្លៃ​៨៨.៥​លាន​ផោន ៕

ប្រភព ៖ Thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ