ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ប្រាប់​ថា​ទៅ​ដូរ​ម្សៅលាបមុខ​មួយ​ភ្លែត ស្រាប់តែ​បាត់​សូន្យឈឹង​រហូត​​ដល់​ពេល​នេះ

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យុវតី​ម្នាក់​បាន​បាត់​ខ្លួន​ពី​ផ្ទះ​ដោយ​គ្មាន​ដំណឹង ធ្វើ​អោយ​ឪពុក​កាន់​រូបថត​ទៅ​រក​សម​ត្ថកិច្ច​អោយ​ជួយ​ស្រាវជ្រាវ​តាម​រក និង​សូម​អោយ​កូនស្រី​វិល​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ឪពុក​ម្តាយ​អះអាង​ថា ទោះបីជា​មានរឿង​អ្វី​ក៏​លើកលែង​អោយ​ដែរ​។ សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ទង​បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា…

ខេត្តកំពង់ស្ពឺ ៖ យុវតី​ម្នាក់​បាន​បាត់​ខ្លួន​ពី​ផ្ទះ​ដោយ​គ្មាន​ដំណឹង ធ្វើ​អោយ​ឪពុក​កាន់​រូបថត​ទៅ​រក​សម​ត្ថកិច្ច​អោយ​ជួយ​ស្រាវជ្រាវ​តាម​រក និង​សូម​អោយ​កូនស្រី​វិល​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ឪពុក​ម្តាយ​អះអាង​ថា ទោះបីជា​មានរឿង​អ្វី​ក៏​លើកលែង​អោយ​ដែរ​។

សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ទង​បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា ២០១៩ មាន​បុរស​ម្នាក់​ឈ្មោះ ឡុ​ង សាត អាយុ ៥៥​ឆ្នាំ រស់នៅ​ភូមិ​អង្គ​តាន​ន ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​រលាំងគ្រើល​ថា​បាន​បាត់​កូន​ឈ្មោះ សួន ស្រី​តា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ។

តាម​ប្រភព​ពី​ឪពុក​​យុវតី​ដែលបាត់ខ្លួន​ខាងលើ​បាន​រៀបរាប់​ថា កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២ មិថុនា ២០១៩ កូនស្រី​របស់​គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា ធុន​C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ ១I-៧៤៦៨ ចេញពីផ្ទះ​ដោយ​ប្រាប់​ពួក​គាត់​ជា​ឪពុក​ម្ដាយ​ថា ទៅ​ដូរ​ម្សៅលាបមុខ​មួយ​ភ្លែត ហើយ​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ចាប់តាំងពី​នោះ​មក កូនស្រី​មិន​បាន​ត្រឡប់​មក​ផ្ទះ​វិញ​នោះ​ទេ ធ្វើ​អោយ​ពួក​គាត់​ជា​ឪពុក​ម្តាយ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុវត្ថិភាព​របស់​កូនស្រី ព្រោះ​នាង​មាន​វ័យក្មេង​អាច​ចាញ់បោក​ការ​លួងលោម​របស់​ជនខិលខូច ហើយ​ការ​បាត់​ខ្លួន​កូនស្រី​នេះ​រហូត​មក​ដល់​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១៩ មិន​ទាន់​ឃើញ​ត្រឡប់​មក​ដល់​ផ្ទះ​នៅឡើយ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បើ​ទោះជា​យ៉ាងនេះ​ក្តី ក្នុង​នាម​ពួក​គាត់​ជា​ឪពុក​ម្តាយ​សូម​អោយ​កូន​វិល​ត្រឡប់​មក​ផ្ទះ​វិញ បើ​ទោះជា​មានរឿង​អ្វី​កើតឡើង​ចំពោះ​កូន ក៏​ពួក​គាត់​ជា​ឪពុក​ម្តាយ​មិន​ប្រកាន់​ទោសពៃរ៍​អ្វី​ឡើយ​។

ពាក់​ព័​ន្ឋ​នឹង​ករណី​បាត់​យុវតី​ម្នាក់​ខាងលើ​នេះ​ដែរ លោក​ឧត្តមសេនីយ៍ទោ​សម សា​មួន ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជាក់​ថា រហូត​មក​ដល់​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០១៩​នេះ នៅ​មិន​ទាន់​ឃើញ​នាង​វិល​មក​ផ្ទះ​វិញ​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ