ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណត់ថ្ងៃប្រកាសសាលក្រម​…​ចំប៉ីខ្មៅ​លើកដៃប្រណមសុំទោសពលរដ្ឋខ្មែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ជន​ត្រូវ​ចោទឈ្មោះ យិ​ន ហេង ហៅ​ចំប៉ី​ខ្មៅ ភេទ​ទី​៣ ពាក់ព័ន្ធ​នឹង​បទ​ញុះញង់​ឲ្យ​មានការ​រើស​រើ​ង ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ លើកយក​មក​បើកសវនាការ​កាលពី​ព្រឹក​ថ្ងៃ​ទី​៤…

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ជន​ត្រូវ​ចោទឈ្មោះ យិ​ន ហេង ហៅ​ចំប៉ី​ខ្មៅ ភេទ​ទី​៣ ពាក់ព័ន្ធ​នឹង​បទ​ញុះញង់​ឲ្យ​មានការ​រើស​រើ​ង ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ លើកយក​មក​បើកសវនាការ​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា តែ​ចុងបញ្ចប់​លោក ម៉ៅ ស៊ី​ណា ចៅក្រម​ជំនុំជម្រះ បានលើក​ពេល​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជន​ជាប់ចោទ​ទៅ​ថ្ងៃ​ទី​២០ ខែមិថុនា​ខាង​មុខ ។ នៅចំពោះ​មុខ​អង្គ​សវនាការ ចំប៉ី​ខ្មៅ​បាន​សារភាព​កំហុស និង​លើកដៃ​ប្រណម​សុំ​ទោស​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ចំពោះ​ការ​ប្រើប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ ដែល​ហាក់ដូចជា​ទើប​ដឹង​កំហុស និង​មិន​ខុស​ពី​ពាក្យ​ថា ​«​ពេល​ឃើញ​ក្តារ​មឈូស​ទើប​ស្រក់​ទឹកភ្នែក​» ។

គួរ​បញ្ជាក់​ថា ចំ​បុ​ី​ខ្មៅ ត្រូវ​បាន​លោក​ពេជ្រ វេជ្ជ​ធរ ចៅក្រម​សុ​ើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៨ បន្ទាប់​ពី​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ជា​ផ្លូវការ​រួច​មក ។ ជនសង្ស័យ​ឈ្មោះ យិ​ន ហេង ហៅ​ចំ​បុ​ីខ្មៅ អាយុ​២៣​ឆ្នាំ កើត​នៅ​ភូមិ​អណ្តូង​ពោធិ៍សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ខេត្ត​ព្រះវិហារ ជា​ជន​ល្បី​ម្នាក់​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពាក់ព័ន្ធ​នឹង​រឿង​ជេរ​ប្រមាថ​ជាតិ​សាសន៍​ខ្មែរ ។

នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ជន​នេះ​ត្រូវ​បានលោក លី សុ​ផា​ន់​ណា ព្រះរាជអាជ្ញា​រង​អម​សាលា​​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ធ្វើការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង យោងតាម​មាត្រា​៤៩៤
និង​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌដែល​តាម​មាត្រា​នេះ​តម្រូវ​ឲ្យ​ផ្តន្ទាទោស​ជន​ជាប់ចោទ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ ។ ជន សង្ស័យ​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ហាង​កាហ្វេ​មួយ​កន្លែង​ក្នុង​ទឹកដី​ខណ្ឌដូនពេញ ។

អង្គហេតុ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ចំ​បុ​ី​ខ្មៅនេះ គឺ​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​២៥​នាទីល្ងាច​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​មុខ​ព្រះ​បរមរាជវាំង ចំ​បី​ុ​ខ្មៅ​បាន​បង្ហោះ​សារ​ជា​អក្សរ​លើទំព័រ​ហ្វេ​សស​ប៊ុ​ក​ដែល​ឈ្មោះ ចំប៉ី​ខ្មៅ (Chom pey Khmao) ថា ជូន​ទៅ​ពូជ​អា​ខ្មែរ​តិរច្ឆាន​៣​នាក់ ដែល​ជិះ​ម៉ូតូ​មក​ខោក​ក្បាល​ខ្លួន​តាម​ផ្លូវ និង​មាន​ភ្ជាប់​ឃ្លី​ប​វី​ដេ​អូ​មាន​រយៈពេល​១​នាទី​៥៣​វិនាទី ដោយ​ជេរ​ក្រុម​ជន​បង្ក​ដែល​បាន​ខោក​ក្បាល​ខ្លួន​៦​ក្រញរ​នោះ ។

ក្រោយ​ពេល​មានការ​បង្ហោះ​សារ​វី​ដេ​អូ​ខ្លី​លើបណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ប្រើ​ភាសា​ដៀលត្មះ​ពូជសាសន៍​ជាតិខ្មែរ​ធ្ងន់​ៗ​បែប​នេះ ក៏​មាន​បណ្តាញ​សង្គម​ជា​ច្រើន​បាន​ប្រតិកម្ម​តប​វិញ ដោយ​មានការ​ថ្កោលទោស និង​ទាមទារ​ឲ្យ​សមត្ថ កិច្ច​ស្វែងរក​ចាប់ខ្លួន​ជន​នេះ​ឲ្យ​ខាង​តែ​បាន ដើម្បីនាំ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ និង​ឲ្យ​សម​នឹងកំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ។ ជន​ឈ្មោះ យិ​ន ហេង ហៅ​ចំ​បុ​ី​ខ្មៅ​នេះ ធ្លាប់​បាន​មើលងាយ​ជាតិ​សាសន៍​ខ្មែរ​ជា​ច្រើន​លើក​មក​ហើយ ដែល​ធ្វើ​ឲ្យ​មានការ​ក្តៅក្រហាយ​ពី​សំណាក់​មហាជន តាំងពី​ពេល​ដែល​អង្គការ​យូ​ណេ​ស្កូ​ចុះបញ្ជី​ទទួលស្គាល់​ល្ខោនខោល​ជា​បេតិកភណ្ឌ​ពិភពលោក​មក​ម្ល៉េះ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ចៅក្រម​សើ​ុ​ប​សួរ​តម្រូវ​ឲ្យ​អនុរក្ស​ពន្ធនាគារ​នាំ​ចំ​បុ​ី​ខ្មៅ​មក​សាកសួរ​ឡើង​វិញ ដែល​ទំនងជា​ថ្ងៃ​ឃុំខ្លួន​បណ្តោះអាសន្ន មិន​ទាន់​បាន​សួរ​គ្រប់​ជ្រុងជ្រោយ​នៅឡើយ ទើប​បានជា​តម្រូវ​នាំ​មក​សាកសួរ​ដើម្បី​បិទ​ការ​សើ​ុ​ប​អង្កេត និង​ដាក់​ទៅ​ជំនុំជម្រះ​លើ​អង្គសេចក្តី​នា​ពេល​នេះ ៕ ​

អត្ថបទសរសេរ ដោយ