ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​វក់ល្បែងខ្លាំង​ពេក…​ចាប់​ដាស់​​​​អារម្មណ៍​មួយ​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អ្នក​ញៀន​នឹង​ល្បែងស៊ីសង​ចំនួន​១៥​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ក្នុងស្រុក​ចំនួន​២​បង្ក្រាប​បាន​ដំណាលគ្នារួច​នាំ​យក​ទៅ​ដុះក្អែល​ កាលពី​រសៀល​ថ្ងៃ​ទី​០៥​ម ិថុនា នៅ​​ក្នុងស្រុក​ថ្មគោល និង​ស្រុក​បាណ​ន់​ ។…

ខេត្តបាត់ដំបង ៖ អ្នក​ញៀន​នឹង​ល្បែងស៊ីសង​ចំនួន​១៥​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ក្នុងស្រុក​ចំនួន​២​បង្ក្រាប​បាន​ដំណាលគ្នារួច​នាំ​យក​ទៅ​ដុះក្អែល​ កាលពី​រសៀល​ថ្ងៃ​ទី​០៥​ម ិថុនា នៅ​​ក្នុងស្រុក​ថ្មគោល និង​ស្រុក​បាណ​ន់​ ។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​ក្រុម​អ្នក​ញៀន​ល្បែង​ភ្លេច​បាយ​ភ្លេច​ទឹក​ទាំង​១៥​នាក់​នោះ គឺ​បង្ក្រាប​បាន​នៅ​ស្រុក​បាណ​ន់​ចំនួន​៩​នាក់ រីឯ​ចំនួន​៦​នាក់​ទៀត បង្ក្រាប​បាន​នៅ​ស្រុក​ថ្មគោល​ ។ លោក​​​បញ្ជាក់​ថា ក្រុម​អ្នក​ញៀន​ល្បែង​នេះ​ ភាគច្រើន​ជា​ស្ត្រី ដែល​លេងល្បែង​បៀ និង​ក្ដាម​ឃ្លោក​ ។ ក្រុម​នេះ​ វក់វី​នឹង​ល្បែង​ភ្លេច​កូន​ភ្លេច​ផ្ទះ​​ហាម​មិន​ស្ដាប់ ​ទើប​ឈាន​ដល់​ការ​បង្ក្រាប​តែ​ម្ដង​។

ប៉ុន្តែ​លោកស្នងការ​រង​បាន​បញ្ជាក់​ថា ក្រោយ​ពី​បង្ក្រាប​គោល​ការ​ណ៍​លោកស្នងការ​ខេត្ត​ គ្រាន់តែ​បង្គាប់​ឲ្យ​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​​សកម្មភាព​ប្រព្រឹត្ត​ល្បែងស៊ីសង​បន្ត​ទៀត ហើយ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​មើល​កូនចៅ​វិញ​ ។

បើ​តាម​ព័ត៌មាន​​ថា ក្រុម​អ្នក​ញៀន​ល្បែង​ដែល​ភាគច្រើន​ជា​ស្ត្រី​ខាងលើ​នេះ ហាក់​កំពុង​វក់វី​យ៉ាង​ខ្លាំង​ជាមួយនឹង​ល្បែង​បៀរ​និង​ក្ដាម​ឃ្លោក​នេះ រហូត​ភ្លេច​បាយ​ភ្លេច​ទឹក​និង​កូនចៅ ហើយ​ពេល​ខ្លះ​បង្ក​ជាមួយ​គ្រួសារ​ទៀត​ផង​ ។ សមត្ថកិច្ច​ធ្លាប់​បាន​បង្អើល​ឬ​ហាមឃាត់​ច្រើន​លើក​ដែរ តែ​ពួក​គេ​មិន​ព្រម​ស្ដាប់ ទើប​សមត្ថកិច្ច​ចុះ​បង្ក្រាប​ដើម្បី​យក​ទៅ​ដុះក្អែល ជា​ការ​ព្រមាន​។ ពេល​នេះ​សមត្ថកិច្ច​បាន​ឲ្យ​ធ្វើ​កិច្ចសន្យា​និង​បាន​ឲ្យ​ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​មើល​កូនចៅ​វិញ​ហើយ​ ៕ (សម្រួល៖ ស្រីណា​)

អត្ថបទសរសេរ ដោយ