ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្រ​ខ្លាំង​ណាស់​…​នាង​ឆ្លងទន្លេ​លើ​សាឡា​ង​​ពេល​កំពុង​ឆ្លងទន្លេ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នេះ​បាន​ពិតជា​ឆ្លងទន្លេ​ប្រាកដ​មែន ដែល​កម្រ​នឹង​កើត​មាន​ករណី​បែប​នេះ​ណាស់ គឺ​ស្ត្រី​ឆ្លងទន្លេ​នៅ​លើ​សាឡា​ង​ពេល​កំពុង​ឆ្លងទន្លេ​ពី​ក្រុង​កំពង់ឆ្នាំង ​ទៅ​ស្រុក​កំពង់លែង ។ ស្ត្រី​ម្នាក់​បាន​សម្រាល​កូន​នៅ​លើ​សាឡា​ង ខណៈ​កំពុង​ជិះ​សាឡា​ង​ឆ្លងទន្លេ​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង​ទៅ​ស្រុក​កំពង់លែង ក្នុង​គោល​បំណង​ឆ្ពោះទៅ​ខេត្តសៀមរាប…

ខេត្តកំពង់ឆ្នាំង ៖ នេះ​បាន​ពិតជា​ឆ្លងទន្លេ​ប្រាកដ​មែន ដែល​កម្រ​នឹង​កើត​មាន​ករណី​បែប​នេះ​ណាស់ គឺ​ស្ត្រី​ឆ្លងទន្លេ​នៅ​លើ​សាឡា​ង​ពេល​កំពុង​ឆ្លងទន្លេ​ពី​ក្រុង​កំពង់ឆ្នាំង ​ទៅ​ស្រុក​កំពង់លែង ។ ស្ត្រី​ម្នាក់​បាន​សម្រាល​កូន​នៅ​លើ​សាឡា​ង ខណៈ​កំពុង​ជិះ​សាឡា​ង​ឆ្លងទន្លេ​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង​ទៅ​ស្រុក​កំពង់លែង ក្នុង​គោល​បំណង​ឆ្ពោះទៅ​ខេត្តសៀមរាប កាលពីវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា​។ បើ​តាម​ក្រុម​គ្រួសារ​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​សម្រាលកូន​លើ​សាឡា​ង​នេះ​ ឈ្មោះ ចិត្ត សំណាង​ក​ណិការ អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​កោះ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។

មុន​ពេល​កើតហេតុ ស្ត្រី​រូប​នេះ​និង​ក្រុម​គ្រួ​សារប ាន​នាំ​គ្នា​ធ្វើ​ដំណើ​រ​ពី​ខេត្តកំពង់ឆ្នាំង ក្នុង​គោលបំណង​ទៅ​សម្រាលកូន​នៅ​ឯ​ខេត្តសៀមរាប ។ ពេល​ជិះរថយន្ត​ឡើង​លើ​សាឡា​ង​និង​កំពុង​តែ​ឆ្លងទន្លេដល់​ពាក់កណ្ដាល​ផ្លូវ ស្រាប់តែ​នាង​ឈឺពោះ​ហើយសម្រាលកូន​តែ​ម្ដង ដោយ​គ្មាន​ឆ្មប​បង្កើត​នោះ​ទេ ។ អ្នក​ដែល​បាន​ជួយ​បង្កើតកូន​នៅ​ពេល​នោះ គឺជា​ម្ដាយបង្កើត​របស់​នាង​ឈ្មោះ ឡាយ ល​ក្ខិណា ។

ទោះជា​យ៉ាងនេះ​ក្តី ក្រោយ​ពេល​សាឡា​ងដល់​ច្រាំង រថយន្ត​ក៏​បាន​នាំ​យក​នាង​ទៅ​កាន់​មណ្ឌល​សុខភាព​ស្រុក​កំពង់លែង ហើយ​ក្រុម​គ្រូពេទ្យ​បាន​ជួយ​រៀបចំ​តាម​ជំនាញ និង​បញ្ជាក់​ថា​ ម្តាយ​ទារិកា​មាន​សុខភាព​ល្អជា​ធម្មតា​ទេ ចំណែកឯ​កូន​ដែល​មាន​ទម្ងន់​ជាង​៣​គីឡូក្រាម​ក៏​មាន​សុខភាព​ល្អ​ដែរ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ