ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមបងប្អូន! ៩ មិថុនា កម្ពុជា​ហូប​នំ​បញ្ចុក​សាមគ្គីភាព និង​ឯកភាព​ជាតិខ្មែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឱកាស​ថ្លែង​សុន្ទរ​ក​ទៅ​កាន់​និស្សិត​ជ័យ​លា​ភី​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ពុ​ទ្ឋ​សាស្ត្រ នៅ​កោះ​ពេ​ជ្យ ថ្ងៃ​ទី ៦ មិថុនា ឆ្នាំ ២០១៩ សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឱកាស​ថ្លែង​សុន្ទរ​ក​ទៅ​កាន់​និស្សិត​ជ័យ​លា​ភី​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ពុ​ទ្ឋ​សាស្ត្រ នៅ​កោះ​ពេ​ជ្យ ថ្ងៃ​ទី ៦ មិថុនា ឆ្នាំ ២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អំពាវ​ដល់​សមាជិក​សមាជិការ​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស សូម​ហូប​នំ​បញ្ចុក​ទាំងអស់​គ្នា នៅ​ថ្ងៃ​ទី​៩ មិថុនា ២០១៩ ជា​ពិសេស​នៅ​តាម​វត្ត​អារាម សូម​រៀបចំ​ចង្ហាន់​នំ​បញ្ចុក​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ផង​ដែរ ។ នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​តេ​ជោ​ហ៊ុន​សែន ។

ចំណែក​ខាង​បងប្អូន​ខ្មែរឥស្លាម និង​ខាង​វិហារ​គ្រឹ​ស្ទ​សាសនា​វិញ ក៏​សូម​អញ្ជើញ​ហូប​នំ​បញ្ចុក​ទាំងអស់​គ្នា ។ ការ​ហូប​នំ​បញ្ចុក នៅ​ថ្ងៃ​ទី​៩ មិថុនា ខាង​មុខ​នេះ គឺ​បង្ហាញ​ពី​សាមគ្គី​ជាតិ និង​ឯកភាព​ជាតិ ។ សូមកុំ​លាប​ពណ៌​ដាក់​គ្នា ជា​ពិសេស​នំ​បញ្ចុក គឺជា​អាហារ​អត្តសញ្ញាណ​ជាតិ​របស់​យើង ។ សម្ដេច​តេ​ជោ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កុំ​រង់ចាំ​ដល់​ថ្ងៃ​ទី​០៩ មិថុនា បើ​ឃ្លាន​ថ្ងៃនេះ គឺ​សូម​ហូប​ថ្ងៃនេះ​តែ​ម្តង​ទៅ ហើយ​ថ្ងៃ​០៩ មិថុនា យើង​ហូប​ជុំ​គ្នា​ម្ដងទៀត ។
សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​អរគុណ​ទុកជា​មុន​ដល់​ម្ចាស់ផ្ទះ​ជួល​កម្មករ និង​រោងចក្រ​សហគ្រាស​នានា​ដែល​នឹង​រៀបចំ​នំ​បញ្ចុក​សម្រាប់​បងប្អូន​កូនក្មួយ​កម្មករ កម្មការិនី ហូប​ជុំ​គ្នា​មួយ​ពេល​អោយ​បាន​សប្បាយ នៅ​ថ្ងៃ​ទី ៩ មិថុនា ខាង​មុខ​នេះ ដែល​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់ និង​សាមគ្គីភាព រវាង​ម្ចាស់ផ្ទះ​ជួល និង​កម្មករ កម្មការិនី និង​ជាមួយ​ម្ចាស់​រោងចក្រ​សហគ្រាស​ផង​ដែរ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ញាំ​នំ​បញ្ចុក​ជុំ​គ្នា នៅ​ថ្ងៃ​ទី​៩ មិថុនា ខាង​មុខ​នេះ គឺ​មិនមែន​ជា​ជំហាន​ឆ្ពោះទៅ​រក​ការ​ចរចា​នយោបាយ​អ្វី​ឡើយ ប៉ុន្តែ​គឺជា​រឿង​ទទួលទាន​នំ​បញ្ចុក​រួម​គ្នា ដើម្បី​ពង្រឹង​សាមគ្គីភាព មិត្តភាព និង​ឯកភាព​ខ្មែរ​តែ​ប៉ុណ្ណោះ​ដោយ​មិន​រើសអើង​បក្សនយោបាយ​ណាមួយ​ឡើយ គឺ​យើង​អាច​ហូប​រួម​គ្នា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ