ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ល្បិច​ធ្វើ​ជា​មក​ជួល​ម៉ូតូ ម្ចាស់​ឆ្ងល់​ប្តឹង​បែកធ្លាយ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​បាន​សហការ​ជាមួយ​កម្លាំង​របស់​ស្នងការ​ខេត្តកំពង់ធំ តាម​ប្រមាញ់​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់ បន្ទាប់​ពី​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ប្រើ​ល្បិច​ធ្វើ​ជា​មក​ជួល​ម៉ូតូ​នៅ​ហាង​លក់​និង​ជួល​ម៉ូតូ​មួយ​កន្លែង​ក្នុង​ក្រុង​សៀមរាប ហើយ​យក​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ ។ ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២-៣ ខែមិថុនា ឆ្នាំ​២០១៩…

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​បាន​សហការ​ជាមួយ​កម្លាំង​របស់​ស្នងការ​ខេត្តកំពង់ធំ តាម​ប្រមាញ់​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់ បន្ទាប់​ពី​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ប្រើ​ល្បិច​ធ្វើ​ជា​មក​ជួល​ម៉ូតូ​នៅ​ហាង​លក់​និង​ជួល​ម៉ូតូ​មួយ​កន្លែង​ក្នុង​ក្រុង​សៀមរាប ហើយ​យក​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ ។

ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២-៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប និងខេត្តកំពង់ធំ​។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ​អៀង គា​ហេង ហៅ​ហេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ​ឈ្មោះ​អឹុង ឆាយ​ហេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ហុង សុ​ថុ​ល ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ជា​ម្ចាស់​ហាង​លក់​និង​ជួល​ម៉ូតូ​យីហោ ​«​សៀមរាប ស្គូ​ត ធឺ​រេ​ន​ថ​ល​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​នគរបាល​ជំនាញ​នៃ​ក្រុង​សៀមរាប​បានឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែមិថុនា​ឆ្នាំ​២០៩​នេះ​ថា កាលពី​ថ្ងៃ​ទី​២៩ និង​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៩ មាន​ជនសង្ស័យ​ចំនួន​២​នាក់​ខាងលើ បាន​ប្រើ​ល្បិច​ធ្វើ​ជា​មក​ជួល​ម៉ូតូ​ចំនួន​៥​គ្រឿង​ពី​ម្ចាស់​ហាង​លក់​និង​ជួល​ម៉ូតូ​ដែល​រង​គ្រោះ​ខាងលើ ដើម្បី​យក​ទៅ​ជួល​បន្ត​ឱ្យ​ភ្ញៀវ​ជិះ​កម្សាន្ត​នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​សៀមរាប ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៩ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ក៏​បាន​មក​រក​ជួល​ម៉ូតូ​បន្ថែម​ទៀត តែ​ជន​រង​គ្រោះ​ឆ្ងល់ ហើយ​សួរ​ជនសង្ស័យ​ថា «​ម៉ូតូ​៥​គ្រឿង​មុន​យក​ទៅ​ណា​ម៉េច​មិនឃើញ?​» ជនសង្ស័យ​បាន​ឆ្លើយ​ថា «​ម៉ូតូ​ដែល​ជួល​ជិះ​នោះ​គឺ​នៅផ្ទះ​សំណាក់​» ដោយ​ជន​រង​គ្រោះ​មានការ​សង្ស័យ​មិនឃើញ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ដែល​ជនសង្ស័យ​បាន​ជួល​កាលពីមុន​នោះ តែ​បែរជា​មក​រក​ជួល​ម៉ូតូ​បន្ថែម​ទៀត ។ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ប្តឹង​សមត្ថកិច្ច​ រួច​នាំ​ជនសង្ស័យ​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ ដើម្បី​ធ្វើការ​សាកសួរ​តែ​ម្តង ។

បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​សួរនាំ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ជួល​ម៉ូតូ​ពី​ជន​រង​គ្រោះ បម្រុង​យក​ទៅ​លក់​ក្នុង​រាជធានី​ភ្នំពេញ​ពិតមែន​។ យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ និង​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​រួច​មក ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ