ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ Arsenal ហ៊ាន​តែ​ប្រហែសតារា​ឆ្នើម​រូប​នេះ​អាច​ត្រូវ​ Barcelona ឆក់​បាត់

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona បាន​កំណត់​មុខសញ្ញា​ចង់បាន​កីឡាករ Sead Kolasinac របស់​ក្លឹ​ប​កាំភ្លើង​ធំ…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona បាន​កំណត់​មុខសញ្ញា​ចង់បាន​កីឡាករ Sead Kolasinac របស់​ក្លឹ​ប​កាំភ្លើង​ធំ Arsenal សម្រាប់​យក​មក​លេង​នៅ​រដូវ​កាល​ក្រោយ ។ ក្លឹ​ប​អ្នកមាន​បុណ្យ​កំពុង​តែ​ចង់បាន​កីឡាករ​មក​ដាក់​លេង​នៅ​តំបន់​ស្លាប​ឆ្វេង​ខាងក្រោយ ដើម្បី​មក​បង្គ្រប់​ជើង​ជាមួយនឹង Jordi Alba ។

ព័ត៌មាន Mundo Deportivo បាន​ប្រាប់​ថា Kolasinac របស់ Arsenal ត្រូវ​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ដែល Barcelona ចង់បាន​ដោយ​ហ៊ាន​ឱ្យ​ថ្លៃ​ដល់​២០​លាន​ផោន ។ ជាមួយ​គ្នា​នេះ​ដែរ Barcelona ក៏​បាន​បញ្ចេញ​ឈ្មោះ​កីឡាករ​៧​រូប​ទៀត​ដែល​គេ​ចង់បាន​មក​លេង​នៅ Camp Nou រដូវ​កាល​ក្រោយ ក្នុង​នោះ​មាន​ដូច​ជា ៖

ទី​១-​កីឡាករ Wendell របស់ Bayer Leverkusen, ទី​២-​កីឡាករ Raphael Guerreiro របស់ Borussia Dortmund, ទី​៣-​កីឡាករ Junior Firpo របស់ Real Betis, ទី​៤-​កីឡាករ Filipe Luis របស់ Atletico Madrid, ទី​៥-​កីឡាករ Alex Telles របស់ Porto, ទី​៦-​កីឡាករ Juan Bernat របស់ PSG និង​ទី​៧-​កីឡាករ Kieran Tierney របស់ Celtic ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ Kolasinac កាលពី​ខែមេសា បាន​ចេញ​មុខ​ប្រាប់​ថា ខ្លួន​ពិតជា​ពេញចិត្ត​នឹង​នៅ​លេង​ឱ្យ Arsenal ណាស់ តែ​នរណា​ទៅ​ដឹង​ច្បាស់​ទៅ​ថា គេ​ពិតជា​អាច​នៅ​លេង​កន្លែង​ចាស់​នៅ​ពេល​ដែល Barcelona ចង់បាន​យក​ទៅ​កន្លែង​ថ្មី​បែប​នេះ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ